ភ្នំពេញ – ផ្សារទំនើបអូឡាំព្យានឹងរៀបចំកម្មវិធីពិព័រណ៍សប្បុរសធម៌មានឈ្មោះថា “ពិព័រណ៍បុណ្យណូអ៊ែល ៖ រួមចំណែកកែប្រែជីវិតកុមារកម្ពុជា” ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែធ្នូខាងមុខ ដើម្បីរៃអង្គាសប្រាក់ជូនទៅដល់អង្គការទស្សនៈពិភពលោក (World Vision) សម្រាប់សាងសង់អណ្តូងទឹកមួយដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្ស ៣៩១នាក់ក្នុងសាលាបឋមសិក្សាមួយនៅខេត្តកំពង់ឆ្នាំង ។

លោក ឈី សាង ប្រធានគ្រប់គ្រងទូទៅនៃផ្សារទំនើបអូឡាំព្យា មានប្រសាសន៍ថា សាធារណជនអាចចូលរួមគាំទ្រយុទ្ធនាការនេះតាមរយៈការផ្តល់ជាមូលនិធិ ការជួលស្តង់ ឬការបរិច្ចាគដោយសប្បុរស ។ ប្រអប់អំណោយនឹងមានបង្ហាញនៅមជ្ឈមណ្ឌលព័ត៌មានរបស់ផ្សារទំនើប ហើយប្រាក់ចំណេញពីការជួលស្តង់ ១០០% នឹងត្រូវបានបរិច្ចាគទៅអង្គការទស្សនៈពិភពលោក ។
លោកស្រី លឹម លីជិន សហនាយិកានៃក្រុមហ៊ុនមេហ្គា អាសិត មេនេចមេន ក៏បាននិយាយដែរថា ការបង្កើតកម្មវិធីនេះឡើង ព្រោះចង់បានការចូលរួមពីសាធារណជន ។ ផ្សារទំនើបអូឡាំព្យា រួមចំណែកអង្គាសថវិកាសម្រាប់គម្រោងទឹកស្អាតរបស់អង្គការទស្សនៈពិភពលោក ដើម្បីផ្តល់ទឹកស្អាតនិងជូនសិស្សានុសិស្ស និងសហគមន៍ឱ្យមានលទ្ធភាពប្រើប្រាស់ ។
លោក នង ដាវីត មន្ត្រីបច្ចេកទេសកម្មវិធីទឹកស្អាតនិងអនាម័យ នៃអង្គការទស្សនៈពិភពលោក មានប្រសាសន៍ថា គោលដៅរបស់កម្មវិធីគម្រោងទឹកស្អាត និងអនាម័យរបស់អង្គការទស្សនៈពិភពលោក គឺសម្រាប់ធានាទៅដល់ការលូតលាស់របស់កុមារ សុខភាពកុមារ និងសម្រាប់ក្រុមគ្រួសារទទួលបានទឹកស្អាត ។
“មូលនិធិទទួលបានមកពីផ្សារទំនើបអូឡាំព្យានឹងយកទៅសាងសង់អណ្តូងទឹកមួយនៅសាលាបឋមសិក្សាអាឡែង នៅខេត្តកំពង់ឆ្នាំង ។ យើងត្រូវការចូលរួមពីអ្នកទាំងអស់គ្នា ដើម្បីជួយនិងធានាទៅលើការអភិវឌ្ឍន៍របស់កុមារគ្រប់រូប”
លោក នង ដាវីត
សូមជម្រាបថា សាលាបឋមសិក្សាអាឡែង មានសិស្សានុសិស្សសរុបចំនួន ៣៩១នាក់ (សិស្សស្រីចំនួន ១៩៧នាក់) និងគ្រូចំនួន ១៥នាក់ ។ សាលាបឋមសិក្សានេះពុំទាន់មានទឹកស្អាតសម្រាប់បរិភោគ កន្លែងលាងសម្អាត និងពុំទាន់មានបង្គន់អនាម័យប្រើប្រាស់គ្រប់គ្រាន់នៅឡើយ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសសិស្សចូលរៀនជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋ កំពុងប្រកាសជ្រើសរើសសិស្សទាំងពីរភេទឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃទៅលើជំនាញជាច្រើន ចំនួន ៦៤០នាក់

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/12/2025
ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសជប៉ុន ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/05/2026
នៅក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្សកម្ពុជា ដើម្បីទៅបន្តការសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយអាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2023
កម្មវិធីអាហារូបករណ៍ Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

ឱកាសអាហារូបករណ៍ SHE-CAN ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2024
កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ២០២៤ បានប្រកាសពីការទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសហរដ្ឋអាមេរិកហើយ។

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/11/2025
សាកលវិទ្យាល័យ Adelaide ប្រទេសអូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2026
បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុងបើកទទួលពាក្យស្នើសុំពីនិស្សិតមកពីប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

































































