ភ្នំពេញ – ក្នុងពិធីបើកយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១ នាព្រឹកថ្ងៃទី១ វិច្ឆិកា លោក ហៃ ភិរម្យ សហស្ថាបនិកនៃគម្រោងភ្នំពេញស្អាត បានលើកឡើង ផែនការសកម្មភាព យុទ្ធនាការ «ភ្នំពេញស្អាត» ចំនួន៧ចំណុច ដោយជ្រើសរើសយុវជនសុច្ឆន្ទៈស្អាតចំនួន ៤០នាក់ ដើម្បីប្រមូលកម្លាំងអនុវត្តរួមគ្នា ។
«ទម្លាប់ថ្មី ទម្លាប់ស្អាត» ជាការវិវត្ត និងកែសម្រួលពីពាក្យស្លោកចាស់ កាលពីឆ្នាំ ២០២០ គឺ “ស្អាត ជាទម្លាប់ថ្មី» ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍បច្ចុប្បន្ន ផ្ដោតសំខាន់ទៅលើបញ្ហាកូវីដផង និងវិស័យបរិស្ថានផង ។ “ទម្លាប់ថ្មី ទម្លាប់ស្អាត” គឺមិនត្រឹមតែសំដៅដល់ ទម្លាប់ក្នុងការគ្រប់គ្រង និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្វីដែលលើសពីនេះគឺការជំរុញ និងលើកកម្ពស់ការរស់នៅដោយស្មារតីប្រុងប្រយ័ត្ន និងការបំពេញការងារ ការប្រកបរបរវិជ្ជាជីវៈផ្សេងៗ ប្រកបដោយប្រសិទ្ធភាព ក្នុងបរិបទកូវីដ-១៩ ជាមួយទម្លាប់ថ្មី ។
លោក ហៃ ភិរម្យ សហស្ថាបនិកនៃគម្រោងភ្នំពេញស្អាត មានប្រសាសន៍ថា នៅឆ្នាំ២០២១នេះ ក្រោមកិច្ចសហការគាំទ្រ និងជ្រោមជ្រែងពីក្រសួងបរិស្ថាន និងបណ្តាស្ថាប័នរដ្ឋនិងឯកជនដទៃទៀត ក្រុមការងារប្រតិបត្តិនៃគម្រោងស្អាត បានជ្រើសរើសយុវជនសុច្ឆន្ទៈស្អាតចំនួន ៤០នាក់ ដើម្បីប្រមូលជាកម្លាំងសាមគ្គីគ្នា អនុវត្តផែនការសកម្មភាព ដែលដាក់ចេញដោយសមាជិក សមាជិកាក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត ។
ចំពោះការអនុវត្តផែនការសកម្មភាពពេញមួយខែវិច្ឆិកា ឆ្នាំ២០២១នេះ រួមមាន ផែនការសកម្មភាពទី១៖ «ការសម្ភាសន៍ជាមួយនាយកប្រតិបត្តិ (Executives)»៖ បណ្តានាយកប្រតិបត្តិដែលអញ្ជើញមកពីវិស័យចម្រុះ ក្នុងអង្គភាពសាធារណៈ និងឯកជន ទាំងស្ថាប័នជាតិ និងអន្តរជាតិ ចំនួន ២៥នាក់ (តាមគោលដៅដែលបានកំណត់ទុក) នឹងចូលរួមការសម្ភាសដោយមានក្រុមការងារយុវជនស្អាតជាអ្នកសម្របសម្រួល។ ពួកគាត់ដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យផ្សេងៗគ្នា នឹងចូលខ្លួនចែករំលែកចំណេះដឹង និងវិធីសាស្រ្តទាំងឡាយពាក់ព័ន្ធនឹង របៀបរស់នៅ របៀបធ្វើការ របៀបដឹកនាំគ្រប់គ្រងធុរកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពក្នុងបរិការណ៍កូវីដ-១៩ ដោយក្រសោបយកទស្សនៈស្អាត មកធ្វើជាផ្នែកមួយនៃទម្លាប់ថ្មីផងដែរ។

ផែនការសកម្មភាពទី២៖ «ការសម្ភាសជាមួយអ្នកជួរមុខ (Frontliners)»៖ ផែនការបន្ទាប់ទៀតនេះ គឺជាការសម្ភាសន៍ទៅកាន់អ្នកជួរមុខ ដែលសុទ្ធសឹងតែជាបុគ្គលប្រឈមមុខក្នុងកម្រិតខ្ពស់ ជាមួយមជ្ឈដ្ឋានទូទៅ មិត្តរួមការងារ ឬអតិថិជន នៅក្នុងការប្រកបការងារប្រចាំថ្ងៃរបស់ពួកគេ រួមមាន៖ អ្នកដឹកជញ្ជូន អ្នករត់តុ អ្នកគិតលុយ អាជីវករលក់ដូរតាមទីផ្សារ អ្នកទទួលបដិសណ្ឋារកិច្ច កម្មករ កម្មការិនី ក្រុមគ្រូពេទ្យតាមទីតាំងព្យាបាលជំងឺកូវីដ។ល។ ពួកគេទាំងអស់នេះ នឹងចូលរួមចែករំលែកបទពិសោធន៍ ព្រមទាំងតិចនិក មធ្យោបាយនានា ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន ខណៈពេលជាមួយគ្នានេះ ក៏ត្រូវរក្សាអនាម័យស្អាតជាដើម។
