ភ្នំពេញ – របាយការណ៍របស់ក្រសួងការងារ បានបង្ហាញថា បច្ចុប្បន្នមានពលករកម្ពុជាប្រមាណជាង ១លាននាក់កំពុងបម្រើការងារនៅក្រៅប្រទេស ក្នុងនោះ ជាង ៩០ភាគរយកំពុងធ្វើការនៅក្នុងប្រទេសថៃ និងប្រមាណ ៧ភាគរយកំពុងតែបម្រើការងារនៅប្រទេសម៉ាឡេស៊ី អារ៉ាប៊ីសាអួឌីត ជប៉ុន សិង្ហបុរី ហុងកុង និងសាធារណរដ្ឋកូរ៉េ ។

ជាមួយគ្នានេះរបាយការណ៍របស់អង្គការពលកម្មពិភពលោក (ILO) បានបង្ហាញថា មានពលករកម្ពុជាតិចតួចណាស់ដែលបានគេផ្តល់ការងារឱ្យធ្វើស្របនិង ជំនាញដែលពួកគេមាន ដោយជាទូទៅធ្វើការសម្រាប់តែប្រភេទការងារដែលមានប្រាក់កម្រៃទាបនៅក្នុងឧស្សាហកម្មដែលប្រើកម្លាំងកាយច្រើនជាងជំនាញ ។ របាយការណ៍បញ្ជាក់ថា ពលករទេសន្តប្រវេសន៍គេបាតុវាយតម្លៃថា មិនមានបទពិសោធន៍ ឬមិនមានការបណ្តុះបណ្តាលផ្លូវការដែលឆ្លើយតបទៅនឹងតម្រូវការជំនាញ។ ដូច្នេះ តើពលករកម្ពុជាគួរត្រៀមខ្លួនយ៉ាងដូចម្តេចមុននឹងសម្រេចចិត្តទៅធ្វើការងារនៅក្រៅប្រទេស ?
ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ បានមានប្រសាសន៍ថា មុនចាកចេញទៅធ្វើការនៅក្រៅប្រទេស ពលករកម្ពុជាត្រូវគិតសិនថា តើជាការចាកចេញនោះរយៈពេលខ្លី ឬរយៈពេលវែង?

បើតាមឯកឧត្តម ថង សាម៉ុន ចំណាកស្រុកដើម្បីធ្វើការងាររយៈពេលខ្លី អាចចាត់ទុកជាចំណាកស្រុកដោះទ័ល ប៉ុន្តែបើរយៈពេលវែងប្រជាពលរដ្ឋត្រូវរៀនជំនាញបច្ចេកទេសឱ្យបានច្បាស់លាស់ ។ ឯកឧត្តមលើកឧទាហរណ៍ថា ពលករកម្ពុជាដែលបម្រើការងារនៅប្រទេសថៃ ទទួលបានប្រាក់ខែតិចជាងពលករកម្ពុជាដែលទៅបម្រើការងារនៅប្រទេសកូរ៉េ ខណៈនៅប្រទេសកូរ៉េពលករបានបណ្តុះបណ្តាលជំនាញត្រឹមត្រូវ ។
សម្រាប់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា លោកមិនលើកទឹកចិត្តឱ្យពលករកម្ពុជាចេញទៅធ្វើការងារនៅក្រៅប្រទេសនោះទេ ប៉ុន្តែប្រសិនបើពួកគាត់ទៅ ត្រូវប្រាកដថា តើពួកគាត់ទៅធ្វើអ្វីនៅទីនោះ ហើយពួកគាត់គួរមានជំនាញប្រាកដមួយនៅក្នុងខ្លួន ។

“នៅពេលដែលពលករមានជំនាញប្រាកដមួយនៅក្នុងខ្លួន ហើយទៅធ្វើការងារនៅប្រទេសដែលលូតលាស់ជាងយើង នោះមានន័យថា ពួកគាត់ទៅអភិវឌ្ឍន៍ជំនាញបន្ថែម លើសពីការគ្រាន់តែទៅរកលុយដើម្បីបំពេញសេដ្ឋកិច្ចខ្លួន ! ពលករកម្ពុជានឹងទទួលបានទាំងថវិកា ទាំងចំណេះជំនាញ ហើយពេលពួកគាត់ត្រឡប់មកប្រទេសកម្ពុជាវិញ ពួកគាត់អាចបង្កើតមុខរបរ ឬធ្វើការងារពាក់ព័ន្ធនឹងជំនាញរបស់គាត់បាន”
លោកបណ្ឌិត យង់ ពៅ
យ៉ាងណាក៏ដោយបើតាមលោកបណ្ឌិត យង់ ពៅ ល្គឹកណាពួកគាត់អាចធ្វើបែបនេះបាន លុះត្រាតែពលករកម្ពុជាមានជំនាញមូលដ្ឋានពីក្នុងស្រុកទៅ ដូច្នេះលោកលើកទឹកចិត្តដល់ពលករកម្ពុជា មុនធ្វើចំណាកស្រុកចេញទៅធ្វើការងារនៅក្រៅប្រទេស គួរតែមានជំនាញជាមុនសិន ដោយវានឹងផ្តល់ផលប្រយោជន៍ដល់យើងដូចជា ទី១ អាចរកលុយបានច្រើនជាងអ្នកអត់ជំនាញ និង ទី២ ពលករកម្ពុជាអាចចាប់ជំនាញថ្មីពីប្រទេសគេ មកអភិវឌ្ឍន៍ខ្លួនឯងបាន ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្តល់ឱកាសសិក្សាជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/07/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលមានទីតាំងស្ថិតនៅក្រុងសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសវគ្គខ្លីចំនួន ២៤០០កន្លែង ដោយឥតគិតថ្លៃ ហើយសម្រាប់បេក្ខជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ...
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាសពីការបន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនឱ្យចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ប្រកាសជ្រើសរើសយុវជនដែលមកពីគ្រួសារមានបណ្ណក្រីក្រ១ និងទី២ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃ។
អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....
សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2025
សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបានជំនាញមួយច្បាស់លាស់ប្រចាំជីវិត ដើម្បីប្រកបការងារ ឬបង្កើតជាមុខរបរ ពេលនេះ...
អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/02/2025
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2025
តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។
កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2025
កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...




























