អត្ថប្រយោជន៍ នៃការទទួលទានខ្ញី សម្រាប់ម្ដាយកំពុងបំបៅដោះកូន

ខ្ញី គឺជាមើមរុក្ខជាតិ ដែលមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព និងសម្បូរទៅដោយសារធាតុចិញ្ចឹម។ មើមរុក្ខជាតិប្រភេទនេះ ត្រូវបានគេចាត់ទុកជាឱសថធម្មជាតិ គ្រឿងទេស និងភេសជ្ជៈ ដ៏ពេញនិយម ក្នុងវប្បធម៌ជនជាតិអាស៊ី និងមជ្ឈិមបូព៌ា អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ដូច្នេះ តើវាអាចជួយបង្កើនការផ្គត់ផ្គង់ទឹកដោះម្ដាយដែរឬទេ? ហើយវាមានសុវត្ថិភាពសម្រាប់ម្ដាយ និងទារក នៅអំឡុងពេលបំបៅដោះដែរឬយ៉ាងណា?

ខ្ញី និងការបំបៅដោះ

យោងតាម verywell family បានឱ្យដឹងថា នៅក្នុងតំបន់មួយចំនួន ស្ត្រីត្រូវបានឱ្យញ៉ាំខ្ញីភ្លាមៗបន្ទាប់ពីសម្រាលកូន។ ខ្ញីត្រូវបានគេជឿថា អាចជួយម្ដាយឱ្យឆាប់ជាសះស្បើយ ក្រោយសម្រាលកូន។ វាក៏មានផ្ទុកនូវសារធាតុកាឡាក់តាហ្គោក (galactagogue) ដែលជំរុញការផលិតទឹកដោះផងដែរ។ ការសិក្សាមួយនៅឆ្នាំ ២០១៦ បានសន្និដ្ឋានថា ការប្រើប្រាស់ខ្ញី ជាវិធីសាស្ត្រធម្មជាតិ ដើម្បីបង្កើនទឹកដោះម្ដាយ ក្នុងដំណាក់កាល ក្រោយសម្រាលកូន។

យ៉ាងណាក៏ដោយ រសជាតិអាហារក៏មានឥទ្ធិពល លើការបៅរបស់កូនផងដែរ។ ក្រោយទទួលទានខ្ញីហើយ ប្រសិនបើកូនរបស់អ្នក មានភាពច្របូកច្របល់ និងមានអាការៈមិនចង់បៅ អ្នកអាចបញ្ឈប់ការទទួលទានមួយរយៈ ដើម្បីស្វែងរកមូលហេតុ។ ក្នុងករណីដែលខ្ញី រំខានដល់ការបំបៅ អ្នកអាចបញ្ឈប់រហូតតែម្ដង។

កម្រិតសុវត្ថិភាពនៅអំឡុងពេលពរពោះ

នៅអំឡុងពេលពរពោះ អ្នកអាចទទួលទានខ្ញីបាន ព្រោះវាត្រូវបានគេទទួលស្គាល់ថា អាចកាត់បន្ថយអាការៈចង្អោរ ហើយមានសុវត្ថិភាព សម្រាប់ស្ត្រីមានផ្ទៃពោះ ដែលចាញ់កូន។ ទោះជាយ៉ាងណាក៏ដោយ អំឡុងពេលនេះ ការបន្ថែមខ្ញីទៅក្នុងរបបអាហាររបស់អ្នក ត្រូវមានការពិគ្រោះច្បាស់លាស់ជាមួយអ្នកជំនាញ ព្រោះការទទួលទានខ្ញីក្នុងបរិមាណច្រើនពេក អាចបង្កហានិភ័យចំពោះសុខភាព។

កម្រិតសុវត្ថិភាពក្នុងការបំបៅកូនដោយទឹកដោះ

បច្ចុប្បន្ន មានការស្រាវជ្រាវតិចតួចណាស់ អំពីសុវត្ថិភាពសម្រាប់ម្ដាយ ដែលទទួលទានខ្ញី អំឡុងពេលបំបៅកូនដោយទឹកដោះ។ ប៉ុន្តែ ក្នុងលក្ខខណ្ឌជាក់ស្ដែង វាត្រូវបានគេទទួលស្គាល់ថា មានសុវត្ថិភាព ព្រមទាំងមិនបង្កឱ្យប៉ះពាល់ ឬគ្រោះថ្នាក់ដល់ទារកនោះទេ។ យ៉ាងណាក៏ដោយ អាណាព្យាបាល គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញជានិច្ច មុនពេលចាប់ផ្ដើមផ្លាស់ប្ដូររបបអាហារ ឬប្រើថ្នាំថ្មី រួមទាំងឱសថធម្មជាតិផងដែរ។

