ជំនាញសំខាន់ៗក្នុងសតវត្សទី២១ ដែលជាតម្រូវការចាំបាច់សម្រាប់សិស្សានុសិស្ស

បរទេស ៖ យោងទៅតាមប្រភពពីវេទិកាសេដ្ឋកិច្ចពិភពលោក (Weforum) បានរាយការណ៍ថា ជំនាញដែលសិស្ស​កំពុង​រៀននៅ​សាលា ហាក់ឃ្លាតពីជំនាញដែលនិយោជកត្រូវការ ។ ករណីនេះ ត្រូវ​គេ​មើលឃើញថា គឺដោយសារការរៀនបែបប្រពៃណី ខ្វះការបំពាក់នូវចំណេះដឹងគ្រប់គ្រាន់ដល់សិស្សដែលពួកគេត្រូវការជាចាំបាច់ ដើម្បីរីកចម្រើន។

បើតាម Weforum បច្ចុប្បន្ននេះ ជំនាញដែលកំពុង​មាន​តម្រូវ​ការ​ចាំបាច់ គឺការសហការ ទំនាក់ទំនង និងដោះស្រាយបញ្ហា ដែលត្រូវបានបង្កើតឡើងជាចម្បងតាមរយៈការរៀនពីសង្គម និងអារម្មណ៍ រួមផ្សំជាមួយនឹងជំនាញប្រពៃណី និងជំនាញសង្គមផងដែរ ដែលជាកត្តាធ្វើឱ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងសេដ្ឋកិច្ចឌីជីថលដែលកំពុងវិវឌ្ឍន៍។ 

តាមរយៈការសិក្សា ក្នុងចំណោមសិស្សចំនួន ២១៣ ដែលបានទទួលការបង្រៀនអំពីសង្គម និងអារម្មណ៍ ទទួលបានពិន្ទុដែលជាមធ្យម ១១ ពិន្ទុភាគរយ ខ្ពស់ជាងសិស្សដែលមិនបានទទួលការអប់រំបែបនេះ ហើយការអប់រំនេះមានសក្តានុពលនាំទៅរកអត្ថប្រយោជន៍រយៈពេលវែង ដូចជា អត្រាការងារខ្ពស់ និងការបំពេញការអប់រំបានល្អ។ ជំនាញភាពជាអ្នកដឹកនាំល្អ  ក៏ជាកត្តាសំខាន់សម្រាប់សិស្សានុសិស្សក្នុងការរៀនសូត្រសម្រាប់ការងារនាពេលអនាគតរបស់ពួកគេផងដែរ។

Weforum ក៏​បាន​បញ្ជាក់ដែរថា ជំនាញសំខាន់ៗសម្រាប់សតវត្សទី២១ គឺមានដូចជា អក្ខរកម្ម លេខអត្ត ព័ត៌មានវិទ្យាតិចណូឡូជី វិទ្យាសាស្រ្ត ហិរញ្ញវត្ថុ វប្បធម៌ អក្ខរកម្មពលរដ្ឋវិទ្យា ការ​ត្រិះរិះ​ពិចារណាស៊ីជម្រៅ ការដោះស្រាយបញ្ហា ការច្នៃប្រឌិត ការទំនាក់ទំនង កិច្ចសហប្រតិបត្តិការ បំណិនការចង់ដឹងចង់ឃើញ ការតស៊ូ ការចេះសម្របខ្លួន ភាពជាអ្នកដឹកនាំ និង​ការយល់ដឹងអំពីសង្គមនិងវប្បធម៌។

ដូច្នេះ​ការពង្រឹងជំនាញខាងលើនេះ គឺពិតជាសំខាន់ណាស់សម្រាប់សិស្សានុសិស្ស ជាពិសេសសម្រាប់ការងារ ជំនាញ ដែលមាននៅទូទាំងឧស្សាហកម្ម និងភូមិសាស្រ្ត។ ហើយ​អ្នកបង្កើតគោលនយោបាយ អ្នកអប់រំ មាតាបិតា អ្នកជំនួញ អ្នកស្រាវជ្រាវ អ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា អ្នកវិនិយោគ និងអង្គការក្រៅរដ្ឋាភិបាលអាចរួមគ្នាធានាថា ការអភិវឌ្ឍជំនាញសង្គម និងអារម្មណ៍ក្លាយជាគោលដៅរួម និងសមត្ថភាពនៃប្រព័ន្ធអប់រំនៅគ្រប់ទីកន្លែង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។