ផែនការសកម្មភាពទី៣៖ «កិច្ចពិភាក្សាជាលក្ខណៈតុមូល (Panel Discussions)»៖ ខុសប្លែកពីការសម្ភាសន៍ខាងលើដែលមានលក្ខណៈជាបុគ្គល កិច្ចពិភាក្សាត្រង់នេះ គឺជាការជជែកពិគ្រោះយោបល់គ្នាទៅវិញទៅមក ជាលក្ខណៈពហុភាគី ដោយមានវាគ្មិនកិត្តិយសជានាយកប្រតិបត្តិ ប្រធានអង្គភាព អ្នកជំនាញបច្ចេកទេស អញ្ជើញមកពីវិស័យរដ្ឋ ឯកជន និងអង្គការសង្គមស៊ីវិលនានា ដើម្បីមកពិភាក្សា ផ្លាស់ប្តូរមតិយោបល់ ក៏ដូចជាបទពិសោធន៍ល្អៗជុំវិញបញ្ហាប្រឈមនិងលើកឡើងជាដំណោះស្រាយល្អៗចែកជូនសាធារណជន។ កិច្ចពិភាក្សានេះផ្តោតចម្បងទៅលើប្រធានបទ «ទម្លាប់ថ្មី ទម្លាប់ស្អាត» នៅក្នុងការអនុវត្តមុខរបរ និងការប្រកបវិជ្ជាជីវៈការងារផ្សេងៗប្រកបដោយប្រសិទ្ធភាព ក្នុងបរិបទកូវីដ-១៩ ក្នុងវិស័យជាអាទិ៍ រួមមាន៖ វិស័យអប់រំ ឧស្សាហកម្មអាហារ និងភេសជ្ជៈ វិស័យសិប្បកម្ម វិស័យសំណង់ វិស័យសេវាកម្ម និងបដិសណ្ឋារកិច្ច ព្រមទាំងសហគ្រាសខ្នាតតូច និងមធ្យម (SME) និងវិស័យធុរកិច្ចពាក់ព័ន្ធនានាជាដើម។
ផែនការសកម្មភាពទី៤៖ «ភាពជាដៃគូជាមួយភ្នាក់ងារផ្សព្វផ្សាយ» ៖ យុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២១ នៅតែបន្តសហការ ក្នុងភាពដៃគូ ជាមួយបណ្តាញភ្នាក់ងារផ្សព្វផ្សាយទៅលើការបង្កើតខ្លឹមសារ និងមាតិកាទាក់ទងនឹង “ទម្លាប់ថ្មី ទម្លាប់ស្អាត” ដែលនឹងមានការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញសង្គម ឲ្យបានទូលំទូលាយទូទាំងប្រទេស និងជ្រាបដល់ទស្សនិកជនគ្រប់វ័យ និងសាធារណជនទូទៅផងដែរ ។ កិច្ចសហការផ្សព្វផ្សាយនេះ នឹងមានការចូលរួមពីសំណាក់បុគ្គល ភ្នាក់ងារ ស្ថាប័ន និងក្រុមហ៊ុនផ្សព្វផ្សាយនានា ដែលមានឥទ្ធិពល និងសក្តានុពលនៅកម្ពុជា។
ផែនការសកម្មភាពទី៥៖ “ការផ្សារភ្ជាប់ជាមួយបុគ្គលមានឥទ្ធិពលក្នុងបណ្តាញសង្គម” ៖ បុគ្គលមានឥទ្ធិពលក្នុងបណ្តាញសង្គម (Social Media Influencers) នឹងដើរតួនាទីជាទូតសុច្ឆន្ទៈស្អាត ក្នុងការពាំនាំនូវសារអប់រំ «ទម្លាប់ថ្មី ទម្លាប់ស្អាត» ទៅដល់ប្រិយមិត្តគាំទ្ររបស់ពួកគេ និងជាពិសេសដើរតួជាជនគំរូក្នុងការប្រកាន់ខ្ជាប់នូវឥរិយាបថទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ការរក្សាអនាម័យស្អាត តាមរយៈការបង្កើតខ្លឹមសារ និងមាតិកាជាអត្ថបទ ជាវីដេអូខ្លីៗតាមប្រព័ន្ធបណ្តាញសង្គម ដើម្បីទាក់ទាញឱ្យសាធារណជនបានចូលមើល យកគំរូតាម និងចូលរួមជាមួយយុទ្ធនាការភ្នំពេញស្អាត ក្នុងការថែរក្សាអនាម័យផ្ទាល់ខ្លួន គេហដ្ឋាន ការិយាល័យធ្វើការ ដើម្បីឈានទៅដល់សហគមន៍គ្មានសំរាមពាសវាលពាសកាល ពិសេសឈានទៅដល់សោភ័ណភាពទីក្រុងស្អាត និងប្រទេសជាតិប្រកបដោយបរិស្ថានស្រស់បំព្រង។
ផែនការសកម្មភាពទី៦៖ «ដាក់បញ្ចូលវិធានការ ៣ ការពារ ៣ កុំ ចូលក្នុងគោលការណ៍គ្រឹះរបស់យុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២១» យុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២១ នឹងរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយចូលរួមជាសហវិជ្ជមានជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩នេះ តាមរយៈការដាក់បញ្ចូលវិធានការ ៣ការពារ និង៣កុំ ទៅក្នុងគោលការណ៍គ្រឹះរបស់យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១ ដោយភ្ជាប់ជាមួយសកម្មភាពមួយចំនួនដូចជា៖ បង្កើតគោលការណ៍គ្រឹះនៃ «ទម្លាប់ថ្មី ទម្លាប់ស្អាត ជាលក្ខណៈ Animated Infographic និងបញ្ចូលក្នុង QR Code ទៅគ្រប់សកម្មភាពទាំងអស់ ។ Fun Voxpod ដែលចូលរួមដោយក្រុមយុវជនស្អាត តាមរយៈការបង្កើតវីដេអូអប់រំ ។ លើសពីនេះ ការបង្កើត Mini Game រួមមាន៖ Trash Sorting និង GIF Freeze ។
ផែនការសកម្មភាពទី៧៖ «កិច្ចសហប្រតិបត្តិការជាមួយបណ្តាក្រសួង អង្គការនិងសមាគម ព្រមទាំងដៃគូសហការនានា»៖ ដើម្បីជាការជំរុញ និងពន្លឿនផែនការសកម្មភាពគម្រោងស្អាតឆ្នាំ ២០២១នេះឲ្យទទួលបានប្រសិទ្ធផលខ្ពស់ យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២១ ក៏កំពុងបង្កើតចំណងមេត្រីភាព ក្រោមកិច្ចសហប្រតិបត្តិការជាមួយបណ្តាក្រសួង អង្គការនិងសមាគម ព្រមទាំងដៃគូសហការនានា។ កិច្ចសហប្រតិបត្តិការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសហការ និងទាក់ទងតួអង្គពាក់ព័ន្ធ តួយ៉ាងមានដូចជាប្រធានស្ថាប័ន អ្នកជំនាញបច្ចេកទេស នាយកប្រតិបត្តិពីអង្គភាពស្ថាប័នទាំងនោះ ឱ្យមកចូលរួមក្នុងកិច្ចសម្ភាសន៍ជាលក្ខណៈបុគ្គល (Interview with Executives) ឬកិច្ចពិភាក្សាតុមូល (Panel Discussions) ជាដើម។ ទន្ទឹនឹងនេះ ក្រៅពីសាលារាជធានីភ្នំពេញ បណ្តារក្រសួងស្ថាប័នរដ្ឋនានា យុទ្ធនាការភ្នំពេញស្អាត បានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តារសមាគម និងអង្គការជាច្រើនផងដែរ ។
សូមជម្រាបថា យុទ្ធនាការភ្នំពេញស្អាត ជាផ្នែកមួយនៃ «គម្រោងស្អាត» ដែលតែងធ្វើឡើងរៀងរាល់ឆ្នាំ ក្នុងអំឡុងខែវិច្ឆិកា ។ ហើយសម្រាប់ឆ្នាំនេះ ជាឆ្នាំទី៥ នៃ«យុទ្ធនាការភ្នំពេញស្អាត» ដោយប្រព្រឹត្តិទៅពេញមួយខែវិច្ឆិកា ដែលហៅថាជា «ខែស្អាត» ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/10/2023
ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2026
ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...
ឱកាសអាហារូបករណ៍៥៥កន្លែងទៅសិក្សានៅប្រទេសថៃ ពីគម្រោងអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រី សិរិថន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/11/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះបានប្រកាសដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅព្រះរាជាណាចក្រថៃ ដោយពេលនេះ គម្រោងព្រះរាជូបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា...
វិទ្យាស្ថានបច្ចេកទេស JVC ជ្រើសរើសយុវជនចូលរៀនជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2024
វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាសជ្រើសរើសយុវជនទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ជំហានទី២ ដោយឥតគិតថ្លៃចំនួន៣០០កន្លែង។
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/12/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...
ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/03/2025
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...
ឱកាសអាហារូបករណ៍ជំនាញវិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/06/2025
សម្រាប់សិស្សនិស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏ដូចជាថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្មអគ្គិសនី នៅប្រទេសចិន
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....





