របៀបយកខ្ញីធ្វើជាអាហារ ឬភេសជ្ជៈ​ ដើម្បីទទួលទាន

  • ឬសខ្ញី ៖ អ្នកអាចបន្ថែមឬសខ្ញីស្រស់ ឬឆៅ ដើម្បីតុបតែងលើអាហារ ឬភេសជ្ជៈ ដែលត្រូវការខ្ញី។ វាអាចដាក់ពីលើអាហារ ឬភេសជ្ជៈ ឬច្នៃទៅតាមការចង់បានរបស់អ្នក តាមវិធីផ្សេងៗ។
  • ទឹកខ្ញី (Ginger Ale) ៖ ទឹកខ្ញី គឺជាភេសជ្ជៈគ្មានជាតិកាហេ្វអ៊ីន និងមានរសជាតិខ្ញី។ អ្នកអាចទទួលទានទឹកខ្ញី បានដោយសុវត្ថិភាព នៅអំឡុងពេលបំបៅដោះកូន ដរាបណា អ្នកទទួលទានក្នុងបរិមាណមួយ ដែលសមរម្យ។ ប៉ុន្តែសូមអានការណែនាំនៃភេសជ្ជៈនេះ ដោយមានការប្រុងប្រយ័ត្ន ព្រោះមានភេសជ្ជៈមួយចំនួន មិនបានផ្ទុកខ្ញីពិតប្រាកដនោះទេ។
  • តែខ្ញី ៖ ការទទួលទានតែរុក្ខជាតិ គឺជាវិធីបន្ធូរអារម្មណ៍ដ៏មានប្រសិទ្ធភាព។ ប៉ុន្តែអ្នកអាចទទួលទានក្នុងកម្រិតមួយសមល្មម ដើម្បីចៀសវាងពីផលប៉ះពាល់។

វិធីធ្វើតែខ្ញី

១. ដាំទឹកក្នុងឆ្នាំងតូចមួយឱ្យពុះ

២. កាត់ខ្ញីពីរបីចំណិត

៣. ដាក់ខ្ញីទៅក្នុងទឹកនោះ ហើយទុកចោល ៥នាទី

៤. បន្ទាប់មក ដកខ្ញីចេញពីទឹកនោះវិញ

៥. ដើម្បីទទួលបានរសជាតិផ្អែម អ្នកអាចបន្ថែមស្ករស ឬទឹកឃ្មុំមួយស្លាបព្រាកាហ្វេក្នុងនោះ ជាការស្រេច។

អត្ថប្រយោជន៍ខ្ញីចំពោះសុខភាពទូទៅ

នៅក្នុងវប្បធម៌ប្រទេសជាច្រើន ខ្ញីត្រូវបានគេចាត់ទុកថាជាថ្នាំព្យាបាលដ៏ពេញនិយម។ ប្រសិទ្ធភាពនៃការព្យាបាលរបស់វា គឺមានវិសាលភាពលើសពីការបំបៅកូនទៅទៀត ក្នុងនោះមានដូចជា ជួយដោះស្រាយបញ្ហាចង្អោរ, សម្រួលប្រព័ន្ធរំលាយអាហារ, ដោះស្រាយបញ្ហាគ្រុនក្ដៅដូចជា ផ្ដាសាយ ឈឺបំពង់ក និងការឆ្លងមេរោគផ្លូវដង្ហើម, ប្រឆាំងនៃការរលាក ដូចជា ការឈឺចាប់ពេលមករដូវ និងឈឺចាប់សាច់ដុំ, ជំងឺរលាកសន្លាក់, ជំងឺមហារីក, ជំងឺរ៉ាំរ៉ៃ ដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី២ (ខ្ញីអាចកាត់បន្ថយជាតិស្ករក្នុងឈាម) និងជំងឺបេះដូង និងធ្វើឱ្យដំណើរលំហូរឈាមប្រសើរឡើង។

ប៉ុន្តែខ្ញី ក៏ដូចជាឱសថផ្សេងៗទៀតដែរ សុទ្ធសឹងតែជាអាវុធមុខពីរ ដែលអាចបង្កផលប៉ះពាល់សុខភាព ប្រសិនបើអ្នកប្រើប្រាស់ ឬទទួលទានវាលើសកំណត់។ ដូច្នេះ ដើម្បីប្រាដកថា អ្នកអាចទាញប្រយោជន៍ច្រើនបំផុតអំពីរុក្ខជាតិនេះ អ្នកអាចពិគ្រោះជាមួយអ្នកជំនាញបន្ថែម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន