ភ្នំពេញ – តាមរយៈកម្មវិធីអាហារូបករណ៍ Master of Advance Studies in European and International Governance ឬហៅកាត់ថា MEIG សាកលវិទ្យាល័យ University of Geneva និង United Nations office at Geneva សហការណ៍ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សានៅប្រទេសស្វីសឆ្នាំសិក្សា២០២៣-២០២៤ ។

បេក្ខជនបេក្ខនារីដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ ត្រូវទាញយកពាក្យតាមរយៈតំណភ្ជាប់ https://www.meig.ch/wp-content/uploads/2022/09/meig-application-form_8th-edition-2023-2024.pdf ហើយព្រីនចេញ និងបំពេញពាក្យដោយភ្ជាប់ជាមួយហត្ថលេខា ។ ជាមួយគ្នានេះបេក្ខជនត្រូវធ្វើ ភ្ជាប់ជាមួយ លិខិតលើកទឹកចិត្ត(Letter of motivation) និង សំណេរតែងសេចក្ដីផ្ទាល់ខ្លួន(Personal Statements) ដែលបង្ហាញពីចំណាប់អារម្មណ៍របស់អ្នកដាក់ពាក្យស្នើសុំក្នុងវិស័យអភិបាលកិច្ចជាភាសាអង់គ្លេស(អតិបរមា 500 ពាក្យ) ។

លើសពីនេះ ប្រវត្តិរូបនៃបេក្ខជនត្រូវភ្ជាប់មកជាមួយរូបថតបញ្ឈរ និងឃើញមុខច្បាស់(Portrait) ច្បាប់ចម្លងលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ ច្បាប់ចម្លងនៃសញ្ញាបត្រ និងសញ្ញាបត្រដែលពាក់ព័ន្ធដោយបកប្រែជាភាសាអង់គ្លេស ឬភាសាបារាំង ។ ច្បាប់ចម្លងនៃប្រតិចារិកផ្លូវការ និងលិខិតបញ្ជាក់ការសិក្សាចុងក្រោយដែលទទួលបាន ពិន្ទុភាសាអង់គ្លេស TOEFL ឬ IELTS ឬ Cambridge (ច្បាប់ថតចម្លង) និងច្បាប់ចម្លងវិញ្ញាប័នបត្រផ្សេងៗ(បើមាន) ។ សម្រប់ព័ត៌មានបន្ថែមអាចចូលទៅកាន់តំណភ្ជាប់ https://www.meig.ch ។ ផុតកំណត់ទទួលពាក្យថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ជ្រើសរើសយុវជនចូលរៀនជំនាញ TVET
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគឦសាន បានប្រកាសជ្រើសរើសយុវជនចំនួន២៤០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/03/2026
សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាសផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានប្រកាសជ្រើសរើសនិស្សិតឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ លើកទី២ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/05/2024
សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមានបំណងចង់រៀនធ្វើនំ ធ្វើម្ហូប ក៏ដូចជាធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/08/2024
ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/04/2026
ជាឱកាសសម្រាប់និស្សិតទាំងពីរភេទដែលកំពុងសិក្សាជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសមន្រ្តីហាត់ការមកបម្រើការងារចំនួន ៨រូប ក្នុងនោះជំនាញនីតិសាស្រ្ត...





































































