របៀបដែលបរិយាកាសជះឥទ្ធិពលលើការរៀនសូត្រ

បរិយាកាសជះឥទ្ធិពលដល់ការបង្កើនផលិតភាពនៃការសិក្សា តាមរយៈការជ្រើសកៅអីអង្គុយ ពន្លឺភ្លើង សម្លេងខាងក្រៅ និងពណ៌ទៀតផង ដូច្នេះបរិយាកាសនៃការរៀនសូត្រដើរតួនាទីសំខាន់ក្នុងការជួយសម្រេចបាននូវភាពជោគជ័យក្នុងការសិក្សា។ តាមរយៈគេហទំព័រ UCAS បានឱ្យដឹងថា ចំពោះសិស្សដែលមានឱកាសរៀនសូត្រ នៅកន្លែងដែលមានបរិយាកាសវិជ្ជមាន និងការគិតគូរប៉ុន្មានចំណុចដែលបានរៀបរាប់អំបាញ់មិញនេះ គឺធ្វើឱ្យការសិក្សារបស់ពួកគេ ទទួលបានលទ្ធផលល្អ មានកម្លាំងចិត្ត និងការជំរុញទឹកចិត្តឱ្យបន្តក្នុងការសិក្សា ក៏ដូចជាសមត្ថភាព នៃការស្រូបយកចំណេះដឹងបន្ថែម។

ដោយឡែកសិស្សដែលរៀននៅក្នុងបរិយាកាសមួយ ដែលពុំសូវបានគិតគូរអំពីការរៀបចំ និងអនាម័យ ឬហៅថាបរិយាកាសមិនសូវអំណោយទាន មិនមានផាសុកភាព មានសម្លេងរំខានខ្លាំង ឬមានការរំខាន ធ្វើ​ឱ្យ​ពិបាកក្នុងការស្រូបយកព័ត៌មានថ្មីៗ និងពិបាកក្នុងការផ្តោត ធ្វើឱ្យផលិតភាពនៃការរៀនសូត្ររបស់ពួកគេធ្លាក់ចុះទៅតាមនោះដែរ។

មិនថាអាណាព្យាបាល សិស្ស ឬក៏អ្នកដែលធ្វើការក្នុងប្រព័ន្ធអប់រំនោះទេ ការសិក្សាស្វែងយល់អំពីរបៀបដែលបរិយាកាសជះឥទ្ធិពលលើការសិក្សា គឺជាកត្តាមួយដ៏ឈ្លាសវៃក្នុងការជំរុញផលិតភាព នៃការសិក្សាឱ្យកាន់តែមានភាពរីកចម្រើនក្នុងរយៈពេលវែង។ ដូច្នេះគួរសិក្សាអំពីការរៀបចំ ឬពិនិត្យតាមរយៈគន្លឹះខាងក្រោម ដើម្បីដឹងថា តើគួរអភិវឌ្ឍន៍កន្លែងសិក្សាបែបណាខ្លះ ឱ្យឆ្លើយតបនឹងថាមពលដែលបានចំណាយ។

ផាសុកភាព ៖ ​ការបង្កើតផាសុកភាពទៅកាន់បរិយាកាសសិក្សា មិនមែនធ្វើឱ្យសិស្សមានភាពស្រណុកស្រួលរហូតលែងចង់រៀន និងចូលចិត្តដាក់ខ្លួនតែកន្លែងមានសុវត្ថិភាពរហូតមិនហ៊ានសាកល្បងអ្វីថ្មីៗនោះទេ! ប៉ុន្តែការបង្កើនភាពងាយស្រួលក្នុងការសិក្សាជាការអន្ទងឱ្យចាប់អារម្មណ៍លើការសិក្សាបន្ថែម។ ដូចនេះគួរកែច្នៃកន្លែងសិក្សាឱ្យកាន់តែទាក់ទាញ និងមានផាសុកភាព មិនថាក្នុងបន្ទប់គេង នៅក្នុងហាងកាហ្វេ ឬក៏នៅក្នុងបណ្ណាល័យរបស់សាលានោះទេ អ្វីដែលសំខាន់គឺធ្វើឱ្យកន្លែងនោះ គួរឱ្យចង់ទាញសៀវភៅមកអាន ឬទាញលំហាត់មកអនុវត្តន៍។ ការជ្រើសរើសកៅអី និងការជ្រើសរើសសម្ភារៈ ឬតុបតែងកន្លែងរៀនគឺជាការរួមចំណែកឱ្យសិស្សកាន់តែស្រឡាញ់ទីតាំងដែលខ្លួនសិក្សា។

