សាលារៀនក្នុង​ខេត្តបាត់ដំបង និង​ខេត្ត​កោះកុង ដំណើរ​ការ​រៀន និងបង្រៀន​ឡើងវិញ

បន្ទាប់ពីសភាពការណ៍ព្រំដែន​មានសភាព​ប្រសើរ ក្រោយ​កម្ពុជា-ថៃ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​បទឈប់បាញ់​នៅ​វេលាម៉ោង១២ថ្ងៃត្រង់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរអប់រំ​ខេត្ត​បាត់ដំបង ក៏​ដូចជា​មន្ទីរអប់រំ​ខេត្តកោះកុង បានសម្រេច​បើក​ឱ្យ​ដំណើរ​ការ​បង្រៀន និងរៀនឡើងវិញ​ ចំពោះសាលា​រៀន​ដែលបានផ្អាក​ដំណើរ​ការដោយសារ​សង្រ្គាម។

ក្នុងសេចក្តីជូនដំណឹងពីរដាច់ដោយឡែកពីគ្នា មន្ទីរអប់រំយុវជន និងកីឡា ខេត្តបាត់ដំបង បានណែនាំ​​ឱ្យ​គ្រឹះស្ថាន​សិក្សា នៃស្រុកចំនួន៥ រួម​មាន​ស្រុកសំឡូត ស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និង​ស្រុកបាណន់ ដំណើរការ​បង្រៀន និងរៀន​ឡើងវិញ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។ ដោយឡែកមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង បានជូនដំណឹង​ឱ្យ​លោកគ្រូអ្នកគ្រូ បុគ្គលិក​អប់រំ ចូល​បម្រើ​ការងារ​វិញ ចំពោះសាលា​រៀន​ដែលផ្អាកដំណើរការទាំងអស់ ប៉ុន្តែ​ត្រូវ​រៀបចំ​ជីក​លេណដ្ឋាន (ត្រង់សេ) រួម​មួយ​នៅ​តាមសាលា​រៀន​រៀងៗខ្លួន និង​ត្រៀម​ស្បៀង​ដើម្បីអាច​រៀន​រស់​ក្នុង​សង្រ្គាម។

លោកជំទាវ ឃួន​ វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រោយកិច្ច​ព្រមព្រៀងបទឈប់បាញ់ ក្រសួងអប់រំ​បានធ្វើ​ការងារយ៉ាងជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ដែនដី ដើម្បីពិនិត្យ​លទ្ធភាព​ក្នុង​ការ​បើក​ដំណើរ​ការ​សាលា​រៀន​ជា​បណ្តើរៗ ផ្អែក​តាម​ស្ថានភាព​ជាក់ស្តែង ដើម្បីធានា​បាន​នូវ​សុវត្ថិភាព និង​ផលប្រយោជន៍​សិក្សា​របស់​សិស្សានុសិស្ស​គ្រប់រូប។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការបើកដំណើរការរៀន និងរៀនឡើងវិញនៅពេលនេះ បានបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រសួង មានការជឿជាក់យ៉ាងមុតមាំទៅលើការអនុវត្តបទឈប់បាញ់។ លោកបណ្ឌិតថា ការ​បើក​សាលា​រៀន​ឡើងវិញនៅនេះ វាមិនប្រញាប់ប្រញាល់នោះទេ នោះគឺដើម្បីបំពេញតម្រូវការសិក្សាឱ្យទាន់ពេលវេលា ស្របតាមកម្មវិធីសិក្សា និងម៉ោងពេលដែលបានកំណត់នៅក្នុងសៀវភៅសិក្សាគោល ព្រោះប្រសិនបើសិស្សមិនបាន​រៀនគ្រប់ម៉ោង ពួកគេនឹងរៀនមិនទាន់កម្មវិធីសិក្សា ដែលអាចនាំឱ្យមានលទ្ធផលខ្សោយ ឬមិនអាចប្រឡងជាប់ក្នុងវិញ្ញាសារួមណាមួយជាដើម។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា

“សិស្សានុសិស្សក្រោយពេលខកខានការសិក្សា ដោយសារសង្គ្រាមឈ្លានពានរបស់ភាគីថៃមកលើអធិតេយ្យភាពទឹកដីកម្ពុជា គឺធ្វើឱ្យកូនសិស្សស្រេកឃ្លានការរៀនសូត្រ ហើយបើអូសបន្លាយទៅមុខទៀត គឺធ្វើឱ្យពេលវេលានៃការសិក្សាកាន់តែខាតបង់ទៅ”

ការប៉ះទង្គិច​ប្រដាប់អាវុធ​រវាងកងទ័ពថៃ និង​កម្ពុជា ដែលផ្តើម​លើកទីពីរ​កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើ​ឱ្យ​សាលា​រៀន​សរុបចំនួន ១៣១១សាលា ស្ថិត​ក្នុង​ខេត្ត​ចំនួន៧ជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវ​បិទទ្វារ ដោយ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​សិក្សា​របស់សិស្សានុសិស្ស​សរុបចំនួន ៣២២ ១០៣នាក់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...