ការប្រើប្រាស់ AI ប្រកបដោយ ក្រមសីលធម៌ និងការទទួលខុសត្រូវនៅក្នុងការអប់រំ

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់ AI ក្នុងវិស័យអប់រំបានបោះជំហានទៅមុខយ៉ាងខ្លាំង ដោយបានប្រែក្លាយពីឧបករណ៍សម្រាប់សាកល្បង មកជាផ្នែកមួយនៃការអនុវត្តប្រចាំថ្ងៃទាំងក្នុងគ្រឹះស្ថានឧត្តមសិក្សា សាលារៀន និងការបណ្តុះបណ្តាលផ្ទៃក្នុងរបស់ក្រុមហ៊ុន។ កម្មវិធី AI ត្រូវបានយកមកប្រើប្រាស់ យ៉ាងទូលំទូលាយក្នុងការជួយសម្រួលដល់កិច្ចការងារ ដូចជា ការរៀបចំផែនការ បង្រៀន និងខ្លឹមសារមេរៀន ដែលអាចបត់បែនតាមគោលដៅ នៃការសិក្សា ព្រមទាំងការរចនាកម្រងសំណួរវាយតម្លៃចំណេះដឹងដោយស្វ័យប្រវត្តិ ដែលធ្វើឱ្យកាន់តែងាយស្រួលក្នុងការវាយតម្លៃវឌ្ឍនភាពរបស់សិស្ស។

បន្ថែមពីនេះ បច្ចេកវិទ្យា AI ក៏បានធ្វើបរិវត្តកម្មដល់ការសិក្សាដែលមានលក្ខណៈ ផ្ទាល់ខ្លួន (Personalized Learning) តាមរយៈការវិភាគលើល្បឿន និង កំហុសរបស់សិស្ស រួចផ្តល់នូវការពន្យល់ និងលំហាត់បន្ថែមដែលត្រូវនឹងសមត្ថភាព ជាក់ស្តែង ដែលនេះជាការជួយសម្រាលបន្ទុកការងារ និងការរៀបចំរចនាសម្ព័ន្ធ មេរៀនរបស់គ្រូបង្រៀនយ៉ាងច្រើន ដើម្បីឱ្យពួកគាត់មានពេលវេលាកាន់តែច្រើន ក្នុងការណែនាំ និងជួយគាំទ្រសិស្សដោយផ្ទាល់។

ទោះជាយ៉ាងណា ស្របពេលដែលសាលារៀន និងសាកលវិទ្យាល័យកាន់តែច្រើនឡើងកំពុងធ្វើសមាហរណកម្ម AI ក្នុងប្រព័ន្ធអប់រំ សំណួរជុំវិញក្រមសីលធម៌ តម្លាភាព និងគុណភាពទិន្នន័យជាដើម បានក្លាយជារឿងចាំបាច់សម្រាប់ស្ថាប័ន ដែលប្រើប្រាស់បច្ចេកវិទ្យានេះត្រូវគិតគូរ។

AI ផ្តល់ឱ្យនូវអត្ថប្រយោជន៍យ៉ាងច្រើន ប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យានេះ ក៏តម្រូវឱ្យគ្រឹះស្ថានអប់រំត្រូវតែគិតគូរ និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ដើម្បីធានាថា ការទាញយកប្រយោជន៍ពី AI ធ្វើឡើងប្រកបដោយប្រសិទ្ធភាព សមធម៌ និង សុវត្ថិភាព។ ជាក់ស្តែង ការប្រមូល និងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់សិស្ស បង្កើតបានជាសំណួរទាក់ទងនឹងឯកជនភាពនៃទិន្នន័យ។

សាលារៀនគួរតែធានាការអនុលោមតាមបទប្បញ្ញត្តិទាក់ទងនឹងការប្រើប្រាស់ AI, អនុវត្តការការពារសមស្របតាមអាយុសម្រាប់សិស្សតូចៗ និងផ្តល់តម្លាភាពអំពីទិន្នន័យដែលត្រូវបានប្រមូល របៀបដែលទិន្នន័យត្រូវបានប្រើប្រាស់ និងកំណត់ សិទ្ធិចូលប្រើប្រាស់ ដើម្បីការពារឯកជនភាពរបស់សិស្ស ស្របពេលដែលទាញ យកប្រយោជន៍ពីបច្ចេកវិទ្យានេះក្នុងការធ្វើឱ្យការបង្រៀន និងការសិក្សាមានភាពប្រសើរឡើង។