ឥទ្ធិពលរបស់ពន្លឺ ៖ ពន្លឺគ្រប់គ្រាន់ គឺជាកត្តាមួយជួយបំបាត់អាការៈ ងងុយគេងកំឡុងពេលសិក្សា ដូច្នេះគួរតែពិចារណាអំពីទីតាំង ដែលមានពន្លឺគ្រប់គ្រាន់នៅកន្លែងរៀន ហើយបើបានពន្លឺជះមកពីព្រះអាទិត្យទៀត នោះគឺកាន់តែមានប្រសិទ្ធភាពទ្វេដង ព្រោះពន្លឺពីធម្មជាតិបានជំរុញឱ្យអារម្មណ៍ល្អ កាត់បន្ថយអាការស្រ្តេស និងអាការថប់បារម្ភ។ ដូច្នេះព្យាយាមទាញប្រយោជន៍ពីពន្លឺព្រះអាទិត្យឱ្យបានច្រើនតាមដែលអាចធ្វើបាន ដោយដាក់តុក្បែរបង្អួច ឬក៏ជ្រើសរើសបន្ទប់រៀនដែលអាចបើកបង្អួចឱ្យមានពន្លឺចេញចូលបាន ធ្វើយ៉ាងណាប្រើប្រាស់ពន្លឺព្រះអាទិត្យឱ្យបានច្រើន។

ពណ៌ ៖ ពណ៌មានតួនាទី និងអត្ថប្រយោជន៍រៀងៗខ្លួន ពណ៌នីមួយៗ មានឥទ្ធិពលផ្សេងៗគ្នា ដូច្នេះការជ្រើសរើសពណ៌ក្នុងការរៀបចំកន្លែងសិក្សា អាស្រ័យទៅលើការចង់បាន និងទីតាំងជាក់ស្ដែងរបស់សិស្សម្នាក់ៗដែរ តួយ៉ាងដូចជា ពណ៌ក្រហមធ្វើឱ្យអារម្មណ៍នឹងធឹង មាំទាំ និងអារម្មណ៍មុតមាំ ប៉ុន្តែវាក៏អាចបង្កើនសម្ពាធឈាមខ្ពស់ និងបង្កើនកម្រិតស្ត្រេស ដូច្នេះសម្រាប់អ្នកដែលកំពុងប្រឈមនឹងបញ្ហាទាំងនេះប្រហែលជាត្រូវការពណ៌ផ្សេងជំនួសវិញ។ សម្រាប់អ្នកសិក្សាគួរជ្រើសរើសពណ៌ស្រាលៗវិញ និងមិនលាយចម្រុះច្រើនពេក ព្រោះអ្នកសិក្សាត្រូវការបរិយាយកាសមួយដែលបន្ថយអាការស្រ្តេស។

សំឡេងបន្ថែម ឬបន្ទរកំឡុងពេលរៀន ៖ អ្នកខ្លះត្រូវការភ្លេងដើម្បីបង្កើនផលិតភាពក្នុងការសិក្សា ប៉ុន្តែអ្នកខ្លះវិញទាល់តែស្ងាត់ឈឹងតែម្តង ទើបអាចផ្តោតលើការសិក្សាបាន ដូច្នេះការសង្កេតពីខ្លួនឯងជាជំហានដំបូង ដើម្បីដឹងថាខ្លួនជាប្រភេទរៀនក្នុងបរិយាកាសអ៊ូអរ ឬស្ងាត់ស្ងៀម។

កាត់ផ្តាច់សម្ភារៈរំខាន ៖ មានការសិក្សាជាច្រើនបានឱ្យដឹងថា ភាពរប៉ាត់រប៉ាយ ជះផលមិនល្អទៅកាន់ការសិក្សា ដូច្នេះគួរសម្អាត និងកាត់ចោលរាល់សម្ភារៈដែលមិនពាក់ព័ន្ធនឹងការសិក្សា ក៏ដូចជាសម្ភារៈដែលនាំឱ្យការរំខាន ដូចជាឧបករណ៍ហ្គេម ទូរទស្សន៍ ឬអាហារសម្រន់ដែលនាំឱ្យប៉ះពាល់ដល់សុខភាពជាដើម ដែលធ្វើយ៉ាងណាឱ្យទីតាំងស្រឡះ ងាយស្រួលរកសម្ភារៈសិក្សា និងងាយស្រួលក្នុងការទាញសៀវភៅមកអាន។

ជារួមមកវិញ កន្លែងរៀនសូត្រមានឥទ្ធិលខ្លាំងណាស់ ក្នុងការជំរុញដល់ការសិក្សាមួយ ដែលមានប្រសិទ្ធភាព ក៏ដូចជាការស្រូបយកព័ត៌មានថ្មីៗ ដូចនេះធ្វើយ៉ាងណាឱ្យទីតាំងទាំងនោះ មានផាសុកភាព ងាយស្រួល មានភ្លេងនាំឱ្យអារម្មណ៍ផ្តោត មានពន្លឺគ្រប់គ្រាន់ មានពណ៌ដែលធ្វើឱ្យចិត្តកាន់តែស្រស់ស្រាយចង់រៀន និងផ្តល់អារម្មណ៍រីករាយក្នុងការសិក្សា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........