ភ្នំពេញ – យុវជនគឺជាអ្នកបន្តវេនរបស់សង្គម និងប្រទេសជាតិនាពេលអនាគត ដូច្នេះការរៀបចំខ្លួនឲ្យបានល្អ បានត្រឹមត្រូវ គឺជាផ្នែកមួយដ៏សំខាន់ដែលមានឥទ្ធិពលវិជ្ជមានលើសង្គមទាំងមូល ។ ដូច្នេះ តើយុវជនគួររៀបចំខ្លួនយ៉ាងដូចម្តេច ?
បើតាមលោក ស៊ាន ធនិន នាយក CEO Master Club Investment យុវជនគួរតែចាប់ផ្ដើមចូលបម្រើការងារពេញម៉ោង ដោយចាប់ផ្ដើមធ្វើការងារឱ្យគេសិន ទោះជារៀនចប់ក្ដី ឬមិនទាន់រៀនចប់ក្ដី ដើម្បីសម្របខ្លួនទៅនឹងបរិយាកាសការងារទាំងនោះ ។

លោកថា ការធ្វើការងារពេញម៉ោង បានផ្តល់ផលល្អចំនួន ៤ចំណុចសម្រាប់យុវជន ក្នុងនោះ រួមមាន៖
ទី១. យុវជនអាចមានឱកាសទទួលចំណេះដឹងអនុវត្តជាក់ស្ដែងនៅកន្លែងការងារតែម្ដង ដែលមានទាំង hard skill និង soft skill ។ ការធ្វើការងារទាក់ទងនឹងជំនាញជា Hard skill ហើយ soft skill វិញទាក់ទងទៅនឹងជំនាញទំនាក់ទំនង ជំនាញដោះស្រាយបញ្ហា ជំនាញនៅក្នុងការបញ្ចុះបញ្ចូល ជំនាញនៅក្នុងការលក់គំនិតជាដើម ។
“ចេះតែជំនាញឯកទេសមួយមុខមិនគ្រប់គ្រាន់ទេ សំខាន់បំផុតយើងត្រូវចេះដោះស្រាយបញ្ហា និងការធ្វើការងារជាក្រុម” ប្រសាសន៍ លោក ស៊ាន ធនិន នាយក CEO Master Club Investment ។
ទី២. ការកសាងបណ្ដាញ នៅពេលដែលយើងចូលធ្វើការងារពេញម៉ោងយើងនឹងមានឱកាសស្គាល់មនុស្សបានច្រើនដែលមានជំនាញផ្សេងៗគ្នា ។ ការស្គាល់បណ្ដាញច្រើនបែបនេះ ជួយឱ្យលោកអ្នកអាចចាប់ផ្ដើមអាជីវកម្ម ចេញរកស៊ីដោយខ្លួនឯង យើងអាចនឹងមានឱកាសប្រើប្រាស់បណ្ដាញដែលយើងបានកសាងពេលដែលយើងធ្វើការងារឱ្យគេជាប្រយោជន៍ ជាតម្លៃសម្រាប់យើងទៅថ្ងៃក្រោយ ។
ទី៣. ឱកាសនៅក្នុងការស្វែងយល់ខ្លួនឯង ធ្វើការងារពេញម៉ោងយើងអាចមានឱកាសស្វែងយល់ខ្លួនឯងកាន់តែប្រសើរ មានន័យថា ការងារណាយើងចូលចិត្តការងារណាយើងស្រឡាញ់ ការងារណាយើងធ្វើបានល្អ ការងារណាយើងមិនសូវធ្វើបានល្អ ឬអាចនាំឱ្យយើងស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួឯងផងដែរ ។ ទន្ទឹមនឹងនេះ ពេលវេលាដែលយើងធ្វើការឱ្យគេយើងក៏អាចធ្វើតេស្តសាកល្បងស្គាល់ខ្លួនឯង ហើយទទួលបានប្រាក់ខែផងដែរ ។
ទី៤. ការធ្វើការងារពេញម៉ោង ជាឱកាសដែលយើងអាចសន្សំលុយទុកជាទុនសម្រាប់យើងទៅថ្ងៃក្រោយ ។ ឧទាហរណ៍ថា ថ្ងៃក្រោយយើងចង់រកស៊ីក្ដី ឬមិនចង់រកស៊ីក្ដី យ៉ាងហោចណាស់ក៏ជាទុនមូលដ្ឋានសម្រាប់បង្កើនភាពកក់ក្ដៅឱ្យយើងបោះជំហានទៅមុខទៀត ។ លើសពីនេះ កាលណាយើងមានលុយ ប្រើប្រាស់លុយជាយាន្ត ជាមធ្យោបាយ ដើម្បីបម្រើនូវសេចក្ដីស្រមៃ ឬសេចក្ដីសុខរបស់យើង និងសុភមង្គលរបស់យើង ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្របច្ចេកទេសចំនួន៦០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសជ្រើសរើសសិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់ទទួលអាហារូបករណ៍សិក្សាទៅលើមុខជំនាញជាច្រើនដែលកំពុងមានតម្រូវការ...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/10/2025
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2023
ឱកាសទទួលបានអាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2025
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។






































































