ប្រវត្តិបុណ្យវិសាខបូជា និងអត្ថន័យអប់រំដល់ពុទ្ធសាសនិក

វិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​មួយក្នុង​ព្រះពុទ្ធសាសនា ដែល​កម្ពុជាបាន​ចាត់ទុកជា​បុណ្យជាតិ​។ ជាងនេះទៀត មានប្រទេស​ជិត​២០០ ដែលជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ បានអនុម័ត​និង​ទទួលស្គាល់ វិសាខបូជា ជា​បុណ្យ​អន្តរជាតិ កាលពី​ឆ្នាំ​១៩៩៩ ។ ការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា ​ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដ៏​ពិសេស​ចំនួនបី​ទាក់ទង​នឹង​ព្រះ​ស​មា្ម​សម្ពុទ្ធ​ រួមមានព្រឹត្តិការណ៍នៃការ​ប្រសូត ការ​ត្រាស់ដឹង ការចូល​និព្វាន​។​

​ព្រះពុទ្ធ មាន​ព្រះនាម​ដើម​ថា សិទ្ធត្ថ ជា​ព្រះរាជ​បុត្រា​របស់​​ព្រះបាទ សុទ្ធោទនៈ និងព្រះ​នាង សិរិ​មហាមាយា​។ ព្រះអង្គទ្រង់​ប្រសូតនៅ​ថ្ងៃ​សុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច មុន​គ្រិស្តសករាជ​ចំនួន ៦២៣ឆ្នាំ​។ នៅពេល​មាន​ព្រះជន្ម ២៩​ព្រះវស្សា ព្រះ​សិទ្ធត្ថ បាន​យាង​ទៅ​សាង​ផ្នួស​។ ព្រះអង្គទ្រង់ត្រាស់ដឹងក្រោយពី​ក្លាយខ្លួនជា​អ្នកបួស​អស់​រយៈពេលប្រាំមួយ​ឆ្នាំ និងបាន​ត្រាស់ដឹង​ជា​ព្រះពុទ្ធ នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា នា​វេលា​ទៀបភ្លឺ​។

ព្រះ​ស​មា្ម​សម្ពុទ្ធទ្រង់​ចូល​បរិនិព្វាន នៅ​ថ្ងៃ​អង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ នៅពេលដែល​ព្រះអង្គ​មាន​ព្រះជន្ម ៨០ព្រះវស្សា​។ រហូតមកដល់​ពេលនេះ ព្រះ​សក្យមុនី បាន​រលត់​សង្ខារ​អស់​រយៈពេល ២៥៦៤​ឆ្នាំ​ហើយ​។ ព្រះទ្រង់​ប្រសូត ត្រាស់ដឹង និង​បរិនិព្វាន ក្នុង​ថ្ងៃ​១៥​កើត ពេញបូណ៌មី ខែវិសាខ ដូចគ្នា ​ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ​។ ដូច្នេះបុណ្យ​វិសាខបូជា ​តំណាងឱ្យ​ថ្ងៃ​ទាំងបី​ទាក់ទងនឹងដំណើរជីវិតរបស់ព្រះ​ស​មា្ម​សម្ពុទ្ធ​។ ទាក់ទងនឹងកំណើតបុណ្យវិសាខបូជានៅក្នុងសង្គមខ្មែរ តាមការចុះផ្សាយរបស់គេហទំព័រ ៥០០០ឆ្នាំ បានបញ្ជាក់ថា “បុណ្យ​វិសាខបូជា តាម​ដែល​ចាស់ទុំ​អ្នក​មុខ អ្នកការ​ទាំងឡាយ​តំណាល​ត​ៗ​គ្នា​បានឱ្យ​ដឹង​ថា គេ​បាន​ផ្ដើម​ធ្វើ​ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេចព្រះហរិរក្ស​រា​មា​ឥស្សរាធិបតី “​ព្រះអង្គឌួង​” ដែលគង់នៅ​ក្នុង​ឧដុង្គ​ ជាដំបូង​ព្រោះថា កាល​ក្នុងពុទ្ធសករាជ​ ២៣៩៧ គ្រិស្ដសករាជ ​១៨៥៤ សម្ដេចព្រះ​អង្គឌួងទ្រង់​សព្វព្រះរាជហឫទ័យ ស្នើ​សុំឱ្យធ្វើ​ទូទៅ​ក្នុង​កម្ពុជរដ្ឋ”។

