យុវជនគួរ​ជ្រើសរើសរៀនជំនាញដែលខ្លួនស្រឡាញ់ ទើបជួយឱ្យជោគជ័យទាំងការសិក្សា និងការងារ

ភ្នំពេញ- ការជ្រើសរើសរៀនជំនាញដែលយើងស្រលាញ់ក្នុងការបន្តការសិក្សានៅថ្នាក់សាកលវិទ្យាល័យ គឺពិតជាសំខាន់ ព្រោះវាទាក់ទងនឹងអនាគត ក៏ដូចជាទាក់ទងនឹងអាជីពការងាររបស់យើងនៅថ្ងៃអនាគត ។ ទន្ទឹមគ្នានេះ ប្រសិនបើយើងចំណាយពេលរៀនជំនាញដែលមិនស្រឡាញ់ គឺនឹងពិបាកដោយសារយើងអត់ចូលចិត្ត នាំឱ្យកើតជាស្រ្តេស រៀនអត់ចេះ រហូតមានអារម្មណ៍ចង់បោះបង់ការសិក្សាដែលនាំឱ្យខាតពេលវេលា។ នេះជាការលើកឡើងរបស់ កញ្ញា ឃុន សម្ផស្ស អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៦ និងជាអតីតនិស្សិតដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគម នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

កញ្ញា ឃុន សម្ផស្ស អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៦ បានប្រាប់ឱ្យដឹងថា កាលនៅក្មេងនាងចូលចិត្តអានសៀវភៅ និងចូលចិត្តការនិយាយ ហើយនៅពេលឃើញគេនិយាយនៅក្នុងទូរទស្សន៍ ក៏ចាប់ផ្ដើមដឹងថាខ្លួនឯងចូលចិត្តបែបនិយាយព័ត៌មាន ឬជាពិធីការិនី ។ កញ្ញាបន្តថា ក្រោយប្រឡងចប់ថ្នាក់ទី១២ ក៏មានជំនាញដែលខ្លួនឯងស្រឡាញ់ហើយសម្រេចចិត្តចូលរៀនផ្នែកសារព័ត៌មាន ព្រមទាំងមានគ្រឹះផ្នែកសង្គមដែលនាំឱ្យពូកែផ្នែកសរសេរ និងការនិយាយបានល្អដើម្បីបន្តការសិក្សានៅថ្នាក់សាកលវិទ្យាល័យ។

កញ្ញា ឃុន សម្ផស្ស

“ខ្ញុំចង់រៀនជំនាញដែលខ្លួនឯងស្រឡាញ់ដោយគិតថា នៅថ្ងៃអនាគតខ្ញុំចង់ធ្វើអ្វី ព្រោះនៅពេលរៀនចប់យើងនឹងយកជំនាញដែលបានរៀនទៅធ្វើការងារទាក់ទងទៅនឹងជំនាញដែលយើងរៀន។ កាលណាយើងស្រឡាញ់យើងនឹងសប្បាយចិត្តនឹងធ្វើវា កាលណាយើងអត់ចូលចិត្តទេ មានន័យថា យើងឃើញមុខវិជ្ជារៀន ឬការងារនឹងធ្វើឱ្យយើងស្រ្តេស”

កញ្ញា សម្ផស្ស បន្ថែមថា ក្នុងឆ្នាំ២០១៧ កញ្ញាបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC)  ព្រោះដឹងថាខ្លួនចូលចិត្តផ្នែកព័ត៌មាន ក៏ចាប់ផ្ដើមសម្រួចចំណេះដឹង ទាក់ទងនឹងផ្នែកសង្គមឱ្យបានច្រើន អានសៀវភៅឱ្យបានច្រើន ខំប្រឹងរៀនភាសាអង់គ្លេស ភាសាខ្មែរ និងចំណេះដឹងទូទៅ ទើបនៅពេល ចូលរៀនថ្នាក់សាកលវិទ្យាល័យរៀនទាន់គេ និងមិនសូវពិបាក ។

អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៦រូបនេះ បានផ្តល់ជាដំបូន្មាន​ដល់​សិស្ស​ដែល​ទើបប្រឡងបាក់ឌុបរួច ហើយ​ត្រូវការជ្រើសរើសជំនាញ គួរតែជ្រើសរើសជំនាញដែលខ្លួនឯងស្រឡាញ់ ប៉ុន្តែទន្ទឹមនឹងនេះ ត្រូវតែស្វែងយល់ពីខ្លួនឯងថាចូលចិត្តអ្វីឱ្យច្បាស់លាស់ ឱ្យប្រាកដប្រជា នៅពេលរៀនទៅទើបអាចចាប់បាន ហើយត្រូវគិតថាប្រសិនបើយើងឱ្យអ្នកដទៃ ឬគ្រួសារជាអ្នកជ្រើសរើសឱ្យ គាត់មិនប្រាកដថា យើងចូលចិត្តអ្វីនោះឡើយ។

កញ្ញា ឃុន សម្ផស្ស

“យុវជនគួរតែជ្រើសរើសជំនាញដែលខ្លួនឯងស្រឡាញ់ បានរៀនទៅជោគជ័យ រៀនទៅពូកែ មានចំណេះជំនាញពិតប្រាកដ ហើយកុំជឿតាមការអូសទាញតាមមិត្តភក្ដិ ឬក្រុមគ្រួសារ ដែលថារៀនជំនាញនេះល្អ រៀនជំនាញនោះល្អ រៀនជំនាញនេះបានលុយច្រើន ព្រោះពេលរៀនក៏មិនប្រាកដថាដូចអ្វីដែលគេនិយាយដែរ ដូចនេះយើងត្រូវប្រាកដចិត្ត និងសិក្សាស្វែងយល់ពីខ្លួនឯងពីអ្វីដែលយើងចូលចិត្ត”

ជាមួយ​គ្នានេះ ប្រសិនបើ​ជ្រើសរើស​ជំនាញដែលខ្លួនស្រឡាញ់ពេញចិត្តបានហើយ គឺត្រូវតែរៀនហើយរៀនទៀត រៀនឱ្យចេះ មានន័យថា ត្រូវដាក់កម្លាំងកាយកម្លាំងចិត្តក្នុងការប្រឹងប្រែងរៀនសូត្រ ដើម្បីឱ្យយើងចេះនូវជំនាញមួយបានច្បាស់លាស់។ ទន្ទឹមគ្នានេះ នៅពេលបញ្ចប់ការសិក្សា យើងត្រូវយកចំណេះដឹងរបស់យើងទៅធ្វើការងារ ហើយកាលណាយើងរៀននូវអ្វីដែលយើងស្រឡាញ់ ពេលចូលធ្វើការងារនឹងមានភាពងាយស្រួល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....