យុវជនកម្ពុជា ៣ ក្រុម ជាប់ជ័យលាភីឆ្នើម ក្នុងការបង្កើតដំណោះស្រាយកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្នុងកម្មវិធី Youth Ideathon

គម្រោង Mekong Resilience បានរកឃើញក្រុមយុវជនឆ្នើមចំនួន ៣ ក្រុម ដែលបានជាប់ជ័យលាភី ក្នុងការបង្កើតគំនិតក្នុងការ​ដោះស្រាយបញ្ហា​ជាក់ស្តែងដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្នុងកម្មវិធី Youth Ideathon ក្រោមប្រធានបទ “ភាពធន់នឹងគ្រោះមហន្តរាយក្នុងសហគមន៍”។

ក្រុមយុវជនជ័យលាភីទាំង ៣ក្រុមរួមមាន ជ័យលាភីលេខ១ បានទៅលើ ក្រុម Wastelock ដែល​បានបង្កើតប្រព័ន្ធសន្សំពិន្ទុក្នុងសហគមន៍ ដើម្បីលើកកម្ពស់ការគ្រប់គ្រងសំណល់រឹង ពិសេសប្លាស្ទិច ដែលអាចធ្វើ​ឱ្យ​ស្ទះប្រព័ន្ធលូបណ្តាលឱ្យ​មានទឹកជំនន់។

ជ័យលាភីលេខ២ បានទៅលើ ក្រុម Blu Blu ដែល​បាន​បង្កើតឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ខ្នាតតូច ដើម្បីឱ្យសហគមន៍អាចទទួលបានទិន្នន័យព័ត៌មាន និងអាចត្រៀមបង្ការចំពោះករណីគុណភាពខ្យល់មិនល្អ និងជ័យលាភីលេខ៣ បានទៅលើក្រុម Kaong Kang ដែល​បានបង្កើតគម្រោងយុទ្ធនាការស្តារ និងដាំដើមកោងកាងឡើងវិញ​នៅតំបន់ខេត្តជាប់មាត់សមុទ្រ ដើម្បីជារនាំងទឹកជំនន់ ជួយសហគមន៍មូលដ្ឋាន និងការពារជីវៈចម្រុះសមុទ្រ។

លោក លាន សុខលាភ ប្រធានគម្រោង Mekong Resilience មានប្រសាសន៍ថា​ ថាមពល និងភាពច្នៃប្រឌិតក្នុងបន្ទប់គឺពិតជាមានតម្លៃណាស់។ គំនិតរបស់បេក្ខជនជ័យលាភីទាំងនេះបង្ហាញថា យុវជនកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច មិនត្រឹមតែចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងកសាងភាពធន់នឹងគ្រោះមហន្តរាយប៉ុណ្ណោះទេ ប៉ុន្តែពួកគេកំពុងស្វែងរកដំណោះស្រាយជាក់ស្តែង ផ្តោតលើសហគមន៍ និងយុវជន ដែលអាចបង្កើតភាពវិជ្ជមានពិតប្រាកដនៅក្នុងសហគមន៍របស់ពួកគេ។

លោក លាន សុខលាភ ប្រធានគម្រោង Mekong Resilience

កម្មវិធី Youth Ideathon ដែលរៀបចំដោយគម្រោង Mekong Resilience មានគោលបំណងបំពាក់ឱ្យយុវជនកម្ពុជានូវចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងកសាងភាពធន់នឹងគ្រោះមហន្តរាយនៅក្នុងសហគមន៍។ អ្នកចូលរួម ដែលជានិស្សិតមកពីសាកលវិទ្យាល័យ និងមជ្ឈដ្ឋាននានា បានចំណាយពេលមួយសប្តាហ៍សិក្សាពីអ្នកជំនាញ និងធ្វើការជាក្រុមដើម្បីបង្កើតគំនិតដំណោះស្រាយដែលសមស្រប និងឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃគ្រោះមហន្តរាយមួយចំនួនរបស់កម្ពុជា។

ពេញមួយកម្មវិធី អ្នកចូលរួមទទួលបានការបណ្តុះបណ្តាលនូវចំណេះដឹង ជំនាញ និងគំនិតច្នៃប្រឌិតជាបន្តបន្ទាប់ ដែលចែករំលែកដោយវាគ្មិនជំនាញចំនួនប្រាំមួយរូប មកពីវិស័យសាធារណៈ ឯកជន និងវិស័យអភិវឌ្ឍន៍។ ពួកគេបានសិក្សាលើប្រធានបទពាក់ព័ន្ធដូចជា ការគ្រប់គ្រងគ្រោះមហន្តរាយ នវានុវត្តន៍ និងបច្ចេកវិទ្យាក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយ ភាពធន់នឹងគ្រោះមហន្តរាយក្នុងសហគមន៍ ការកំណត់បញ្ហា និងដំណោះស្រាយ ការគ្រប់គ្រងគម្រោង ការបង្កើតទំនាក់ទំនង និងការរចនាគំនិត។ ការបណ្តុះបណ្តាលរួមបញ្ចូលគ្នានូវការណែនាំតម្រង់ទិស ជាមួយនឹងឧទាហរណ៍ជាក់ស្តែង ដោយជួយឱ្យយុវជនបានយល់ពីរបៀបដែលផែនការឆ្លើយតបនឹងគ្រោះមហន្តរាយអាចត្រូវបានប្រែក្លាយទៅជាសកម្មភាពក្នុងមូលដ្ឋាន។

លោក ហ៊ុន ពិសិដ្ឋ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យអន្តរជាតិផ៉ារ៉ាហ្គន និងជាគណៈកម្មការផ្តល់ពិន្ទុ

លោក ហ៊ុន ពិសិដ្ឋ សាស្ត្រាចារ្យសាកលវិទ្យាល័យអន្តរជាតិផ៉ារ៉ាហ្គន និងជាគណៈកម្មការផ្តល់ពិន្ទុ មានប្រសាសន៍ថា ក្រុមយុវជនជ័យលាភីទាំងនេះ កំពុងផ្លាស់ប្តូរការរៀនសូត្រទៅជាភាពជាអ្នកដឹកនាំ, លោកថា ពួកគេកំពុងដោះស្រាយបញ្ហាដែលប៉ះពាល់ដល់យើងទាំងអស់គ្នា ហើយពួកគេកំពុងធ្វើវាដោយភាពច្នៃប្រឌិត និងជាក់ស្តែង។ នេះជាអ្វីដែលការកសាងភាពធន់នឹងគ្រោះមហន្តរាយសហគមន៍ត្រូវការ។

គម្រោង Mekong Resilience គឺជាគំនិតផ្តួចផ្តើមដែលដឹកនាំដោយយុវជន ដែលមានការជូនដំណឹង និងពង្រឹងសមត្ថភាពក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។ Mekong Resilience ត្រូវបានជ្រើសរើសជាគំនិតផ្តួចផ្តើមយុវជនឆ្នើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមយុវជនឆ្នើមចំនួន ២២នៅអាស៊ីអាគ្នេយ៍ ដើម្បីទទួលបានជំនួយអនុវត្តគម្រោងពី YSEALI Seeds for the Future 2025 ដែលផ្តល់មូលនិធិដោយ US Mission to ASEAN៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...