នៅក្នុងសៀវភៅឈ្វេងយល់វិសាខបូជា ទិវានៃការត្រាស់ដឹង រៀបរៀងដោយ ធម្មបណ្ឌិត ហេង មណីចិន្តា បានសរសេរថា “យើងអាចយកអត្ថន័យនៃបុណ្យវិសាខបូជា មកធ្វើជាមគ្គុទេសក៍សម្រាប់ជីវិតយើងរាល់ថ្ងៃបាន”។ លោកបានពន្យល់ថា ថ្ងៃប្រសូត្រ កើតមកជាមនុស្ស ត្រូវតាំងចិត្តធ្វើអ្វីមួយ បង្កើតអ្វីថ្មីមួយក្នុងជីវិតឱ្យទាល់តែបានសម្រេច ដោយការសិក្សា ហ្វឹកហាត់អប់រំខ្លួន តាមជំហានពោជ្ឈ័ង្គទាំងប្រាំពីរតាមផ្លូវមធ្យម តាមអរិយសច្ច៤ ដែលព្រះពុទ្ធអង្គបានឈានមុនយើងនិងបានសម្រេចរួចមកហើយ។

ចំណែកថ្ងៃត្រាស់ដឹង កាលបានសម្រេចនូវអ្វីដែលខ្លួនបានតាំងចិត្តហើយ គប្បីធ្វើឱ្យការសម្រេចបាននោះ ទៅជាប្រយោជន៍ដល់ខ្លួននិងមនុស្សជាតិ និងចែកចាយការសម្រេច និងវិធីដែលនាំឲ្យសម្រេចគោលដៅនោះ ដល់មនុស្សជាតិទូទៅ។ ថ្ងៃបរិនិព្វាន សេចក្តីស្លាប់គឺជាធម្មជាតិរបស់សព្វមនុស្សសត្វ។ ក្នុ​ង​ឋានៈជាមនុស្ស មុននឹងស្លាប់ គប្បីមានមរតកណាមួយដែលមនុស្សជំនាន់ក្រោយ អាចយកទៅប្រើជាប្រយោជន៍សម្រាប់កសាងខ្លួន សង្គម និងបរិស្ថានឱ្យស្ថិតស្ថេរយូរអង្វែង។

សូមបញ្ជាក់ថា បុណ្យវិសាខបូជា​នេះ បុរាណាចារ្យ​លោក​សំដៅ​យក​នក្ខត្តឫក្ស​ទាំងបីនៃដំណើរជីវិតរបស់ព្រះសម្ពុទ្ធបរមគ្រូ​។ អាស្រ័យ​ហេតុនេះ​ ទើប​អ្នក​ប្រាជ្ញបុរាណ​លោក​កំណត់​យក ថ្ងៃ​ពេញបូណ៌មី ខែ​ពិសាខ​ ទុក​នៃពិធី​​សក្ការបូជា “វិសាខបូជា” ​ជាដរាប​រៀង​រាប​មក​ទល់​បច្ចុប្បន្ន​។


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ចំណេះជីវិត, ព្រឹត្តិការណ៍

វិធីសាស្ត្រកាត់បន្ថយ Screen Time ដោយមិនកាត់ផ្ដាច់ការប្រើប្រាស់បច្ចេកវិទ្យាទាំងស្រុង

នៅក្នុងយុគសម័យដ៏ទំនើបនេះ បច្ចេកវិទ្យាបានជួយឱ្យយើងនៅជិតគ្នា និងអាចស្វែងរកចម្លើយគ្រប់យ៉ាងនៅត្រឹមចុងម្រាមដៃប៉ុណ្ណោះ។ ប៉ុន្តែ ការប្រើប្រាស់ឧបករណ៍ឌីជីថលជ្រុលហួសហេតុ អាចប៉ះពាល់ដល់សុខភាពផ្លូវកាយ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ជប៉ុនផ្តល់ថវិកា ១លានដុល្លារ ដល់អង្គការ ILO ដើម្បីជួយពលករកម្ពុជាដែលវិលត្រឡប់ពីថៃ

