បច្ចុប្បន្ននិស្សិតភាគច្រើនប្រឈមមុខនឹងសម្ពាធពេលវេលា ខណៈពួកគេចំណាយពេលរកប្រាក់នៅក្នុងពេលតែមួយ។ ប៉ុន្តែវិធីសាស្ត្រដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហានេះ សិស្សនិស្សិតត្រូវរក្សាតុល្យភាពពេលវេលាខ្លួនឯងឱ្យប្រសិទ្ធភាពសម្រាប់ការងារនិងការសិក្សា ។ រក្សាតុល្យភាពការងារនិងការសិក្សាជាទម្លាប់ចាំបាច់សម្រាប់យុវជនដែលកំពុងបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលសិក្សាដោយសាកលវិទ្យាល័យ Czech Universities នៃសាធារណរដ្ឋឆេក ដែលមានប្រសិទ្ធភាពនិងទទួលលទ្ធផលល្អនៅក្នុងជីវិតសម្រាប់និស្សិតដែលកំពុងរៀនបណ្តើរ និងធ្វើការងារបណ្ដើរ។

១. រៀបចំកាលវិភាគឱ្យបានត្រឹមត្រូវ ៖ រឿងមួយដែលពិបាកបំផុតគឺការកំណត់កាលវិភាពសម្រាប់ខ្លួនឯងនៅក្នុងការងារ និងការសិក្សាប្រចាំថ្ងៃ។ ចំណុចនេះអ្នកគួរព្យាយាមស្វែងរកការងារក្រៅម៉ោងដែលសមស្រប និងមិនប៉ះពាល់ទៅដល់ការសិក្សា។ ទម្លាប់កំណត់ពេលវេលាបានល្អ វាអាចនឹងផ្ដល់តុល្យភាពការសិក្សា ការងារ និងអាចមានពេលវេលាសម្រាប់កម្សាន្តផ្ទាល់ខ្លួន។
២. កំណត់អាទិភាពការងាររបស់អ្នក ៖ ចាប់ផ្តើមធ្វើកិច្ចការដែលសំខាន់មុន និងរៀបចំផែនការសកម្មភាពរបស់អ្នកទៅតាមកាលកំណត់ និងកាលបរិច្ឆេទប្រឡងរបស់អ្នក។ ផ្តល់អាទិភាពដល់ការងារដែលដល់ពេលកំណត់ក្នុងរយៈពេលខ្លី ប៉ុន្តែក៏អនុញ្ញាតឱ្យខ្លួនអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញកិច្ចការរបស់អ្នកឱ្យទាន់ពេលវេលា ដើម្បីជៀសវាងភាពតានតឹង និងធ្វើការងារប្រញាប់ប្រញាល់ផងដែរ។
៣. រៀននិយាយថា “ទេ” ៖ អ្នកត្រូវហ៊ាននិយាយថា “ទេ” ចំពោះវត្ថុ ព្រឹត្តិការណ៍ និងមនុស្សដែលអ្នកមិនចាំបាច់ចូលរួមជាមួយពួកគេ។ ពេលវេលា និងកម្លាំងចិត្តរបស់អ្នកមានពិតជាមានតម្លៃនៅក្នុងការធ្វើកិច្ចការសំខាន់របស់ខ្លួន ឫពេលវេលាផ្ទាល់ខ្លួន ជាពិសេសប្រសិនជាអ្នកធ្វើតាមកាលវិភាគដែលអ្នកកំណត់ខ្ជប់ខ្ជាន់កាន់តែល្អប្រសើរ។

៤. ថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អ ៖ គេងឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណ ញ៉ាំឱ្យបានល្អ និងរស់នៅឱ្យបានល្អ។ អ្នកប្រហែលជាមិនអាចជៀសផុតពីភាពតានតឹងបានទេ ប៉ុន្តែអ្នកអាចរៀនពីរបៀបគ្រប់គ្រងវា និងរក្សារបៀបរស់នៅឱ្យមានសុខភាពល្អ។
៥. មានទំនាក់ទំនងល្អនៅក្នុងសង្គម៖ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ទំនាក់ទំនងសង្គមផ្តល់អត្ថប្រយោជន៍ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក។ កំឡុងពេលរៀននៅសាកលវិទ្យាល័យ ជាឱកាសជួយឱ្យអ្នកជួបមនុស្សថ្មីៗជាច្រើនបង្កើតទំនាក់ទំនងថ្មីជួបមនុស្សថ្មី។ យ៉ាងណាក៏ដោយអ្នកក៏គួរភ្លេចចំណាយពេលវេលានៅជាមួយមនុស្សស្និទ្ធស្នាល គ្រួសារ មិត្តភក្តិ មិនរួមការងារ ឬដៃគូរស្នេហានោះទេ។
៦. សុំជំនួយនៅពេលដែលអ្នកត្រូវការ ៖ អ្នកអាចសុំជំនួយពីគ្រូបង្រៀន ក្រុមប្រឹក្សាសិស្ស និងមិត្តរួមថ្នាក់ វេជ្ជបណ្ឌិត និងអ្នកណែនាំនៅពេលដែលអ្នកជួបបញ្ហា។ មានមនុស្សជាច្រើនដែលអាចផ្ដល់ដំបូន្នានល្អៗសម្រាប់អ្នក ឬជួយអ្នកក្នុងស្ថានភាពលំបាកណាមួយពេលដែលអ្នកជួបបញ្ហាប្រឈមក្នុងជីវិត។ ហេតុនេះ អ្នកត្រូវហ៊ានសុំជំនួយនៅពេលជួបបញ្ហា ហើយនេះវាជារឿងធម្មតា។ ៧. រីករាយទទួលយកនិងធ្វើកិច្ចការប្រចាំថ្ងៃ ៖ ការសិក្សា និងធ្វើការក្នុងពេលតែមួយអាចពិបាក រំខាន និងនឿយហត់។ ប៉ុន្តែវាអាចទៅរួចនិងទទួលបានជោគជ័យបន្ទាប់ពីបុគ្គលចេះរក្សាតុល្យភាពការងារ ការសិក្សា និងគុណតម្លៃជីវិតឱ្យភាពសប្បាយរីករាយ។ អ្នកត្រូវចេះត្រេកអរចំពោះសមិទ្ធផលទាំងអស់ដែលអ្នកទទួលបាន ដើម្បីលើកទឹកចិត្តខ្លួនឯង។ ជាពិសេស អ្នកគួរបង្កើតពេលវេលាសម្រាប់ខ្លួនឯង ផ្ដល់ក្ដីសុខឱ្យខ្លួនឯងឱ្យបានច្រើន និងកុំភ្លេចរីករាយជាមួយការខិតខំប្រឹងប្រែងរបស់ខ្លួនឯងផងដែរ។

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/06/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
អាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2025
ជាឱកាសសម្រាប់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដែលចង់បន្តការសិក្សាថ្នាក់ជំនាញឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ីបានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
អាហារូបករណ៍សិក្សាជំនាញវិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/11/2025
ដោយមានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការបណ្តុះបណ្តាលឥតគិតថ្លៃទៅលើ...
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ (PIKT) ប្រកាសជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សាជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូតដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/04/2025
ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្រៅប្រទេស ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុងប្រកាសជ្រើសរើស...
អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...
អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2025
អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ






























