ការណែនាំ ៖ អាណាព្យាបាល មិនគួរអនុញ្ញាតឱ្យកុមារអាយុក្រោម ១១ឆ្នាំ ប្រើស្មាតហ្វូន

ឪពុកម្ដាយមិនគួរទិញស្មាតហ្វូនសម្រាប់កុមារអាយុក្រោម ១១ឆ្នាំប្រើនោះទេ, នេះបើតាមការណែនាំរបស់ក្រុមហ៊ុនផ្ដល់បណ្ដាញទូរស័ព្ទចល័តដ៏ធំមួយរបស់អង់គ្លេស EE

ក្រុមហ៊ុននេះ បានផ្ដល់អនុសាសន៍ថា កុមារថ្នាក់បឋមសិក្សាមិនគួរទទួលបានសិទ្ធិប្រើស្មាតហ្វូន ដែលអាចចូលដំណើរការអ៊ីនធឺណិត និងគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមនោះឡើយ។ ការណែនាំនេះ ធ្វើឡើង បន្ទាប់ពីម្ដាយឪពុកជាច្រើន បានបង្ហាញក្ដីបារម្ភអំពីហានិភ័យនៃកុមារប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។

ក្រុមហ៊ុនបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍លើបណ្ដាញអ៊ីនធឺណិតថា គំនិតផ្តួចផ្ដើមនេះកើតឡើង ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់ម្ដាយឪពុក អំពីពេលវេលាដែលកុមារចំណាយជាមួយអេក្រង់ សុវត្ថិភាពអនឡាញ និងឥទ្ធិពលនៃឧបករណ៍ឌីជីថលលើសុខុមាលភាពកុមារ។

EE បានណែនាំឱ្យឪពុកម្ដាយ ផ្ដល់ឧបករណ៍ឌីជីថល ដែលមានការកំណត់មុខងារច្បាស់លាស់ សម្រាប់កូនៗរបស់ខ្លួន ដោយអនុញ្ញាតសម្រាប់តែការផ្ញើសារ និងហៅទូរសព្ទប៉ុណ្ណោះ។ លើសពីនេះ ក្រុមហ៊ុន ក៏តម្រូវឱ្យមានការគ្រប់គ្រងពីសំណាក់ឪពុកម្ដាយផងដែរ សម្រាប់ក្មេងជំទង់អាយុក្រោម ១៦ឆ្នាំ និងគ្រប់គ្រងមាតិកាលើប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់កុមារអាយុក្រោម ១៣ឆ្នាំ។

ការសិក្សានាពេលថ្មីៗនេះ ដោយនិយតករទំនាក់ទំនងចក្រភពអង់គ្លេស បានរកឃើញថា ប្រហែល ២៥ភាគរយ នៃកុមារអង់គ្លេស ដែលមានអាយុចាប់ពី ៥ ទៅ៧ឆ្នាំ មានស្មាតហ្វូនប្រើ។ ទន្ទឹងនឹងទិន្នន័យដែលបានបង្ហាញនេះ ឪពុកម្តាយអង់គ្លេស កាន់តែច្រើន ជ្រើសរើសការមិនផ្ដល់ឱ្យកូនរបស់ខ្លួនប្រើប្រាស់ស្មាតហ្វូន អំឡុងពេលកុមារមានអាយុក្រោម ១១ឆ្នាំ។ ខណៈការប្រើប្រាស់ស្មាតហ្វូន អនុញ្ញាតតែសម្រាប់ការសិក្សាក្នុងថ្នាក់រៀនប៉ុណ្ណោះ ការមិនឱ្យកូនប្រើទូរស័ព្ទ ព្រោះអាណាព្យាបាលបារម្ភថា កុមារអាចនឹងញៀនអ៊ីនធឺណិត រងការគំរាមកំហែងតាមអ៊ីនធឺណិត ទទួលរងសម្ពាធសង្គម និងទទួលយកខ្លឹមសារមាតិកាគ្រោះថ្នាក់ផ្សេងៗ។

សេចក្ដីណែនាំនេះ ក៏បានរំពឹងផងដែរថា មាតាបិតាត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការបង្រៀនកូនៗអំពីរបៀបប្រើប្រាស់ស្មាតហ្វូន ប្រកបដោយទំនួលខុសត្រូវ ដោយកំណត់គោលការណ៍ប្រើប្រាស់អ៊ីនធឺណិតឱ្យបានច្បាស់លាស់ តាមដានសកម្មភាពប្រើប្រាស់អ៊ីនធឺណិតរបស់កុមារ គ្រប់គ្រងមាតិកាឱ្យបានត្រឹមត្រូវ និងលើកទឹក​ចិត្តឱ្យកុមារ ពិចារណាឱ្យបានល្អិតល្អន់ និងមានការប្រុងប្រយ័ត្នខ្ពស់មុនចែករំលែកទិន្នន័យ ឬព័ត៌មានផ្ទាល់ខ្លួននៅលើអ៊ីនធឺណិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...