អាហារូបករណ៍៖ សម្រាប់ឆ្នាំសិក្សា ២០២១ នេះ កម្មវិធីអាហារូបករណ៍របស់ព្រះមហាក្សត្រថៃសម្រាប់ថ្នាក់បរិញ្ញាបត្រ បានផ្តល់អាហារូបករណ៍ចំនួនបីកន្លែង ផ្នែកកសិសហគ្រិនសិក្សានៅប្រទេសថៃ។ និស្សិតអាចដាក់ពាក្យសុំអាហារូបករណ៍បានដោយភ្ជាប់សញ្ញាបត្រថ្នាក់ទី១២ ឬមានតម្លៃស្មើរ លិខិតបញ្ជាក់ពីសាកលវិទ្យាល័យ ពិន្ទុភាសាបរទេស(បើមាន) TOEFL, IELTS, TOEIC SAT ។
និស្សិតដែលជាប់អាហារូបករណ៍នេះ នឹងទទួលបានការសិក្សាដោយឥតបង់ប្រាក់ ទទួលបានប្រាក់ចំណាយក្នុងការសិក្សានៅក្នុងសាលាបន្ថែម ៦៥០០បាត ក្នុងមួយខែ ថ្លៃធានារ៉ាបរងនិងគ្រោះថ្នាក់ផ្សេងៗ ៨០០០បាតក្នុងមួយឆ្នាំ និងចំណាយក្នុងការរស់នៅប្រចាំថ្ងៃ ៤០០០បាតក្នុងមួយខែ។
សម្រាប់ព័ត៌មានដាក់ពាក្យ kittikhb@gmail.com ផុតកំណត់ទទួលពាក្យថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានបន្ថែមសូមចូលទៅកាន់អាស័ដ្ឋាន https://beta.sut.ac.th/iat/courses/beachelor-degree ៕
ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍និស្សិតឆ្នាំទី១ ប្រមាណ ២៨៦នាក់ ចូលរួមសិក្ខាសាលាតម្រង់ទិសនៃកម្មវិធី Next-Gen Engagement Program – Batch III ដើម្បីត្រៀមលក្ខណៈឱ្យរួចរាល់មុនបន្តការសិក្សាឆ្នាំទី២
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ឆ្លៀតក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត កម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិមានជ័យ កាលពីថ្ងៃព្រហស្បតិ៍ ឯកឧត្តមបណ្ឌិតសភាចារ្យ….
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គគ្រូបង្រៀន» ថ្មី
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ខណៈជំងឺផ្តាសាយបក្សី (H5N1) នៅតែបន្តគំរាមកំហែងដល់សុខភាពសាធារណៈនៅកម្ពុជា ជាពិសេសលើកុមារ និងមនុស្សវ័យជំទង់ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមរៀបចំផលិតសារ
ចំណេះជីវិត, ព្រឹត្តិការណ៍«ផ្លែប៉ិកួៈ» ឬ ប៉ិកគក់ គឺជាមើមរុក្ខជាតិវល្លិមួយប្រភេទ ដែលបងប្អូនប្រជាពលរដ្ឋយើងនិយមញ៉ាំលេង ដោយសារតែវាមានសាច់ស្រួយ ផ្អែម និងមានទឹកច្រើន។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ដើម្បីលើកកម្ពស់ការសិក្សា និងការអភិវឌ្ឍជំនាញផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យាឌីជីថល វិស្វកម្ម រូបវិទ្យា និងគណិតវិទ្យា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកលំហអាកាស…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើមខណៈកុមារជាច្រើននៅវ័យ ៩ ឆ្នាំចំណាយពេលលេងហ្គេម តែសម្រាប់កុមារី យិន មិញជូ សិស្សថ្នាក់ទី៤ នៃសាលាបឋមសិក្សាកេសរារាម ខេត្តសៀមរាប កំពុងរៀនសរសេរកូដ និងបង្កើតហ្គេមដោយខ្លួនឯង និងមិត្តរួមក្រុមរបស់នាង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ធ្មេចបើកៗ ពេលវេលា នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប កាន់តែកៀកខិតជិតដល់ ធ្វើឱ្យបេក្ខជនមួយចំនួនធំមានអារម្មណ៍ភ័យផង អរផង ហើយខ្លះទៀតក៏ពុំដឹងត្រូវត្រៀមខ្លួនបែបណាខ្លះ។ ក្នុងអត្ថបទនេះ…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍សភាបារាំងបានសម្តេចអនុម័តច្បាប់ហាមឃាត់កុមារ និងយុវជនដែលមានអាយុក្រោម ១៥ឆ្នាំ មិនឱ្យប្រើប្រាស់បណ្តាញសង្គម។ ការអនុម័តនេះធ្វើឱ្យបារាំងក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុប (EU)…
ចំណេះជីវិត, ព្រឹត្តិការណ៍នៅក្នុងយុគសម័យឌីជីថលនេះ ការមានជំនាញ ឬសមត្ថភាពតែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ ប្រសិនបើគ្មាននរណាម្នាក់បានឃើញ ឬស្គាល់ពីអ្វីដែលអ្នកកំពុងធ្វើទេ