ក្រុមហ៊ុន Toyota Tsusho នឹងដាក់ឱ្យដំណើរការ Toyota Academy ​នៅកម្ពុជា នាដើមឆ្នាំ២០២៦

ក្រុមហ៊ុន Toyota Tsusho Corporation ដែលជា​ក្រុមហ៊ុនវិនិយោគដំណើរការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជា នឹងចាប់ផ្តើម​ដំណើរការ Toyota Academy នៅដើមឆ្នាំ២០២៦ខាងមុខ ដើម្បីជំរុញការអភិវឌ្ឍ ជំនាញក្នុងវិស័យមេកានិក និងយានយន្ត។

ក្នុងឱកាស​ទទួលទានអាហារការងារពេលព្រឹកជាមួយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅទីក្រុងអូសាកា លោក Harada Shigeru, Division CEO ក្រុមហ៊ុន Toyota Tsusho Co., LTD (Japan) បានលើកឡើងថា ក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស ជាក់ស្តែងក្រុមហ៊ុននឹងដាក់ឱ្យដំណើរការ Toyota Academy នៅដើមឆ្នាំ២០២៦ ហើយជាមួយគ្នានេះ ​ដោយ​យោងតាមតម្រូវការបញ្ជាទិញខ្ពស់របស់អតិថិជន និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនក៏​នឹងពង្រីកខ្សែចង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀតនាពេលខាងមុខនេះ។

គម្រោងនៃការ​បង្កើត Toyota Academy នៅ​ប្រទេស​កម្ពុជា ត្រូវ​បានផ្តើមកាលពីចុងឆ្នាំ២០២៤ ក្នុង​ជំនួបជាមួយ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា។

ក្នុងជំនួបនោះ រលោក Fujita Ryoji នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) បានបញ្ជាក់ថា គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្តនេះ គឺក្នុងគោលបំណងមិនត្រឹមតែសម្រាប់ដំណើរការផលិតកម្មរថយន្តរបស់ក្រុមហ៊ុននោះទេ តែនឹងផ្តល់ការបណ្តុះបណ្តាញជំនាញក្នុងវិស័យយានយន្តដល់សិស្សនិស្សិត និងគ្រូបង្គោល ជាមួយនឹងបច្ចេកវិទ្យាថ្មីៗនៃវិស័យយានយន្តសម្រាប់កម្ពុជា។ គម្រោងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្តនេះ នឹងមានកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថាន TVET កម្ពុជា ក្នុងការបណ្តុះបណ្តាលជំនាញដូចជា ជំនាញថែទាំជួសជុលរថយន្ត ជំនាញតោននិងបាញ់ថ្នាំរថយន្ត រួមនិងការផ្តល់នូវឧបករណ៍សម្ភារៈនានាពាក់ព័ន្ធនឹងវិស័យរថយន្ត ជាដើម។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា ការ​បង្កើត​មជ្ឈមណ្ឌលបណ្តុះបណ្តាល​ជំនាញយានយន្តនៅកម្ពុជា (Toyota Academy) របស់​ក្រុមហ៊ុន Toyota គឺជា​ការ​បណ្តុះបណ្តាលវិជ្ជាជីវៈ​ប្រកប​ដោយ​គុណភាព​ទៅលើជំនាញ​បច្ចេកទេសតាមបែបជប៉ុន​ដល់យុវជន​កម្ពុជា ដែលក៏នឹងធ្វើ​ឱ្យ​ពួកគេ​ទទួល​បានឱកាស​ការងារ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន ក៏​ដូចជា​ក្រុមហ៊ុន​ផ្សេងៗ​ទៀត។

បច្ចុប្បន្ន​ក្រុមហ៊ុន Toyota បានបើកដំណើរការ​រោងចក្រ​តម្លើង​រថយន្ត​នៅ​កម្ពុជា ដែល​មានទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់​គ្រុប​ ភ្នំពេញ។ ក្នុងដំណាក់កាលដំបូង រោងចក្រ​នេះ​មានសមត្ថភាព​តម្លើង​រថយន្ត​ចំនួន២ប្រភេទ គឺប្រភេទ SUV ម៉ាក FORTUNER និងប្រភេទ Pick-UP ម៉ាក HILUX ដែលមាន​បុគ្គលិកជំនាញជាជនជាតិខ្មែរ និង​បរទេសសរុបចំនួន ១៥០នាក់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *