ភ្នំពេញ – ការធ្វើចំណាកស្រុករបស់ស្រ្តីដើម្បីរកការងារធ្វើនៅស្រុកគេ គឺជាការលះបង់មួយ ដែលគួរតែទទួលបានការកោតសរសើរ ដោយមិនគួរត្រូវបន្ទោសបង្អាប់ ឬរើសអើងនោះឡើយ, ហើយមនុស្សជុំវិញខ្លួនគួរតែលើកទឹកចិត្ត និងជួយដល់ពួកគាត់។
អ្នកស្រី លី ចិន្តា ដែលធ្លាប់ចាញ់បោកគេទៅធ្វើការងារដោយខុសច្បាប់នៅប្រទេសចិនបានថ្លែងថា កំឡុងធ្វើការងារនៅប្រទេសគេ អ្នកស្រីត្រូវគេធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្ត ទំរាំអ្នកស្រីអាចស្វែងរកការអន្តរាគមន៍ពីអាជ្ញាធរដើម្បីត្រឡប់មកស្រុកខ្មែរវិញបាន។ ពេលមកដល់ស្រុកខ្មែរ អ្នកស្រីបែរជាជួបនូវទារុណ្ឌកម្មផ្លូវចិត្តមួយទៀត គឺមនុស្សជុំវិញខ្លួនបែរជារើសអើង និងមាក់ងាយចំពោះអ្នកស្រី។
«ខ្ញុំធ្លាប់ចាញ់បោកមេខ្យល់ ដោយគេនាំទៅរស់នៅស្រុកគេ, នៅទីនោះគេធ្វើបាប ទាំងផ្លូវកាយ និងផ្លូវចិត្ត គេឱ្យធ្វើការងារច្រើនម៉ោង និងឃុំឃាំងជាដើម ប៉ុន្តែខ្ញុំ តស៊ូរហូតបានរួចខ្លួនត្រឡប់មកប្រទេសរបស់យើងវិញ។ …ពេលមកដល់ខ្មែរជាទីកន្លែងកំណើតសង្ឃឹមថានឹងមានសេចក្ដីសុខសប្បាយចិត្ត ប៉ុន្តែបែរជាត្រូវមនុស្សជុំវិញខ្លួន រើសអើង ម៉ាកងាយ មើលស្រាល និងមិនឱ្យតម្លៃ ពេលគេដឹងថា ខ្ញុំធ្លាប់ចាញ់បោកគេទៅធ្វើការក្រៅស្រុក»
អ្នកស្រី លី ចិន្តា
សម្រាប់អ្នកស្រី នី ម៉ារ៉ា ដែលជាអតីតស្រ្តីពលករចំណាកស្រុកនៅប្រទេសកូរ៉េវិញបានថ្លែងថា សម្រាប់អ្នកស្រីកំឡុងពេលធ្វើការងារនៅប្រទេសគេ គឺពុំមានបញ្ហាអ្វីនោះទេ ប៉ុន្តែអ្នកស្រីក៏បានលឺដែរអំពីការបៀតបៀនមកលើស្រ្តីចំណាកស្រុក ដែលភាគច្រើនកើតមាននៅតំបន់ដាច់ស្រយាល។
“សម្រាប់ខ្ញុំទៅធ្វើការនៅប្រទេសគេស្របច្បាប់ និងរស់នៅទីក្រុងមិនមានការរើសអើង ឬត្រូវគេធ្វើបាបនោះទេ! ប៉ុន្តខ្ញុំធ្លាប់ឃើញស្រ្តីចំណាកស្រុកទទួលរងការបៀតបៀនភាគច្រើន គឺធ្វើការនៅតំបន់ដាច់ស្រយាល”
អ្នកស្រី នី ម៉ារ៉ា
ស្រ្តីធ្វើការនៅប្រទេសកូរ៉េអស់រយៈពេលបួនឆ្នាំរូបនេះបញ្ជាក់ថា ការងារនៅស្រុកគេទទួលលទ្ធផលល្អ លុះត្រាតែអ្នកបញ្ជូនមកធ្វើការជួបប៉ះជាមួយថៅកែល្អ និងមានការយោគយល់។ ជាក់ស្តែងពេលដែលអ្នកស្រីរស់នៅទីនោះគេឱ្យតម្លៃ និងមានសិទ្ធិនៅក្នុងការចូលរួមកិច្ចការមួយចំនួនបានធម្មតា ប៉ុន្តែចំពោះករណីមានបញ្ហា ពលករគួរតែស្វែងរកជំនួយទៅខាងស្ថានទូតកម្ពុជានៅទីនោះ ឬក្រសួងការងារជាដើម។

យ៉ាងណាក៏ដោយ លោកស្រី ស ស៊ីណែត អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី មានប្រសាសន៍ថា ករណីពលករត្រូវគេប្រើអំពីហិង្សា ភាគច្រើនគឺជាការចេញទៅធ្វើការដោយខុសច្បាប់, នៅពេលដែលពលករទៅធ្វើការដោយខុសច្បាប់ ថៅកែគេនឹងដកសំបុត្រឆ្លងដែនទុក និងអត់មានកុងត្រាអ្វីច្បាស់នោះទេ ដូចនេះធ្វើឱ្យគេមានភាពងាយស្រួលនៅក្នុងការប្រព្រឹត្តិសកម្មភាពហិង្សានានាលើពលករទាំងនោះ។
បើតាមអគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី ថា ដើម្បីកុំឱ្យមានការរើសអើងចំពោះស្រ្តីពលករចំណាកស្រុក គឺត្រូវមានការផ្សព្វផ្សាយអំពីបញ្ហានេះឱ្យកាន់តែទូលំទូលាយ មិនថាតែក្នុងប្រព័ន្ធអនឡាញ ឬក៏ផ្សាយនៅក្នុងរូបភាពបែបណានោះទេ ដើម្បីជាការចែករំលែកចំណេះដឹង ។ មួយវិញទៀត មុនសម្រេចចិត្តធ្វើចំណាកស្រុកទៅធ្វើការងារនៅស្រុកគេ គឺត្រូវគិតគូរឱ្យបានត្រឹមត្រូវ ស្វែងរកប្រភពព័ត៌មានឱ្យបានច្បាស់លាស់ ឬក៏អាចទាក់ទងជាមួយនឹងអាជ្ញាធរមូលដ្ឋាន។
ពាក់ព័ន្ធនឹងការគាំពារស្រ្តីចំណាកស្រុកវិញ បើតាមលោកស្រី ស ស៊ីណែត ថា កន្លងមកក្រសួងកិច្ចការនារីតែងជួយគាំទ្រសេវាផ្លូវចិត្ត ផ្នែកច្បាប់ ព្យាបាល ជម្រកសុវត្ថិភាព និងសេវាចាំបាច់ផ្សេងៗលើស្រ្តីពលករចំណាកស្រុកដែលត្រូវគេរើសអើងក្នុងសង្គម ។ ជាមួយគ្នានេះ ក្រសួងលើកទឹកចិត្តដល់ស្រ្តីចំណាកស្រុកត្រូវក្លាហានបំបែកភាពស្ងៀមស្ងាត់នៃអំពើហិង្សា និងការរំលោភបំពានមកលើខ្លួន ដោយត្រូវរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងអ្នកដែលខ្លួនទុកចិត្តបំផុត ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 093 777 800/ 085 777 900៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...
អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2025
តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...
អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/11/2023
ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...
អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/04/2026
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសផ្តល់អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា។ ក្នុងនោះសម្រាប់ថ្នាក់បរិញ្ញាបត្រ...
ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/02/2025
កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។
PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2023
កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...





























