ភ្នំពេញ – បច្ចុប្បន្ននេះ ស្ទើរតែគ្រប់ផ្ទះ ឬអគារ នៅទីក្រុង ឬទីប្រជុំជន សុទ្ធតែប្រើប្រាស់នូវទូទឹកកក ទូក្លាសេ ម៉ាស៊ីនត្រជាក់ទាំងខ្នាតតូច និងខ្នាតធំ ប៉ុន្តែអ្នកជំនាញលើផ្នែកនេះ ហាក់នៅមានតិចតួចនៅឡើយ ។ នេះបើតាមការលើកឡើងរបស់លោក អ៊ុន សំអាន សាស្រ្តាចារ្យផ្នែកបរិក្ខាត្រជាក់ នៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា។
បើតាមការលើកឡើងរបស់លោក អ៊ុន សំអាន សិស្សភាគច្រើនហាក់ដូចជាមិនសូវចាប់អារម្មណ៍ចំពោះជំនាញបរិក្ខាត្រជាក់ ខណៈទីផ្សារការងារលើជំនាញនេះខ្ពស់ ដោយលោកសឹងតែរកសិស្សសម្រាប់ក្រុមហ៊ុនដែលមានតម្រូវការស្ទើរតែមិនបាន។
– លោក អ៊ុន សំអាន
“បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនកំពុងត្រូវការ ខណៈយុវជនដែលរៀននៅជំនាញនេះមានតិចតួចបំផុត… ខ្ញុំរកកូនសិស្សឱ្យគេមិនបានទេ ចេញមកគេយកអស់… អ្នករៀនជំនាញនេះមានតិចណាស់“
តើជំនាញបរិក្ខាត្រជាក់ គេសិក្សាទៅលើអ្វីខ្លះ?
បើតាមការបញ្ជាក់របស់លោកសាស្រ្តាចារ្យថា សម្រាប់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ជំនាញមួយនេះ គឺគេសិក្សារយៈពេល២ឆ្នាំ ទៅលើ ៤មុខវិជ្ជា ទី១ គឺសិក្សាទៅលើម៉ាស៊ីនត្រជាក់ ទី២ សិក្សាទៅលើទូទឹកកក ទី៣ សិក្សាទៅលើម៉ាស៊ីនត្រជាក់ឡាន និង ទី៤ សិក្សាទៅលើម៉ាស៊ីនបោក។
ក្នុងនោះ ការសិក្សាក៏ផ្តោតផងដែរ ទៅលើការតបណ្តាញអគ្គិសនីនៅក្នុងគេហដ្ឋានជាមួយគ្រឿងម៉ាស៊ីនដើម្បីឱ្យមានសុវត្ថិភាព និងគុណភាព, ការតម្លើង និងជួសជុលម៉ាស៊ីនត្រជាក់ និងទូទឹកកក ដោយធ្វើការវិភាគកំហូចនៅក្នុងគ្រឿងបង្គុំនីមួយៗជាដើម។

សម្រាប់អ្នកដែលចង់រៀននូវជំនាញបរិក្ខាត្រជាក់នេះ គឺតម្រូវឱ្យមានចំណេះដឹងត្រឹមថ្នាក់ទី១២ប៉ុណ្ណោះ ពោលគឺធ្លាក់ ឬជាប់បាក់ឌុប នោះអាចចូលរៀនបានហើយ ដោយប្រើរយៈពេលសិក្សាត្រឹម ២ឆ្នាំ អាចចេញទៅធ្វើការនៅតាមក្រុមហ៊ុន ឬបើកជាអាជីវកម្មខ្លួនឯងបាន។
– លោក អ៊ុន សំអាន
“សិស្សដែលរៀនចប់ជំនាញបរិក្ខាប្រជាក់ មួយចំនួនធំចេញទៅធ្វើការងារនៅតាមក្រុមហ៊ុនដូចជា សាមស៊ុង ជាដើម។ ហើយសិស្សខ្លះទៀតក៏ចេញបើកជាអាជីវកម្មខ្លួនឯង”

យ៉ាងណាក៏ដោយ មិនថាបច្ចុប្បន្ន ឬអនាគតនោះទេ លោក អ៊ុន សំអាន នៅតែមើលឃើញថា តម្រូវការអ្នកជំនាញបរិក្ខាត្រជាក់នេះមានច្រើន ព្រោះមិនថានៅតាមផ្ទះដែលសម្បូរទៅដោយម៉ាស៊ីនត្រជាក់ ទូទឹកកកនោះទេ ចំណែកក្រុមហ៊ុនធំៗមួយចំនួន ក៏គេមាននូវបន្ទប់ត្រជាក់ បន្ទប់កកសម្រាប់ផលិតផលរបស់គេផងដែរ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាសផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2025
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា
ក្រសួងអប់រំជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលនវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2025
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...
អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2023
អាហារូបករណ៍អូស្ដ្រាលីសម្រាប់ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់ការស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2023
ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...
អាហារូបករណ៍ជំនាញវិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2025
ជាឱកាសសម្រាប់សិស្សានុសិស្សដែលទើបប្រឡងបាក់ឌុបរួច ដោយវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសផ្តល់អាហារូបករណ៍ ១០០%
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2024
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...
ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/11/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...






