AI អាចគាំទ្រដល់ដំណើរការបង្រៀន ប៉ុន្តែបច្ចេកវិទ្យានេះមិនអាចជំនួសគ្រូ ឬទទួល ខុសត្រូវចំពោះជម្រើសគរុកោសល្យបានទេ ព្រោះគ្រូបង្រៀនមានការយល់ដឹងអំពី បរិបទ អារម្មណ៍ និងការវិនិច្ឆ័យវិជ្ជាជីវៈ ដែលក្បួនដោះស្រាយមិនអាចចម្លងបាន។ ក្នុងន័យនេះ គ្រូបង្រៀននៅតែទទួលខុសត្រូវចំពោះខ្លឹមសារមេរៀន របៀបដែល មេរៀនត្រូវបានផ្តល់ជូន និងផលប៉ះពាល់ដែលមានលើអ្នកសិក្សា ដែលនេះសង្កត់ធ្ងន់ លើគោលការណ៍សំខាន់មួយថា បើទោះបីជាមានជំនួយពីបច្ចេកវិទ្យានេះ ក៏ការសម្រេចចិត្តក្នុងការអប់រំនៅតែស្ថិតលើមនុស្ស។

ជាមួយគ្នានេះ គ្រូបង្រៀនក៏ដូចជាគ្រឹះស្ថានអប់រំក៏ត្រូវយកចិត្តទុកដាក់លើភាពលំអៀង នៃក្បួនដោះស្រាយ ព្រោះថា AI ដែលរៀនពីសំណុំទិន្នន័យចាស់ អាចនឹងឆ្លុះបញ្ចាំង និងបង្កើតឡើងវិញនូវភាពលំអៀងសង្គមដែលមានក្នុងទិន្នន័យទាំងនោះ ដែលជាហេតុអាចជំរុញវិសមភាពអប់រំដែលមានស្រាប់ ជាជាងជួយកាត់បន្ថយ។ ក្នុងន័យនេះ គ្រូបង្រៀនត្រូវតែមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះការណែនាំ ឬមាតិកា ដែលបង្កើតឡើងដោយ AI តាមរយៈការវាយតម្លៃដោយហ្មត់ចត់ និងការយល់ដឹងពី ភាពលំអៀងនៃក្បួនដោះស្រាយ (Algorithmic Bias)។

ក្រៅពីនេះ នៅពេលនិយាយអំពីការប្រើប្រាស់ AI គ្រូបង្រៀនតែងតែលើកឡើងពីការចម្លងទាំងស្រុងពីខ្លឹមសារផ្តល់ឱ្យដោយ AI ដែលនេះជាកង្វល់ចម្បងរបស់ពួកគេ។ ដូច្នេះ សំណួរសួរថា តើយើងមិនគួរអនុញ្ញាតឱ្យសិស្សប្រើប្រាស់បច្ចេកវិទ្យាទេ ឬ បង្រៀនពួកគេឱ្យចេះប្រើប្រាស់បច្ចេកវិទ្យានេះឱ្យបានត្រឹមត្រូវ? AI មិនមែនជា ជម្រើសទៀតទេ ប៉ុន្តែជាតម្រូវការសម្រាប់ពេលបច្ចុប្បន្ន។

ក្នុងន័យនេះ ជាជាងជ្រើសរើសការបិទមិនឱ្យសិស្សប្រើប្រាស់ គ្រឹះស្ថានអប់រំ ឬ គ្រូបង្រៀនគួរតែជំរុញការបង្រៀនសិស្សពីរបៀបប្រើប្រាស់ AI ជាជំនួយសម្រាប់ការរៀនសូត្រ ជាជាងពឹងផ្អែកលើបច្ចេកវិទ្យានេះទាំងស្រុង។ ជាមួយគ្នានេះ សិស្ស ក៏ត្រូវច្បាស់លាស់ និងស្មោះត្រង់ដូចគ្នា អំពីរបៀបដែល AI ត្រូវបានប្រើប្រាស់ក្នុងការងាររបស់ខ្លួន ដោយត្រូវប្រើប្រាស់ឧបករណ៍ AI ជាជំនួយគាំទ្រដល់ការរៀនសូត្រ មិនមែនជំនួសការត្រិះរិះពិចារណា ឬបញ្ញារបស់ខ្លួនឯងនោះទេ។

ជារួម បច្ចេកវិទ្យាមិនមែនកសាងទំនុកចិត្តដោយឯកឯងនោះទេ ប៉ុន្តែគឺមនុស្សដែល ត្រូវមានសមត្ថភាពក្នុងការគ្រប់គ្រង យល់ពីរបៀបដែលបច្ចេកវិទ្យាដំណើរការ និង ត្រូវធានាការប្រើប្រាស់មានភាពត្រឹមត្រូវ និងក្រមសីលធម៍៕

អត្ថបទស្រាវជ្រាវ ៖ មជ្ឈមណ្ឌលកម្ពុជា ៤.០




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​តាមរយៈ​គម្រោង​មធ្យមសិក្សា​សម្រាប់​ការ​ប្រកួតប្រជែង​មូលធន​មនុស្ស​ ​(​SE​4​HC​)​, ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រកាស​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​គ្រូ​ឧទ្ទេស​បុគ្គលិក​អប់រំ ​នៅ​វិទ្យាស្ថាន​ជាតិ​...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships