សៀមរាប – ថ្នាក់រៀនឆ្លាតវៃ ក្រោមគម្រោង Innovative ICT-Integrated Pilot Classroom Project ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា កម្ពុជា សហការជាមួយក្រសួងអប់រំនៃសាធារណរដ្ឋកូរ៉េ តាមរយៈវិទ្យាស្ថាន APEC for Collaborative Education (IACE) រៀបចំបំពាក់នៅសាលាបឋមសិក្សាវត្តបូព៍ ខេត្តសៀមរាប ហើយត្រូវបានប្រកាសដាក់ឱ្យដំណើរការនៅថ្ងៃអង្គារ (៣០ វិច្ឆិកា) ក្រោមអធិបតី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។
មានប្រសាសន៍តាមរយៈប្រព័ន្ធវីដេអូ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈវិទ្យាស្ថាន APEC for Collaborative Education (IACE) ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងអភិវឌ្ឍវិស័យបច្ចេកវិទ្យា ។ ក្នុងនោះឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្រុមការងារកូរ៉េដែលបានរៀបចំកម្មវិធី និងដំឡើងថ្នាក់រៀនវៃឆ្លាត Innovative ICT-Integrated Pilot Classroom Project ជូនដល់សាលាបឋមសិក្សាវត្តបូព៍ ដើម្បីឲ្យសាលារៀនប្រែក្លាយទៅជាថ្នាលបណ្តុះបណ្តាលថ្នាក់រៀនឌីជីថល ។

បើតាមឯកឧត្តមរដ្ឋមន្រ្តីថា កិច្ចសហប្រតិបត្តិការនេះមានគោលបំណងផ្ដល់ឱកាសសិក្សារៀនសូត្រប្រកបដោយគុណភាព និងសមធម៌តាមរយៈការបញ្ជ្រាប និងប្រើប្រាស់ ICT សម្រាប់ការអប់រំដែលអាចជួយឱ្យគ្រូបង្រៀន និងសិស្សានុសិស្សពង្រឹងសមត្ថភាពឲ្យទាន់ការរីកចម្រើន យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាពិភពលោក។
សូមបញ្ជាក់ថា គម្រោង ថ្នាក់រៀនឆ្លាតវៃនេះ ត្រូវបានអនុវត្តនៅសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប បន្ទាប់ពីមានការចុះធ្វើទស្សនកិច្ចសិក្សា រួមទាំងការជួបពិភាក្សា ពិនិត្យលទ្ធភាពការអនុវត្តគម្រោងជាមួយអង្គភាពជំនាញ ក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីជំនាញមកពី KERIS និងគណៈគ្រប់គ្រងសាលារៀនកាលពីដើមឆ្នាំ ២០២០។

ថ្នាក់រៀនឆ្លាតវៃ ត្រូវបានរៀបចំជាមួយការបំពាក់ឧបករណ៍បច្ចេកវិទ្យារួមមាន ៖ Tablets ចំនួន ៤០គ្រឿង កុំព្យូទ័រ លើតុចំនួន ០១គ្រឿង ក្ដារខៀនវៃឆ្លាត (Electronic whiteboard) សម្ភារៈបណ្ដុះបណ្ដាល និងបរិក្ខារសម្រាប់ផលិត មាតិកាអប់រំឌីជីថលជាច្រើនទៀត៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/12/2025
ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2026
ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៩៩០កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុកដែលមកពីគ្រួសារក្រីក្រ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2024
វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យធំៗចំនួន៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/01/2025
និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងមានឱកាសទទួលបានអាហារូបករណ៍១០០%រយៈពេល៤ឆ្នាំ..

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2025
កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។




































































