ភ្នំពេញ – ក្រុម ITC មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានឈ្នះពានរង្វាន់ Best Idea Award (ពានរង្វាន់ផ្នែកគំនិត) ក្នុងកម្មវិធីការប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ ABU Robocon 2021 តាមប្រព័ន្ធអនឡាញ ដែលបានប្រព្រឹត្តទៅកាលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។
ពានរង្វាន់ផ្នែកគំនិត គឺជាពានរង្វាន់កិត្តិយស ត្រូវបានផ្តល់ពិន្ទុដោយគណៈកម្មការ លើភាពថ្មី និងប្លែកលើបច្ចេកទេសក្នុងការផលិតរ៉ូបូតចូលរួមប្រកួតប្រជែង ក្រៅពីពានរង្វាន់ការប្រកួតចំពោះវិញ្ញាសា។
ដោយសារវិបត្តិជំងឺកូវីដ១៩ ការប្រកួតត្រូវធ្វើឡើងក្នុងវិធីសាស្រ្តប្រកួតនៅទីលានរៀងៗខ្លួន ដោយតភ្ជាប់នឹងប្រព័ន្ធវីដេអូ។

ការប្រកួតនេះ កម្ពុជាមានក្រុមចំនួន២ចូលរួម គឺក្រុម NPIC នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងក្រុម ITC នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ជាលទ្ធផលនៃការប្រកួតនោះ វិទ្យាស្ថានបច្ចេកវិទ្យា Sepuluh Nopember មកពីប្រទេសឥណ្ឌូនេស៊ី ទទួលបានចំណាត់ថ្នាក់លេខ១ ចំណែកវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាម៉ុងហ្គោលី ទទួលបានចំណាត់ថ្នាក់លេខ២។

ដោយឡែកក្រុម NPIC នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១២ ហើយក្រុម ITC នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១៩ តែក៏បានទទួលពានរង្វាន់ផ្នែកគំនិតផងដែរ ហើយក្រុមកម្ពុជាក៏មានចំណាត់ថ្នាក់ខ្ពស់ជាងក្រុមមួយចំនួនមកពី ជប៉ុន ចិន ហុងកុង និងថៃ។

គួររំលឹកថា នេះជាលើកទី៥ ដែលទូរទស្សន៍ជាតិកម្ពុជា បានបញ្ជូនក្រុមរ៉ូបូតចូលរួមប្រកួតអន្តរជាតិ។ ការប្រកួតប្រជែងនេះមានការចូលរួមពីចំនួន២១ក្រុម មកពី១១ប្រទេស ដោយ ប្រកួតលើវិញ្ញាសាគប់ព្រួញចូលថូ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...
ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2025
ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី ផ្តល់ការសិក្សាជំនាញ១១ ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/11/2024
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី បានប្រកាសផ្តល់ការសិក្សាជំនាញចំនួន១១ ដោយឥតគិតថ្លៃ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក៏ដូចជាកម្មករនិយោជិកក្រៅប្រព័ន្ធ។
ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2024
ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសសិស្សចូលរៀនជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋ កំពុងប្រកាសជ្រើសរើសសិស្សទាំងពីរភេទឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃទៅលើជំនាញជាច្រើន ចំនួន ៦៤០នាក់
អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/02/2025
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...
ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/06/2023
កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...
ក្រសួងការងារផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅសិក្សានៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/04/2024
តាមរយៈកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំសិក្សា២០២៤-២០២៥...





























