ភ្នំពេញ – ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺជាគន្លឹះសំខាន់ដើម្បីការសិក្សាមានគុណភាព ជួយដល់ការធ្វើកំណែទម្រង់តាមសាលារៀនឱ្យមានប្រសិទ្ធភាពខ្ពស់ ។ ទន្ទឹមគ្នានេះ ការរៀបចំយន្តការប្រឡងនេះឱ្យបានល្អ គឺត្រូវឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ឯកឧត្ដមបណ្ឌិតសភាចារ្យ លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទ កាលពីពេលថ្មីៗកន្លងទៅ ។
បើតាមការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីថា ការប្រឡងបាក់ឌុបឆ្នាំនេះ រៀបចំទៅដោយរលូន ទោះបីជាបរិបទកូវីដ-19 ក្ដី ដោយសារបទពិសោធន៍នៃការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិដំណើរការទៅល្អ មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយក្នុងនោះសិស្ស គ្រូបង្រៀន និងអ្នកចូលរួមបានចាក់វ៉ាក់សាំងដូសទី២ និងទី៣រួចរាល់ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមថា ការរៀបចំយន្តការប្រឡងឆ្នាំនេះ ដំណើរការប្រឡងដូចពេលមុនទាំងរៀបចំវិញ្ញាសាប្រឡង ការចាត់គណកម្មការផ្សេងៗដំណើរការដោយរលូនដូចពេលមុន ។ ឯកឧត្តមបណ្ឌិតសភាចារ្យបន្តថា ដោយបេក្ខជនប្រឡងបានជួបប្រទះការបិទសាលារយៈពេលយូរ ក្រសួងអប់រំបានផ្តល់អទិភាពឱ្យសិស្សរៀនបន្ថែមដើម្បីត្រៀមប្រឡងប្រមាណជា ២ឬ៣ខែមុនថ្ងៃប្រឡង ។
“ខ្ញុំជឿជាក់ថាបេក្ខជនទាំងអស់នឹងខិតខំប្រឹងប្រែងប្រឡងបញ្ចប់ការសិក្សាទទួលបានជោគជ័យ និងដើម្បីធានាបាននូវនិរន្តរភាពនៃការកែទម្រង់វិស័យអប់រំ ដើម្បីកសាងធនធានមនុស្សមានគុណភាពចូលរួមចំណែកនៅក្នុងការអភិវឌ្ឍប្រទេសជាតិ”
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា ក្រសួងបានរៀបចំការបណ្ដុះបណ្ដាលដើម្បីឱ្យជំនួយការអប្បមាទដែលជាតួអង្គមួយដ៏សំខាន់ក្នុងការចូលរួមត្រួតពិនិត្យ ។ ទន្ទឹមគ្នានេះ នៅក្នុងមណ្ឌលប្រឡងមានប្រធានមណ្ឌល គណៈកម្មការផ្សេងៗ អនុរក្សដែលពិនិត្យមើល ហើយអប្បមាទគឺនៅមើលពីលើ ដើម្បីធានាឱ្យការប្រឡងនេះដំណើរការទៅដោយរលូន ។

តាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ការប្រឡងបាក់ឌុបបានកំណត់មណ្ឌលទាំងអស់ចំនួន ២០៤ មណ្ឌលនៅ ២៥ខេត្តក្រុង ។ ជាពិសេស មណ្ឌលទាំងអស់ បានរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធ ជាពិសេសស្តង់ដារប្រតិបត្តិការពារជំងឺកូវីដ-១៩ និងអាចទទួលសិស្សប្រមាណជា ១១០៥០០នាក់ ចូលរួមប្រឡង៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសផ្តល់អាហារូបករណ៍ ក្នុងការសិក្សាជំនាញសំខាន់ៗចំនួន៧ដែលកំពុងមានតម្រូវការទីផ្សារ សម្រាប់យុវជនដែលកំពុងស្វែងរកជំនាញប្រចាំជីវិត...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/07/2023
កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...
សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/10/2024
សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...
តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/08/2023
កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...
ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ SUSTech ប្រទេសចិន ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2025
ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...






























