ភ្នំពេញ – អង្គការម៉ារីណុលបានឱ្យដឹងថាបច្ចុប្បន្ននៅកម្ពុជាមានមនុស្សគថ្លង់ចំនួនជាង ៥ម៉ឺននាក់កំពុងតែរស់នៅក្នុងសហគមន៍នានាទូទាំងប្រទេស ។ ពួកគេកំពុងរស់នៅជួបការលំបាកលើមធ្យោបាយទំនាក់ទំនង ព្រោះតែមិនអាចទាក់ទងជាមួយមនុស្សមានសម្បទាគ្រប់គ្រាន់បាន ។
លោកស្រី កង ម៉ាលី អ្នកសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ នៃអង្គការម៉ារីណុល បានឱ្យដឹងថា ភាសាសញ្ញាចាំបាច់ណាស់សម្រាប់មនុស្សគថ្លង់ ដោយសារពួកគាត់អត់អាចស្តាប់បាន អត់អាចនិយាយបាន ។

លោកស្រី កង ម៉ាលី អ្នកសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ នៃអង្គការម៉ារីណុល
« ប្រសិនបើយើងជាមនុស្សធម្មតាចេះភាសាសញ្ញានេះ នោះយើងនឹងអាចទាក់ទងជាមួយពួកគាត់បាន ហើយពួកគាត់នឹងមានអារម្មណ៍ថាកក់ក្តៅ ព្រោះតែមានមនុស្សអាចទំនាក់ទំនងជាមួយពួកគាត់ ព្រមទាំងជជែកជាមួយពួកគាត់បាន”
លោកស្រីបានបញ្ជាក់ថា ដោយសារតែហេតុផលនេះ ទើបកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ នៃអង្គការម៉ារីណូល (DDP) ព្យាយាមធ្វើការផ្សព្វផ្សាយពីភាសាសញ្ញា ហើយកាលពីពេលថ្មីៗនេះ ក៏បានប្រកាសពីការបង្រៀនភាសាសញ្ញាថ្នាក់មូលដ្ឋាន ដោយមិនគិតថ្លៃថែមទៀតផង។

បើតាមលោកស្រី កង ម៉ាលី ថ្នាក់ភាសាសញ្ញាមូលដ្ឋានដែលគ្រោងនឹងផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ នឹងត្រូវសិក្សារយៈពេល ៦ខែ នៅការិយាល័យ DDP ផ្ទាល់ក្នុងសង្កាត់បឹងទំពន់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ប្រសិនបើស្ថាប័ន ឬក៏អង្គការនានាដែលមានសមាជិកចាប់ពី ៥នាក់ឡើងទៅចង់រៀនភាសាសញ្ញានេះ DDP នឹងផ្តល់ជូនគ្រូបង្រៀនដល់ទីកន្លែងតែម្តង ។
តាមការបញ្ជាក់របស់លោកស្រី ម៉ាលី នៅពេលបញ្ចប់វគ្គភាសាសញ្ញាមូលដ្ឋាននេះរួច ហើយចង់ក្លាយខ្លួនជាអ្នកបកប្រែឱ្យមនុស្សគថ្លង់បាន លោកអ្នកអាចបន្តរៀនវគ្គអ្នកបកប្រែភាសាសញ្ញាកម្ពុជាដោយប្រើរយៈពេល ១០ខែបន្ថែមទៀត ។

តាមពិតទៅមកទល់ពេលនេះ នៅលើពិភពលោកមិនទាន់មានការកំណត់ភាសាសញ្ញាជាសកលរួមតែមួយនៅឡើយទេ ដោយបច្ចុប្បន្នប្រទេសមួយមានភាសាសញ្ញាប្រចាំប្រទេសរៀងៗខ្លួន ។ សម្រាប់ភាសាសញ្ញាកម្ពុជា មិនមានឯកសារណាបញ្ជាក់ច្បាស់ថា បានបង្កើតឡើងនៅពេលណានោះទេ គ្រាន់តែដឹងថា ភាសាសម្រាប់មនុស្សគថ្លង់មួយនេះប្រហែលចូលមកកម្ពុជាកំឡុងឆ្នាំ១៩៩៣ ។

មានសំណួរមួយចោទសួរថា បើយើងចេះភាសាសញ្ញា តើយើងអាចទំនាក់ទំនងជាមួយមនុស្សគថ្លង់បានទាំងអស់ដែរ ឬទេ ? ចំពោះសំណួរនេះ លោកស្រី កង ម៉ាលី បានបញ្ជាក់ថា ត្បិតភាសាសញ្ញា គឺជាភាសាសម្រាប់ទំនាក់ទំនងជាមួយមនុស្សថ្លង់ ប៉ុន្តែប្រសិនបើគាត់ជាមនុស្សថ្លង់ ហើយមិនបានចូលរៀនវគ្គភាសាសញ្ញានេះដែរ ក៏យើងមិនអាចទំនាក់ទំនងជាមួយគាត់បានដែរ។ តាមលោកស្រី ម៉ាលី នៅកម្ពុជាមនុស្សគថ្លង់មិនទាំងអស់នោះទេដែលបានរៀនភាសាសញ្ញា ពោលគឺនៅសល់ពួកគាត់ដែលនៅខេត្តឆ្ងាយៗ ដោយគាត់កំពុងប្រើសញ្ញាធម្មតា សញ្ញាតាមផ្ទះរបស់គាត់។ តែយ៉ាងណាក៏ដោយលោកស្រីរំពឹងថា ពួកគាត់នឹងមានឱកាសមកចូលរៀន ហើយគាត់អាចទំនាក់ទំនងគ្នា អាចទទួលបានទំនាក់ទំនងពេញលេញ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់ឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/03/2023
ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2025
ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

ឱកាសបន្តការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/02/2026
ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2026
តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/05/2023
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បានប្រកាសដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2026
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2025
កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យដាក់ពាក្យ ដើម្បីផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...



































































