យុវទូតបញ្ចប់ការសិក្សាថាមពលស្អាត បង្ហាញសៀវភៅស្រាវជ្រាវ Generation Power ស្តីពីដំណោះស្រាយថាមពលស្អាត

ភ្នំពេញ — អង្គការអេនឺជីឡេបអាស៊ី (EnergyLab Asia) បានដាក់សម្ពោធកម្រងបទវិចារណកថា ដែលមានចំណងជើងថា «Generation Power: The Future of Clean Energy» បង្ហាញពីការយល់ដឹងរបស់យុវទូតថាមពលស្អាត២០២៥ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល Clean Energy Fellowship អំពីដំណោះស្រាយថាមពលស្អាត ដែលអាចកាត់បន្ថយការចំណាយប្រចាំថ្ងៃ និងគាំទ្រដល់សេដ្ឋកិច្ចជាតិរួមទាំងលើកកម្ពស់បរិស្ថានបរិយាបន្ន។

សៀវភៅ “Generation Power: The Future of Clean Energy, បានត្រូវសម្ពោធជាផ្លូវការកាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅ Raintree រាជធានីភ្នំពេញ។

ពិធីសម្ពោធសៀវភៅ និងពិធីបញ្ចប់ការសិក្សារបស់យុវទូតថាមពលស្អាត២០២៥ (Clean Energy Fellows 2025) ជាផ្នែកមួយនៃកម្មវិធីសប្តាហ៍ថាមពលស្អាត២០២៥ ដែលធ្វើឡើងក្រោមប្រធានបទផ្សេងៗនៅទីកន្លែងខុសៗគ្នាពីថ្ងៃទី២ខែតុលា ដល់៧ខែតុលាឆ្នាំ២០២៥។

សៀវភៅ Generation Power មាន១៥១ទំព័រ និយាយទាក់ទងនឹងថាមពលស្អាត គោលនយោបាយថាមពល ថាមពលកកើតឡើងវិញ ថាមពលសូឡា នៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម វិស័យកាត់ដេរ និងវិស័យមួយចំនួនទៀត។

លោក សល់ សៅវ៉ាឌី នាយកកម្មវិធីថាមពលស្អាតនៃអង្គការអេនឺជីឡេបអាស៊ីបានមានប្រសាសន៍ថា អត្ថបទនៅក្នុងសៀវភៅ Generation Power ភាគទី២នេះ ផ្តោតទៅលើបញ្ហាប្រឈម និងដំណោះស្រាយថាមពលស្អាត និងការស្រាវជ្រាវ និងសរសេរដោយក្រុមនិស្សិត។ ក្នុងផ្នែកនីមួយៗរួមបញ្ចូលគ្នានូវទិន្នន័យ ភស្តុតាង និងការយល់ដឹងផ្ទាល់ខ្លួនអំពីអាទិភាពថាមពលស្អាតសំខាន់ៗរបស់កម្ពុជា។

លោកបានបញ្ជាក់ថា ការបោះពុម្ភសៀវភៅនេះមិនត្រឹមតែជាការប្រមូលផ្តុំអត្ថបទនោះទេ វាគឺជាសក្ខីភាពមួយបង្ហាញពីសេចក្តីប្រាថ្នារបស់និស្សិតកម្ពុជាចង់បានប្រទេសកម្ពុជាស្អាតជាងមុន ធន់ជាងមុន និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចដែលដំណើរការដោយថាមពលស្អាត។

លោកបានបន្តថា ក្រៅពីសម្ពោធសៀវភៅ យើងក៏ប្រារព្ធពិធីបញ្ចប់ការសិក្សារបស់យុវទូតថាមពលស្អាតចំនួន២១នាក់ផងដែរ។ សមិទ្ធផលរបស់ពួកគាត់ហួសពីទំព័រ នៃការបោះពុម្ពផ្សាយនេះ ដែលពួកគេបានឆ្លុះបញ្ចាំងពីចំណេះដឹង ជំនាញ និងទំនុកចិត្តដែលពួកគេទទួលបាន ដើម្បីក្លាយជាអ្នកដឹកនាំសកម្មក្នុងការពន្លឿនការផ្លាស់ប្តូរថាមពលស្អាតរបស់កម្ពុជា។

លោក សល់ សៅវ៉ាឌី នាយកកម្មវិធីថាមពលស្អាតនៃអង្គការអេនឺជីឡេបអាស៊ីបានថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះ Konrad Adenauer Stiftung Cambodia និង Climate Works Foundation សម្រាប់ការគាំទ្រកម្មវិធីអាហារូបករណ៍ថាមពលស្អាតឆ្នាំ២០២៥ និងឧបត្ថម្ភកម្មវិធីនេះ។ លោកក៏បានសម្តែងនូវការដឹងគុណអ្នកឧបត្ថម្ភកម្មវិធីសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៥ ដែលរួមមានរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី និង UNDP អង្គការ Oxfam, KAS Cambodia, GERES, ClimateWorks Foundation, គម្រោង CAPREDរបស់អូស្ត្រាលី , ស្ថានទូតអង់គ្លេស និងសេវាកម្មអភិវឌ្ឍន៍របស់ប្រទេស Liechtenstein; ក៏ដូចជាដៃគូផ្នែកឯកជន TotalEnergies, VeryWords, ONiON Mobility និង CamEd Business School ។

