ខេត្តកំពង់ចាម ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា ដើម្បីធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ គឺការបណ្តុះធនធានមនុស្សឱ្យបានច្រើន ។ ទន្ទឹមគ្នានេះ ការអានសៀវភៅបានច្រើន គឺជួយបង្កើនការចងចាំ មិនងាយភ្លេច ធ្វើឱ្យខួរក្បាលថ្មីរហូត ។ ឯកឧត្តមលើកឡើងបែបនេះក្នុងឱកាស សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅបណ្ណាល័យ បន្ទប់តម្រង់ទិសវិជ្ជាជីវៈ នៃវិទ្យាល័យជីហៃ ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃអាទិត្យកន្លងទៅ ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍បញ្ជាក់បន្ថែមថា សមិទ្ធិផលថ្មីទាក់ទងវិស័យអប់រំនេះ គឺបានរួមចំណែកដល់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ដូច្នេះហើយអ្វីដែលសំខាន់ គឺការបន្តចូលរួមកសាងសមិទ្ធិផល រក្សាមរកតទុកជូនអ្នកជំនាន់ក្រោយៗ ជាពិសេសការកសាងសន្តិភាពបានស្ថិតស្ថេរ។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន
“សិស្សានុសិស្ស ត្រូវយកបណ្ណាល័យថ្មីនេះជាកន្លែងបណ្តុះគំនិត និងការយល់ដឹងថ្មីៗ ជាជំនួយសម្រាប់ការរៀនសូត្រអោយបានពូកែ រៀនឱ្យចេះ កុំរៀនដើម្បីយកតែលេខ១ ត្រូវរៀនដើម្បីអាចធ្វើការបានច្បាស់លាស់”

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ចាក់បន្ថែមថា ការផ្ទេរចំណេះដឹងទៅវិញទៅមក និងបំប៉នចំណេះដឹងជាភារកិច្ចចាំបាច់បំផុតដែលត្រូវធ្វើពីជំនាន់មួយ ទៅជំនាន់មួយ ព្រោះចំណេះដឹងរបស់ប្រជាជនសំខាន់បំផុតសម្រាប់បណ្តាប្រទេសទាំងអស់លើពិភពលោក ។ ឯកឧត្តម បន្តថា ស្របគ្នានេះ ត្រូវរួមគ្នាថែរក្សាបណ្ណាល័យនេះអោយបានល្អ ដើម្បីជួយជំរុញការអានសៀវភៅកាន់តែច្រើន រួមជាមួយការសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅ នោះនឹងបង្ហាញពីការចេះដឹងរបស់ប្រជាជន។

ក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា បណ្ណាល័យថ្មីនេះ ជាឱកាសនិងជាកន្លែងឱ្យសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ បានសិក្សាស្រាវជ្រាវ បង្កើនចំណេះដឹងថ្មីៗបន្ថែមទៀត ហើយអ្វីដែលសំខាន់សម្រាប់ការសិក្សា នោះគឺត្រូវគោរពវិន័យសាលា និងមានវិន័យខ្លួនឯង ទំលាប់រៀនសូត្រ ទំលាប់ការអាន ដើម្បីធ្វើអោយមានគំនិតថ្មីៗរហូត ។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន បន្ថែមថា បណ្ណាល័យបន្ទប់តម្រង់ទិសវិជ្ជាជីវៈនេះ ជាគំនិតផ្តួចផ្តើម និងឧបត្ថម្ភជាថវិកាពីសំណាក់លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង និងអង្គការស៊ីប៉ា ដែលជាអតីតសិស្សនៃវិទ្យាល័យជីហែ មានបំណងចង់ឱ្យកូនខ្មែរមានចំណេះដឹង ដោយបង្កើតបណ្ណាល័យឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សិក្សាស្រាវជ្រាវរកឯកសារផ្សេងៗបាន ។
សូមជម្រាបជូនថា អតីតបន្ទប់សិក្សាចំនួន៤ ដែលមានសភាពទ្រុឌទ្រោម បានជួសជុសកែលម្អឱ្យក្លាយទៅជាបណ្ណាល័យ និងសាលប្រជុំ ចំណាយថវិកាអស់ជាង ២០ម៉ឺនដុល្លារ ដែលការជួយឧបត្តម្ភដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។ ដោយមានបំណងផ្តល់ដល់សិស្សានុសិស្សនូវបច្ចេកវិទ្យាទំនើបដើម្បីជួយឱ្យពួកគេទទួលបានជោគជ័យក្នុងវិជ្ជាជីវៈ ស្ថាបនិកគម្រោងបានស្នើសុំទៅអង្គការស៊ីប៉ា និងក្រុមហ៊ុនខ្សែកាប Passerelle Numérique ឱ្យចូលរួមជួយកែលម្អទីតាំង និងបំពាក់គ្រឿងបរិក្ខារចាំបាច់សម្រាប់ការអាន និងការស្រាវជ្រាវរបស់សិស្សានុសិស្ស៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2026
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ
ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/10/2023
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....
អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសព្រុយណេ ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2025
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតបរទេសទៅសិក្សានៅប្រទេសព្រុយណេសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2024
ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...
អាហារូបករណ៍សិក្សាជំនាញវិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/11/2025
ដោយមានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការបណ្តុះបណ្តាលឥតគិតថ្លៃទៅលើ...
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាសផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2025
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/03/2026
សាកលវិទ្យាល័យសេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅក្នុងខេត្តស្វាយរៀង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។





























