មិនមែនតែបេក្ខជនទេ សូម្បីគណៈកម្មការរៀបចំក៏អាចត្រូវទទួលវិន័យយ៉ាងតឹងរ៉ឹងដែរបើធ្វើខុសក្នុងដំណើរការប្រឡង

ភ្នំពេញ – ចាប់តាំងពីក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមរៀបចំកំណែរទម្រង់មក ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវបានរៀបចំយ៉ាងតឹងរ៉ឹង ដើម្បីធានាភាពច្បាស់លាស់ យុត្តិធម៌ និងតម្លាភាព។

ជារៀងរាល់ឆ្នាំ ក្រសួងអប់រំ បានសហការជាមួយដៃគូពាក់ព័ន្ធជាច្រើនដើម្បីចូលរួម រឹតបន្តឹងវិន័យ និងរបៀបរៀបរយទៅតាមការកំណត់ ដោយក្នុងនោះទាំងសិស្ស និងគណៈកម្មការរៀបចំសុទ្ធតែមានលក្ខខណ្ឌ និងគោលការណ៍ច្បាស់លាស់ដើម្បីអនុវត្តទាំងអស់គ្នា។ ប្រសិនបើផ្នែកណាមួយ ធ្វើខុសនឹងត្រូវទទួលវិន័យតាមគោលការណ៍កំណត់ជាក់ជាមិនខាន។

ថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ចំពោះសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ប្រសិនបើគណៈមេប្រយោគ គណៈកម្មការ និងអនុគណៈកម្មការនានាប្រព្រឹត្តកំហុសក្នុងដំណើរការប្រឡង នឹងត្រូវទទួលទណ្ឌកម្ម២កម្រិត។

បើតាមការ​បញ្ជាក់របស់ក្រសួង អ្នកដែលទទួលទណ្ឌកម្មខាងវិន័យថ្នាក់ទី១ អាចនឹងត្រូវស្តីបន្ទោស ផ្អាកជាបណ្តោះអាសន្នមិនឱ្យបន្តបំពេញការងារក្នុងដំណើរការប្រឡង ស្តីបន្ទោសដោយមានចំណារក្នុងលិខិតផ្ទាល់ខ្លួន ផ្អាកមិនឱ្យចូលរួមជាគណៈមេប្រយោគពីមួយឆ្នាំ ពីរឆ្នាំតាមការសម្រេចរបស់ក្រុមប្រឹក្សាវិន័យ និងអាចផ្លាស់ដោយបង្ខំតាមវិធានការវិន័យ។ បន្ថែមពីលើនេះ ប្រសិនបើរកឃើញថាកំហុសប្រព្រឹត្តនោះធ្ងន់ធ្ងរ គាត់អាចនឹងលុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិ ឬថ្នាក់ថែមទៀតផង។

ចំពោះទណ្ឌកម្មវិន័យថ្នាក់ទី២វិញ អ្នកដែលប្រព្រឹត្តិកំហុសអាចនឹងត្រូវស្តីបន្ទោសជាទម្ងន់ បណ្តាលឱ្យលុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិ ឬថ្នាក់ បើសិនជាមានឈ្មោះហើយ ឬធ្វើឱ្យយឺតក្នុងការដំឡើងឋានន្តរស័ក្តិ ឬថ្នាក់ ក្នុងថេរវេលាណាមួយដែលកំណត់ តែមិនត្រូវឱ្យលើសពី ២ឆ្នាំក្នុងការដំឡើងឋានន្តរស័ក្ត ឬថ្នាក់តាមវេនជ្រើសរើស ឬតាមវេនអតីតភាព។ គាត់ក៏អាចដាក់ឱ្យនៅទំនេរគ្មានបៀវត្សមិនឱ្យលើសពីមួយឆ្នាំ បន្ថយឋានន្តរស័ក្ត ឬថ្នាក់ មួយថ្នាក់ ឬច្រើនថ្នាក់ផងដែរ។ បន្ថែមពីលើនេះ បុគ្គលដែលប្រព្រឹត្តិកំហុសក្នុងថ្នាក់ទី២នេះ អាចនឹងត្រូវដាក់ឱ្យចូលនិវត្តន៍មុនកំណត់ ឬបញ្ឈប់ពីការងារដោយបង្ខំ និងអាចឈានដល់ការបណ្តេញចេញពីមុខតំណែងរាជការថែមទៀតផង។

គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែទណ្ឌកម្មខាងវិន័យដែលមានចែងក្នុងប្រការ៦ នៃប្រកាសលេខ ១០៧៨ អយក. ប្រក ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ដោយមិនបានរាប់បញ្ជូលការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌនោះទេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...