ក្រុមសិស្សដែលបានបញ្ចប់ការសិក្សាវគ្គថាមពលស្អាតសរុបចំនួន២១នាក់ បានចេញផ្សាយបណ្តុំនៃអត្ថបទ និងឯកសារស្រាវជ្រាវដែលស្វែងយល់ពីប្រធានបទផ្សេងៗទាក់ទងនឹងថាមពលស្អាត ដោយមានគោលបំណងបង្កើនការយល់ដឹងជាសាធារណៈ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកបង្កើតគោលនយោបាយ ដោយជួយពួកគេក្នុងការពង្រឹង និងអនុវត្តគោលនយោបាយថាមពលស្អាតប្រកបដោយប្រសិទ្ធភាព។

វគ្គបណ្តុះបណ្តាល Clean Energy Fellowships គឺជាកម្មវិធីរយៈពេល ៦ខែ ដែលបង្កើតឡើងដើម្បីបំពាក់អ្នកជំនាញអាជីពដំបូង និងពាក់កណ្តាលអាជីពពីវិស័យផ្សេងៗ ឱ្យក្លាយជាអ្នកតស៊ូមតិយ៉ាងសកម្មសម្រាប់ថាមពលស្អាតនៅកម្ពុជា។ អត្ថបទស្រាវជ្រាវលើកទឹកចិត្តសាធារណៈជនឱ្យទទួលយកដំណោះស្រាយថាមពលស្អាតក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ និងបញ្ចូលការអនុវត្តទាំងនេះទៅក្នុងប្រតិបត្តិការរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅក្នុងប្រទេសកម្ពុជា។

អត្ថបទស្រាវជ្រាវរបស់សិស្សមួយរូបឈ្មោះ វ៉ា វត្តី ដែលមានចំណងជើងថា «Weaving Light into Transition: Why Solar Energy Belongs in Cambodia’s Silk Farms» បានគូសបញ្ជាក់អំពី សារៈសំខាន់នៃថាមពលពន្លឺព្រះអាទិត្យសម្រាប់និរន្តរភាព និងកំណើនសេដ្ឋកិច្ចកម្ពុជា។ ការប្រើប្រាស់ថាមពលស្អាតនៅក្នុងឧស្សាហកម្មសូត្រតម្បាញ អនុញ្ញាតឱ្យអ្នកផលិតសន្សំការចំណាយ បង្កើតការងារថ្មី បង្កើនសន្តិសុខថាមពល និងកាត់បន្ថយផលប៉ះពាល់បរិស្ថាននៃការផលិតសូត្របែបប្រពៃណី។

កញ្ញា វ៉ា វត្តី ក៏គូសបញ្ជាក់ផងដែរអំពីសារៈសំខាន់ នៃការរួមបញ្ចូលថាមពលពន្លឺព្រះអាទិត្យ អាចជួយដល់គោលដៅទូលំទូលាយរបស់កម្ពុជាសម្រាប់សេដ្ឋកិច្ចថាមពលស្អាត និងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យនេះ ដូចជាតម្លៃអគ្គិសនីកើនខ្ពស់ និងការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលជាដើម។

លោក ចែម វាសនា បានសរសេរអត្ថបទស្រាវជ្រាវស្តីអំពី «From Agricultural Waste to Renewable Energy: Unlocking Biomass as Cambodia’s Clean Energy Frontier»។ ការស្រាវជ្រាវរបស់លោកផ្តោតលើការប្រើប្រាស់សំណល់កសិកម្មនៅកម្ពុជា ដើម្បីផលិតថាមពលជីវម៉ាស ដែលជាប្រភពថាមពលស្អាត និងកកើតឡើងវិញ ដែលអាចកាត់បន្ថយការបំពុល បង្កើតជីសរីរាង្គ និងគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេស។ ការរកឃើញរបស់លោក គឺស្វែងយល់ពីសក្តានុពលនៃការបំប្លែងកាកសំណល់កសិផលទៅជាជីវឥន្ធនៈ ឬជីវឧស្ម័ន ដែលរួមចំណែកដល់សេដ្ឋកិច្ចវិលជុំ ដោយកាត់បន្ថយការបញ្ចេញឧស្ម័នមេតានពីការរលួយកាកសំណល់ និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។

គួរជម្រាបផងដែរថា ក្រៅពីពិធីសម្ពោធសៀវភៅ Generation Power និង ពិធីបញ្ចប់ការសិក្សាវគ្គថាមពលស្អាត ក៏មានកិច្ចពិភាក្សាដ៏សំខាន់មួយស្តីពី«ការពន្លឿនការទទួលយកយានយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជា៖ការយល់ដឹងនិងទស្សនវិស័យសាធារណៈ» (Accelerating Electric Vehicle Adoption in Cambodia: Public Awareness and Perspectives”)។ វាគ្មិន អញ្ជើញមកពីវិស័យឯកជន និស្សិតបញ្ចប់ការសិក្សាជំនាញថាមពលស្អាត និងអ្នកបង្កើតវេទិកាវិស័យបរិស្ថាន។

កិច្ចពិភាក្សាផ្តោតទៅលើទស្សនៈយល់ឃើញអំពីគោលនយោបាយ ការប្រើប្រាស់ បញ្ហាប្រឈម និងដំណោះស្រាយទាក់ទងនឹងយានយន្តអគ្គិសនី (EVs)នៅកម្ពុជា ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