កូរ៉េខាងត្បូង៖ រឿងរ៉ាវនេះបានកើតឡើងនៅរវាងឆ្នាំ១៩៩០ ដល់ឆ្នាំ២០០០ ក្នុងពេលលោក Sim Jae Duck កាន់តំណែងជាអភិបាលក្រុង Suwon ដ៏ល្បីឈ្មោះម្នាក់នៅ ប្រទេសកូរ៉េខាងត្បូង។ លោក Duck ជាមនុស្សដែលមានប្រវតិ្តកំណើតកំសត់កើតនៅក្នុងបន្ទប់ទឹកផ្ទះជីតារបស់ខ្លួន។ តាមរយៈប្រវត្តិកើតក្នុងបន្ទប់ទឹកនេះ ពេលកាន់តំណែងជាអភិបាលក្រុង លោកយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារអភិវឌ្ឍនិងថែរក្សាបង្គន់អនាម័យក្នុងទីក្រុង រហូតដល់ពេលលោកបាត់បង់ជីវិតទៅវិញ។
លោក Duck បានកាន់តំណែងជាអភិបាលក្រុង Suwon អស់រយៈពេលជាង ១០ឆ្នាំ។ លោកបានក្លាយជាមនុស្សដ៏ល្បីល្បាញនៅក្នុងកិច្ចការងារអនាម័យទីក្រុង ពិសេសការងារបង្គន់អនាម័យតែម្តង។ លោក Duck ក៏បានក្លាយបង្កើតសមាគមបង្គន់ពិភពលោក ឬ World Toilet Association (WTO) ផងដែរ ។
កាលពីឆ្នាំ២០០៧ លោក Duck បានធ្វើរឿងដ៏អស្ចារ្យមួយដោយកែច្នៃគេហដ្ឋានផ្ទាល់ខ្លួនទៅជាអគារថ្មីមួយដែលមានរូបរាងដូចជាចានបង្គន់។ បង្គន់យក្សនេះត្រូវបានរចនាឡើងដោយអ្នករចនាឈ្មោះថា Go Gi Wong ហើយបានដាក់ឈ្មោះជាភាសាកូរ៉េថា Haewoojae ឬមានន័យជាភាសាអង់គ្លេសថា “a house to satisfy anxiety”។ វាជាផ្ទះក្នុងក្តីស្រមៃរបស់លោក Duck ។
លោក Sim Jae Duck ត្រូវបានប្រជាជនកូរ៉េផ្តល់កិត្តិនាមជា Mr. Toilet ហើយតាមបណ្តាំផ្ទះរបស់លោកបានបរិច្ចាគទៅឱ្យអាជ្ញាធរក្រុងដើម្បីប្រែក្លាយវាទៅជាសារមន្ទីរនិងជាទីកន្លែងតាំងពិពណ៍ពន្យល់អំពីសារៈសំខាន់នៃបង្គន់អនាម័យចំពោះជីវិតរបស់មនុស្សទាំងឡាយ៕
ជីវប្រវត្តិ: ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Education និង AMS Economy ។
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ នៅសល់រយៈពេលប្រមាណ ៣សប្ដាហ៍ទៀតប៉ុណ្ណោះ ពេលវេលានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦ កាន់តែខិតជិតមកដល់ហើយ។ កាន់តែគៀកថ្ងៃប្រឡង…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ ខណៈដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាន់តែខិតជិតមកដល់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញបំរាម ដោយកំណត់ច្បាស់លាស់ចំពោះសកម្មភាពលួចចម្លង និងការបង្កភាពវឹកវរក្នុងបន្ទប់ប្រឡង…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ អង្គការ Action Education Cambodia បានបោះពុម្ពសៀវភៅសរសេរសរុបចំនួន ១ លានក្បាល ដើម្បីផ្គត់ផ្គង់សម្ភារៈសិក្សាដល់សិស្សានុសិស្សនៅទូទាំងប្រទេស ខណៈសៀវភៅនីមួយៗមិនត្រឹមតែជាឧបករណ៍សម្រាប់ការសិក្សាប៉ុណ្ណោះទេ…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសថា ខ្លួននឹងបន្តចូលរួមសង្កេតការណ៍ នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡងថ្ងៃទី១០ សីហា ឆ្នាំ២០២៦។ សម្រាប់ការប្រឡងនេះ ACU
ព័ត៌មានអាហារូបករណ៍ , ព្រឹត្តិការណ៍ ក្នុងឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ ប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ៣១៤កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ…
ព័ត៌មានអន្តរជាតិ , ព្រឹត្តិការណ៍ យុវតីជនជាតិចិនអាយុ ១៨ ឆ្នាំម្នាក់ មកពីគ្រួសារកសិករក្រីក្រនៅខេត្តហឺណាន បានក្លាយជាចំណាប់អារម្មណ៍ទូទាំងប្រទេស បន្ទាប់ពីទទួលបាន ៦៩៩ ពិន្ទុ ក្នុងចំណោម ៧៥០ ពិន្ទុ នៅក្នុងការប្រឡងកៅខោវ (Gaokao) ឆ្នាំ២០២៦…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ ដើម្បីរក្សារបៀបរៀបរយក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញប្រកាស…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ ក្រសួងអប់រំ យុវជន និងកីឡា កាលពីម្សិលមិញបានចេញសេចក្តីណែនាំឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទូទាំងប្រទេស ពង្រឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម បន្ទាប់ពីករណីកុមារទទួលការព្យាបាលជំងឺនេះ..
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ «នៅពេលដែលបរាជ័យ សូមកុំប្តូរគោលដៅ តែត្រូវប្តូរយុទ្ធសាស្ត្រ», នេះជាការលើកឡើងរបស់ លោកស្រី ទិត ស្រីល័ង នាយិការងសាលាបឋមសិក្សា ថ្លុកជ្រៅ ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម ក្នុងឱកាសចែករំលែកបទពិសោធ…
ចំណេះជីវិត , ព្រឹត្តិការណ៍ អ្នកដែលកំពុងសម្រកទម្ងន់មួយចំនួន តែងតែមើលរំលង និងកាត់បន្ថយការញ៉ាំផ្លែចេក ដោយសារតែវាមានផ្ទុកកាបូអ៊ីដ្រាត និងកាឡូរីខ្ពស់ជាងផ្លែឈើដទៃ។ ប៉ុន្តែអ្វីដែលគេច្រើនតែមិនបានដឹងនោះគឺ ផ្លែចេកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