ភ្នំពេញ – សាកលវិទ្យាល័យធានជីន ផ្ដល់អាហារូបករណ៍សិក្សាជំនាញវិស្វកម្មផលិតយន្តហោះចំនួន ១០កន្លែង ឱ្យសិក្សានៅប្រទេសចិន ឆ្នាំសិក្សា២០២២ ។ អាហារូបករណ៍នេះមានកម្មវិធីសិក្សាជាភាសាអង់គ្លេសនិងសិក្សានៅក្នុងថ្នាក់ផ្ទាល់ដែលតម្រូវឱ្យមាននិស្សិតត្រឹម ១៥ ទៅ ៣០នាក់ប៉ុណ្ណោះក្នុងមួយថ្នាក់ ។

លក្ខខណ្ឌដែលបេក្ខជនអាចដាក់ពាក្យអាហារូបករណ៍បានត្រូវជាបេក្ខជនដែលមានអាយុចន្លោះពី ១៨ឆ្នាំដល់ ៣០ឆ្នាំ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើថ្នាក់ទី១២ ទទួលស្គាលពីក្រសួងអប់រំ យុវជន និងកីឡា ។ ជាមួយគ្នានេះ កម្មវិធីសិក្សាជាភាសាអង់គ្លេស ទើបតម្រូវឱ្យនិស្សិតត្រូវមានលិខិតបញ្ជាក់សមត្ថភាពភាសាអង់គ្លេស IELTS យ៉ាងហោចណាស់ ៥.0 ឬលើសនេះ ឬនិស្សិតត្រូវប្រឡងជាប់ការធ្វើតេស្តភាសាអង់គ្លេសដែលសាកលវិទ្យាល័យរៀបចំឱ្យប្រឡង និងអាចធ្វើទំនាក់ទំនងជាភាសាអង់គ្លេសបានល្អ ។
បេក្ខជនដែលមានបំណងចង់ដាក់ពាក្យអាហារូបករណ៍ត្រូវមាន ពាក្យសុំអាហារូបករណ៍រដ្ឋាភិបាលក្រុងធានជីន (ដែលមានហត្ថលេខា) ប្រតិចារិកនៃការសិក្សាថតចម្លង សញ្ញាបត្របញ្ជាក់ការសិក្សាថតចម្លង លិខិតឆ្លងដែនទំព័រមុខថតចម្លង លិខិតបញ្ជាក់សុខភាពសម្រាប់ជនបរទេស និង វិញ្ញាបនប័ត្រជំនាញភាសាអង់គ្លេស ។

និស្សិតអាចទាញយកទម្រង់បែបបទនៃការដាក់ពាក្យពីតំណភ្ជាប់ https://drive.google.com/…/1naKw3R5iFPthlac2… ។ សម្រាប់ព័ត៌មានលម្អិតអាចចូលទៅកាន់ www.engjzs.tsguas.edu.cn; និងតាមរយៈEmail: tsuaslxs@126.com ។ ផុតកំណត់ទទួល់ពាក្យថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/10/2025
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...
ក្រសួងអប់រំ ប្រកាសជ្រើសរើសសិស្សចូលរៀនផ្នែកអប់រំបច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍កន្លងទៅនេះ ប្រកាសដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល ពីការជ្រើសរើសសិស្សឱ្យចូលរៀននៅតាម...
វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/02/2026
ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)
ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2025
គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2023
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...






























