ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រកាសផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ ក្រោមកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអាស៊ែបៃហ្សង់ Azerbaijan Government Scholarship ២០២៤។ កម្មវិធីអាហារូបករណ៍​ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់/ផ្នែកឱសថទូទៅ ឬ medical residency និងថ្នាក់បណ្ឌិត។

កម្មវិធីសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ៖ វិស្វកម្មកសិកម្ម, កសិកម្ម, គណនេយ្យ, បច្ចេកវិទ្យាអាហារ, សេដ្ឋកិច្ច, វិទ្យាសាស្ត្រដី និងគីមីវិទ្យាកសិកម្ម, ទំនាក់ទំនងអន្តរជាតិ, ការគ្រប់គ្រងអាជីវកម្ម, រដ្ឋបាលសាធារណៈ, បរិស្ថានវិទ្យា, វិស្វកម្មអេកូឡូស៊ី, វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច, ប្រភេទនៃសកម្មភាពសេដ្ឋកិច្ច និងជំនាញស្រាវជ្រាវជាច្រើនទៀត។

លក្ខខណ្ឌក្នុងការដាក់ពាក្យអាហារូបករណ៍ បេក្ខជនត្រូវបំពេញតាមតម្រូវការអាហារូបករណ៍ Azerbaijan ៖ ជាបេក្ខជនគ្រប់ជាតិសាសន៍ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត, បេក្ខជនស្នើពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងអាយុក្រោម៣៥ឆ្នាំ សម្រាប់បេក្ខជនស្នើពាក្យថ្នាក់បណ្ឌិតត្រូវមានសញ្ញាបត្របរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ និងមានអាយុក្រោម៤០ឆ្នាំ។ ជាមួយគ្នានេះ បេក្ខជនត្រូវភ្ជាប់ឯកសារចាំបាច់មួយចំនួនដូចជា សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ  ប្រតិចារិកនៅវិទ្យាល័យ និងមហាវិទ្យាល័យ ច្បាប់ចម្លងនៃលិខិតឆ្លងដែនដែលមានសុពលភាព ប្រវត្តិរូបសង្ខេប និតលិខិតបញ្ជាក់ភាសាអង់គ្លេស។

អត្ថប្រយោជន៍ដែលជ័យលាភីអាហារូបករណ៍ទទួលបានរួមមាន ៖ ការគាំទ្រការសិក្សាពេញលេញ ថ្លៃសិក្សាភាសា ថ្លៃសំបុត្រយន្តហោះពីប្រទេសកំណើតមួយឆ្នាំម្ដង ប្រាក់ឧបត្ថម្ភប្រចាំ កន្លែងស្នាក់នៅ ប្រាក់ឧបត្ថម្ភផ្នែកវេជ្ជសាស្ត្រប្រចាំឆ្នាំ ថ្លៃទិដ្ឋាការ និងបណ្ណស្នាក់នៅបណ្ដោះអាសន្ន។

ដើម្បីធ្វើការដាក់ពាក្យបេក្ខជនអាចស្នើពាក្យអាហារូបករណ៍តាមរយៈ Azərbaycan Respublikası Elm və Təhsil Nazirliyi Şəxsi Kabinet Portalı ហើយសម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់តំណភ្ជាប់ PowerPoint Presentation (studyinazerbaijan.edu.az)

ផុតកំណត់ទទួលពាក្យថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។