ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង។ ការសិក្សាមានរយៈពេល៥ឆ្នាំ ដោយសិក្សាថ្នាក់បរិញ្ញាបត្រ៤ឆ្នាំ និងសិក្សាភាសាចិនរយៈពេល១ឆ្នាំ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ៖ International Trade and Economics, Economics and Finance, Civil Engineering, Information Technology, Chinese Language and Literature, Tourism Management, Internet and News Media និង Electric Engineering and Automation។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ ត្រូវភ្ជាប់ឯកសារដូចជា លិខិតឆ្លងដែន ប្រត្តិបត្រពិន្ទុថ្នាក់វិទ្យាល័យ៣ឆ្នាំចុងក្រោយ (ជាភាសាអង់គ្លេស) សញ្ញាបត្រមធម្យមសិក្សាទុតិយភូមិ (បកប្រែជាភាសាអង់គ្លេស) លិខិតពិនិត្យសុខភាពជាភាសាចិន (ទម្រង់ជាភាសចិន) លិខិតថ្កោលទោស ឬ លិខិតបញ្ជាក់កិរិយាមាយាទ (ជាភាសាអង់គ្លេស) លិខិតអនុសាសន៍ ២ច្បាប់ ពីលោកគ្រូ អ្នកគ្រូ វិទ្យាល័យ (ជាភាសាអង់គ្លេស) វិញ្ញាបនបត្រវគ្គសិក្សា ឬ ប័ណ្ណសរសើរ (បើសិនជាមាន) ផែនការសិក្សា ជាភាសាអង់គ្លេស ពាក្យស្នើសុំអាហារូបករណ៍ (Online Application Form) តាមរយៈ ACSC និង រូបថតអេឡិចត្រូនិច ៤X៦ ផ្ទៃពណ៌ស។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងទទួលបានអត្ថប្រយោជន៍ទៅលើថ្លៃសិក្សា និងថ្លៃស្នាក់នៅក្នុងកំឡុងពេលសិក្សា និងអត្ថប្រយោជន៍ជាច្រើនទៀត។

បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ អាចចូលទៅកាន់ https://t.me/acsccambodia ឬទំនាក់ទំនងទៅកាន់ ០៩៩ ៩៨៥ ៩៨៧។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...