ភ្នំពេញ – ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ដែលជាពេលវេលាដ៏សំខាន់សម្រាប់សិស្សថ្នាក់ទី១២ ។ ខណៈនៅសល់ពេលវេលាមិនដល់មួយសប្តាហ៍ផងនោះ តើសិស្សថ្នាក់ទី១២ បានត្រៀមខ្លួនយ៉ាងដូចម្តេចដែរ?
យុវសិស្ស ងួន ធារឡាយ សិស្សមកពីវិទ្យាល័យព្រះស៊ីសុវត្ថិ បានលើកឡើងថា ការប្រឡងបាក់ឌុបនៅពេលខាងមុខនេះ ខ្លួនមានបំណងចង់បាននិទ្ទេសល្អ ជាហេតុដែលធ្វើឱ្យគេមានការព្រួយបារម្ភខ្លាចធ្វើឱ្យមានកំហុសធ្វេសប្រហែសបន្តិចបន្តួចនៅក្នុងការប្រឡង ។ តែយ៉ាងណា ដើម្បីបំបាត់អារម្មណ៍ព្រួយបារម្ភនេះ ធារឡាយ មានតែខិតខំប្រឹងធ្វើលំហាត់ មើលមេរៀនគ្រប់មុខវិជ្ចាឡើងវិញ ដើម្បីធ្វើឱ្យមានទំនុកចិត្តថាពិតជាចេះមែន ហើយពិតជាអាចធ្វើបាន។ លើសពីនេះ ការជួយផ្ដល់កម្លាំងចិត្តពីឪពុកម្ដាយ ក្រុមគ្រួសារ និងមិត្តភក្តិ ក៏អាចជួយជាកម្លាំងចិត្ត និងមានភាពជឿជាក់ក្នុងពេលប្រឡងផងដែរ ។

– យុវសិស្ស ងួន ធារឡាយ
“ទទួលបាននិទ្ទេសល្អ ឬមិនល្អ ខ្ញុំនៅតែប្ដេជ្ញាចិត្តរៀនសូត្របន្តទៀត ព្រោះការទទួលបានលទ្ធផលល្អនៃការប្រឡងបាក់ឌុបវាមិនបានកំណត់ជីវិតរបស់យើងទាំងស្រុងទេ យើងត្រូវហានដើរទៅមុខបន្តទៀត ដើម្បីអនាគតខ្លួនឯង គ្រួសារ និងប្រទេសជាតិ”
ចំពោះដំណើរការប្រឡងបាក់ឌុបវិញ យុវសិស្ស ងួន ធារឡាយ បានបន្ថែមថា នៅថ្ងៃប្រឡងសិស្សទាំងអស់ត្រូវទៅមណ្ឌលប្រឡងឱ្យបានទាន់ពេល រៀបចំសម្ភារៈសម្រាប់ប្រឡង មានដូចជា ប៊ិក បន្ទាត់ ម៉ាស់ អាកុល ហើយប្រសិនមានអាការៈសង្ស័យមានជំងឺកូវីដ-១៩ ត្រូវទៅពិភាក្សាជាមួយអនុរក្សមណ្ឌលផ្ទាល់ដើម្បីពិនិត្យឱ្យទាន់ពេលវេលា ដើម្បីកុំឱ្យឆ្លងទៅអ្នកដទៃ ។
សម្រាប់យុវតី វី លីយ៉ារ៉ា សិស្សថ្នាក់ទី១២ នៃវិទ្យាល័យជាស៊ីមសន្ធរម៉ុកវិញ និយាយថា សម្រាប់កញ្ញាផ្ទាល់ចង់ឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆាប់មកដល់ ដើម្បីបញ្ចេញសមត្ថភាពពិតដែលខិតខំរៀនអស់រយៈពេល ១២ឆ្នាំកន្លងមក ។ កញ្ញាថា សម្រាប់ដំណើរការប្រឡងបាក់ឌុបខាងមុខ កញ្ញាបានត្រៀមខ្លួនរួចរាល់ ប៉ុន្តែមានអារម្មណ៍ភ័យបន្តិចបន្តួច ព្រោះឆ្នាំនេះរៀនមិនសូវបានច្រើន ប៉ុន្តែនឹងខិតខំប្រឹងប្រឡងឱ្យអស់ពីសមត្ថភាព ។

– យុវតី វី លីយ៉ារ៉ា
“ខ្ញុំត្រៀមរួចហើយ នៅមុនថ្ងៃប្រឡងបាក់ឌុប ខ្ញុំត្រូវទៅមណ្ឌលប្រឡងវាស់កម្ដៅ និងត្រៀមដូចជា ម៉ាស់ អាស់កុល កាតចាក់វ៉ាក់សាំង សាលាកបត្រប្រឡង ព្រមទាំងសម្ភារៈសម្រាប់ប្រឡងរួមមាន ប៊ិក បន្ទាត់ ដែកឈាន ប៉ារ៉ាបូលជាដើម”
យុវសិស្ស ប៉ាក់ ច័ន្ទគ្រីស្នា សិស្សទី១២ នៃវិទ្យាល័យជាស៊ីមសាមគ្គី ឯណេះវិញបានលើកឡើងថា ខ្លួនបានត្រៀមរួចហើយដែរ ដោយនៅថ្ងៃប្រឡងខាងមុខ ខ្លួននឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព មិនឱ្យឪពុកម្តាយអស់សង្ឃឹមឡើយ។

– យុវសិស្ស ប៉ាក់ ច័ន្ទគ្រីស្នា
“នៅថ្ងៃប្រឡងបាក់ឌុបខាងមុននេះ ខ្ញុំនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីប្រឡងយកចំណាត់ថ្នាក់ល្អជូនឪពុកម្ដាយខ្ញុំ ហើយខ្ញុំនឹងមិនធ្វើឱ្យពួគាត់អស់សង្ឃឹមនោះឡើយ”
ចំណែក យុវសិស្ស ស៊ុន វ៉ិនហ៊ី សិស្សថ្នាក់ទី១២ នៃវិទ្យាល័យជាស៊ីមសាមគ្គី បានលើកឡើងថា ខ្លួនមិនសូវមានសង្ឃឹមចំពោះការប្រឡងបាក់ឌុបខាងមុននេះប៉ុន្មានទេ ព្រោះតែរៀនមិនបានគ្រប់គ្រាន់ ប៉ុន្តែខ្លួននឹងប្ដេជ្ញាខិតខំប្រឡងឱ្យអស់ពីសមត្ថភាព ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំនេះ ក្រសួងអប់រំបានកំណត់វិញ្ញាសាប្រឡងសម្រាប់ថ្នាក់វិទ្យាសាស្ត្រពិត និងថ្នាក់វិទ្យាសាស្រ្តសង្គម ដោយមាន៧មុខវិជ្ជា ។ ក្នុងនោះ ទម្រង់វិញ្ញាសាវិញត្រូវបានរៀបចំជាពីរ គឺទម្រងវិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដែលត្រូវចែកជូនបេក្ខជន ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/03/2026
សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រគ្រូបង្រៀន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/02/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសផ្តល់អាហារូបករណ៍ ក្នុងការសិក្សាជំនាញសំខាន់ៗចំនួន៧ដែលកំពុងមានតម្រូវការទីផ្សារ សម្រាប់យុវជនដែលកំពុងស្វែងរកជំនាញប្រចាំជីវិត...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/12/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/03/2025
កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2024
កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2026
តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/09/2024
ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនយន៣កន្លែងនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ...



































