រដ្ឋាភិបាលជប៉ុននៅថ្ងៃនេះ (១៨ កុម្ភៈ) បាន​ផ្តល់ថវិកាប្រមាណ ១លានដុល្លារដល់អង្គការ ILO ដើម្បីពង្រឹងយន្តការឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ផ្តល់ឱកាសការងារ ដល់អតីតពលករកម្ពុជាវិលត្រឡប់មកពីប្រទេសថៃ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ៊ីស្រាអែល ចង់ចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា តាមរយៈ​ការ​បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា និង​នវានុវត្តន៍

ប្រទេស​អ៊ីស្រាអែល បានបង្ហាញពីបំណង ចង់រួមចំណែក​ជំរុញការ​អភិវឌ្ឍវិស័យ​អប់រំនៅ​កម្ពុជា តាមរយៈការ​​នាំ​យក​ជំនាញ​ឈានមុខគេ​ផ្នែកបច្ចេកវិទ្យា និង​នវានុវត្តន៍​។
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

ស្ថាបនិក “បំណង” ក្លាយខ្លួនជាម្ចាស់ក្រុមហ៊ុនធុរកិច្ចថ្មីឌីជីថល នៅសិង្ហបុរី

កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជាសហស្ថាបនិក Bamnang (បំណង) បានក្លាយជា​ម្ចាស់ក្រុមហ៊ុនធុរកិច្ច​ឌីជីថលពី​កម្ពុជា​តែមួយគត់ដែលត្រូវបានជ្រើសរើស​ឲ្យ​ចូលរួមក្នុងកម្មវិធី Business Innovations Generator (BIG)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី “European Global Scholarship…
ព្រឹត្តិការណ៍, អប់រំកុមារតូច

គន្លឹះសំខាន់ៗក្នុងការចិញ្ចឹមកូនវ័យមត្តេយ្យ (អាយុ ៣-៥ ឆ្នាំ) ៖ របបអាហារ សុវត្ថិភាព និងការលូតលាស់

កុមារក្នុងវ័យ ៣ ដល់ ៥ ឆ្នាំ គឺជាវ័យដែលពោរពេញដោយការចង់ដឹងចង់ឃើញ មានការស្រមៃខ្ពស់ និងចូលចិត្តធ្វើសកម្មភាពច្រើន។ ទោះជាយ៉ាងណាក៏ដោយ វ័យនេះក៏ជាដំណាក់កាលដែលពួកគេ​ពិបាកគ្រប់គ្រងអារម្មណ៍ មួម៉ៅ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំកំពុងរៀបចំយន្តការបញ្ជាក់សញ្ញាបត្រពីបរទេស ដើម្បីបង្កើនទំនុកចិត្ត​មកលើប្រព័ន្ធអប់រំនៅកម្ពុជា

ដើម្បីធានា និង​បង្កើន​ទំនុកចិត្ត​របស់សាធារណជន​ មកលើប្រព័ន្ធអប់រំ​នៅកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា កំពុងតែរៀបចំយន្តការពាក់ព័ន្ធនឹងការបញ្ជាក់សញ្ញាបត្រ​ពីបរទេស។
ជំនាញ, ព្រឹត្តិការណ៍

ការទទួលស្គាល់សមត្ថភាពច្នៃប្រឌិត ជំរុញកំណើននិស្សិតនារី រៀនជំនាញស្ថាបត្យកម្ម

បច្ចុប្បន្ន វត្តមានរបស់និស្សិតស្ថាបត្យកម្មជានារីកំពុងកើនឡើង ខណៈសមត្ថភាព និងគំនិតច្នៃប្រឌិតរបស់ពួកគេការទទួលស្គាល់ថាមានសក្ដានុពលមិនចាញ់បុរសឡើយ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្ពុជាសិក្សាបទពិសោធពីអាល្លឺម៉ង់លើការអនុវត្តកម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារ (WBL)

ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា កំពុងសិក្សា​ពីបទពិសោធរបស់ប្រទេសអាល្លឺម៉ង់ លើការងារបណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ ពិសេសការអនុវត្តកម្មវិធីបណ្តុះបណ្តាល​នៅ​កន្លែង​ការងារជាក់ស្តែង (WBL)

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon