អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ភ្នំពេញ – កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់​រដ្ឋាភិបាល នៃប្រទេស​ចិន បានប្រកាស​​​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើន​កន្លែង​សម្រាប់​និស្សិត​បរទេស នៅ​ក្នុង​ឆ្នាំសិក្សា​២០២៣ ។ អាហារូបករណ៍នេះ ជាការផ្ដល់តាមរយៈរដ្ឋាភិបាលចិន និង One and Belt Road សិក្សាសាកលវិទ្យាល័យ Northwest នៃប្រទេសចិន ។

អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ និងវគ្គសិក្សាខ្លីជាច្រើនកន្លែង រួមជាមួយអាហារូបករណ៍៤០កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង៤៥កន្លែងសម្រាប់ថ្នាក់បណ្ឌិត ។ និស្សិតស្នើសុំអាហារូបករណ៍គួរតែជាអ្នកស្នើសិក្សាផ្នែកសុខភាពវេជ្ជសាស្រ្ត និងមិនធ្លាប់ទទួលបានអាហារូបករណ៍កន្លងមក ។

ដើម្បីស្នើពាក្យអាហារូបករណ៍បេក្ខជនអាចធ្វើការដាក់ពាក្យតាមរយៈតំណភ្ជាប់ https://nwu.17gz.org/ និងផ្ញើឯកសារបញ្ជាក់ការសិក្សាផ្សេងៗតាមរយៈ tonwu@nwu.edu.cn ។ បេក្ខជនដែលជ្រើសរើសនឹងទទួលបានឈ្មោះក្នុងវគ្គ Shortlist ដែលផ្ដល់ដំណឹងដោយសាកលវិទ្យាល័យតាមរយៈ Email ក្រោយភាគីសាកលវិទ្យាល័យធ្វើការវាយតម្លៃ ។

បេក្ខជនដែលមានបំណងស្នើអាហារូបករណ៍តម្រូវឱ្យមានលិខិត និងឯកសារចាំបាច់មួយចំនួនដូចជា ទម្រង់ពាក្យសុំដែលមានហត្ថលេខា លិខិតឆ្លងដែនថតចម្លង លិខិតអនុសាសន៍ចំនួន២ច្បាប់ របាយការណ៍ផ្ទាល់ខ្លួន ។ លើសពីនេះរាល់ឯកសារទាំងអស់ត្រូវមាន notarized ពីស្ថាប័ន ឬគ្រឹះស្ថានសិក្សា និងមានលិខិតការពិនិត្យរាងកាយសម្រាប់ទៅក្រៅប្រទេស ។

បេក្ខជនដែលទទួលបានអាហារូបករណ៍នឹងទទួលបានការគាំទ្រពីភាគីអាហារូបករណ៍ដូចជា ថ្លៃសិក្សាពេញថ្លៃ ប្រាក់ខែប្រចាំខែ ស្នាក់នៅអន្តេវាសិកដ្ឋាននិស្សិត និងការសិក្សាភាសាចិនរយៈពេលមួយឆ្នាំ ជាមួយប្រាក់ប្រចាំឆ្នាំ ។ និស្សិតថ្នាក់បរិញ្ញាបត្រនឹងទទួលបានទឹកប្រាក់ ១៥០០០RMBក្នុងមួយឆ្នាំ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ២០០០០RMB ក្នុងមួយឆ្នាំ និងថ្នាក់បណ្ឌិត ២៥០០០RMBក្នុងមួយឆ្នាំ ។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់តំណភ្ជាប់ https://allapkpuree.com/belt-and-road-scholarship-china-northwest-university-scholarships/ ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ទី៣០ ខែមិថុនា ឆ្នាំ២០២៣ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...