ភ្នំពេញ – រដ្ឋាភិបាល នៃសាធារណៈរដ្ឋកូរ៉េផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិដែលមានបំណងចង់សិក្សានៅប្រទេសកូរ៉េ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនដោយមានដៃគូរសហការណ៍ពីសំណាក់រដ្ឋាភិបាល(ស្ថានទូត) ពីសាកលវិទ្យាល័យ និងតាមរយៈកម្មវិធីសិក្សា UIC ។
អាហារូបករណ៍ផ្ដល់ជូនជំនាញសិក្សាជាច្រើនរួមមាន Software Engineering, Mechanical Engineering, Computer Science and Engineering, Industrial Engineering, Computer Software Engineering, Information Security Engineering, Medical IT Engineering និងជំនាញជាច្រើនមុខទៀត ។ ជាមួយគ្នានេះអាហារូបករណ៍នឹងផ្ដល់ជូនរយៈពេល៤ឆ្នាំ ឬ៦ឆ្នាំទៅតាមមុខជំនាញសិក្សា ។

បេក្ខជនដែលមានបំណងដាក់ពាក្យអាហារូបករណ៍គួរត្រៀមឯកសារចាំបាច់មួយចំនួនដូចជា Application form, Personal Statement, Study Plan, one letter of Recommendation, GKS Applicant Agreement, Personal Medical Assessment, Proof of Overseas Korean Document, Proof of Korean Citizenship Renunciation, Proof of Korean War Veteran’s Descendant. Score report of TOPIK or English, Copy of awards and other certificates និង Applicant’s Passport Copy ដែលមានលំនាំនៅក្នុងតំណាភ្ជាប់ខាងក្រោម ។
សូមបញ្ជាក់ថា ភាគីអាហារូបករណ៍នឹងគាំទ្រលើការសិក្សាដល់បេក្ខភាពអាហារូបករណ៍រួមមាន ថ្លៃសំបុត្រយន្តហោះ ថ្លៃសិក្សា ១០០% ប្រាក់ឧបត្ថមប្រចាំខែ និងការចំណាយផ្សេងៗ ។ បេក្ខជនដែលមានចំណាប់អារម្មណ៍អាចទាញយកពាក្យសម្រាប់បំពេញនៅខាងក្រោម ហើយកាលបរិច្ឆេទអាចប្រែប្រួលទៅតាមការសម្រេចរបស់ស្ថានទូត ។

សម្រាប់ព័ត៌មានលម្អិតអាចចូលទៅកាន់តំណភ្ជាប់ https://bit.ly/3BsLB8v ដើម្បីទទួលបានព័ត៌មានបន្ថែម និងទាញពាក្យស្នើសុំអាហារូបករណ៍ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អគ្គនាយកដ្ឋានយុវជន ជ្រើសរើសប្រតិភូកុមារតំណាងប្រទេសកម្ពុជា៤រូប ចូលរួមសន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2025
អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសប្រតិភូកុមារតំណាងប្រទេសកម្ពុជាចំនួន៤រូប ចូលរួមក្នុងសន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ...
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...
ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2023
វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...
សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2025
ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។
អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សារយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2024
សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាសពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅខេត្តហឺណាន...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេសអង់គ្លេស ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។
អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/09/2023
ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...
កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2025
កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...
ឱកាសសិក្សានៅសាកលវិទ្យាល័យ Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/03/2025
កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...





























