ការសិក្សាថ្មីព្រមានថា AI អាចផ្ដល់ព័ត៌មានវេជ្ជសាស្ត្រមិនត្រឹមត្រូវ និងបង្កគ្រោះថ្នាក់

គម្រូភាសាធំ (LLMs) គឺជាបច្ចេកវិទ្យានៅពីក្រោយបញ្ញាសិប្បនិម្មិត (AI) ដូចជា ChatGPT អាចផ្ដល់នូវព័ត៌មានវេជ្ជសាស្ត្រយ៉ាងច្រើនសម្បូរបែប។ ប៉ុន្តែការស្រាវជ្រាវថ្មី បង្ហាញថា ជំនាញវែកញែករបស់បច្ចេកវិទ្យានេះ នៅតែមិនស៊ីសង្វាក់គ្នា និងខ្វះហេតុផលស៊ីជម្រៅ។

ការសិក្សាមួយដែលដឹកនាំដោយអ្នកស៊ើបអង្កេតនៅសហរដ្ឋអាមេរិក បានរកឃើញថា LLMs គឺងាយនឹងយល់ស្រប ឬមានទំនោរក្នុងការយល់ស្របខ្លាំងពេក សូម្បីតែនៅពេលឆ្លើយតបនៅទៅនឹងការជំរុញ ដែលមិនសមហេតុផល ឬមិនមានសុវត្ថិភាព។

បោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិ npj Digital Medicine ការសិក្សានេះបង្ហាញពីរបៀបដែល LLMs ត្រូវបានរចនាឡើង សម្រាប់ការប្រើប្រាស់ទូទៅ ហាក់ដូចជា ទទួលបានការចាប់អារម្មណ៍ និងផ្ដល់អាទិភាពពីអ្នកប្រើប្រាស់ជាង ការជួបពិគ្រោះជាមួយអ្នកជំនាញ តាមលក្ខណៈវិជ្ជាជីវៈ។ ឯកសារស្រាវជ្រាវបានចាត់ទុកសកម្មភាពនេះ ជាការដោះដូរដ៏គ្រោះថ្នាក់ និងមិនគួរគប្បីក្នុងការថែទាំសុខភាព។

គម្រូទាំងនេះមិនសមហេតុផល ដូចចម្លើយរបស់មនុស្សនោះទេ ហើយការសិក្សានេះបានបង្ហាញពីរបៀបដែល LLMs ត្រូវបានរចនាឡើង សម្រាប់ការប្រើប្រាស់ទូទៅ និងមានទំនោរផ្ដល់អាទិភាពដល់ការផ្ដល់ជំនួយ ជាជាងការគិតប្រកបដោយការត្រិះរិះពិចារណា រាល់ពេលផ្ដល់ចម្លើយ, នេះបើតាមការលើកឡើងរបស់លោកស្រីបណ្ឌិត Danielle Bitterman អ្នកនិពន្ធម្នាក់នៃការសិក្សា និងជាអ្នកដឹកនាំផ្នែកព្យាបាលសម្រាប់វិទ្យាសាស្ត្រទិន្នន័យ និង AI នៅប្រព័ន្ធសុខភាព Mass General Brigham ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

លោកស្រីបានបន្ថែមនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «នៅក្នុងការថែទាំសុខភាព យើងត្រូវការការសង្កត់ធ្ងន់កាន់តែខ្លាំង ទៅលើភាពគ្មានគ្រោះថ្នាក់ បើទោះបីជាវាត្រូវការចំណាយប្រាក់ក៏ដោយ។»

ក្រុមអ្នកស្រាវជ្រាវនិយាយថា ការអប់រំអ្នកប្រើប្រាស់ គ្រូពេទ្យ និងអ្នកជំងឺ ដើម្បីវាយតម្លៃខ្លឹមសារ ដែលបង្កើតដោយ AI នៅតែមានសារៈសំខាន់។

Shan Chen អ្នកស្រាវជ្រាវ ដែលផ្ដោតលើ AI ក្នុងវេជ្ជសាស្ត្រនៅ Mass General Brigham បាននិយាយថា «វាពិបាកណាស់ក្នុងការបង្កើតគម្រូភាសាឱ្យស្របទៅនឹងអ្នកប្រើប្រាស់គ្រប់ប្រភេទ។»

Chen បន្ថែមថា គ្រូពេទ្យ និងអ្នកបង្កើតគម្រូត្រូវធ្វើការរួមគ្នា ដើម្បីគិតអំពីអ្នកប្រើប្រាស់គ្រប់ប្រភេទ មុនពេលដាក់បច្ចេកវិទ្យានេះឱ្យប្រើប្រាស់។ ការសម្របនេះ ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសក្នុងបរិយាកាស ដែលមានហានិភ័យខ្ពស់ ដូចជាការប្រើប្រាស់ថ្នាំពេទ្យនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........