វិធីតាមដាន​ព័ត៌មាន​ដោយ​ជៀស​ពីការ​ប្រើ​បណ្តាញ​សង្គម​លើសលប់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

សម័យកាល​បច្ចេកវិទ្យា និង​ការ​ទទួល​បាន​ព័ត៌មាន​ជាប្រចាំ មាន​ភាព​សំខាន់​ក្នុង​ការ​រស់នៅ​ ជាពិសេស​នៅ​ក្នុង​ស្ថានភាព​ដែល​ពិភពលោក​កំពុង​ចលាចល​ ឬ​សហគមន៍​មាន​គ្រោះ​អាសន្ន​។​ ជាមួយ​គ្នា​នេះ មនុស្ស​មួយ​ចំនួន​ក៏បាន​ដឹង​ដែរ​ថា ការប្រី​បណ្តាញ​សង្គម​ជ្រុល​បង្កឱ្យ​សុខភាព​ផ្លូវចិត្ត​ធ្លាក់ចុះ!​​ ដូច្នេះ​ តើធ្វើ​ដូចម្តេច​ដើម្បី​កុំឱ្យខ្លួន​ឯង​បាត់បង់​ស្មារតី​ទៅ​ក្នុង​ការ​ប្រី​បណ្ដាញ​សង្គម? ឬ តើមាន​វិធី​បែបណា​ខ្លះ​ដែល​អាច​ទទួល​បាន​ព័ត៌មាន​ដើម្បី​ការពារ​ខ្លួន ឬ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​​ ដោយ​មិន​ចាំបាច់​អង្គុយ​អូសចុះ អូសឡើង​ក្នុង​រយៈពេល​យូរម៉ោង?​

តាមរយៈ​គេហទំព័រ Fast Company បាន​ប្រាប់​គន្លឹះ​មួយ​ចំនួន ក្នុងការ​តាម​ទាន់ស្ថានការណ៍​ដោយ​ជៀស​ពី​ការ​ប្រើ​បណ្តាញ​សង្គម​ជ្រុល​ហួសហេតុ ៖

១. ការ​កំណត់​រយៈពេល​មុន​នឹង​បើក​កម្មវិធី​មើល៍​ព័ត៌មាន ​​ ៖​ ២៤ម៉ោង​មិន​សល់​ច្រើនទេ ប្រសិន​បើ​មនុស្ស​ម្នាក់ៗ​មិន​បាន​កំណត់ ឬ​បែងចែក​ទៅ​ក្នុង​សកម្មភាព​នីមួយៗ​ប្រចាំថ្ងៃ។ បណ្តាញ​សង្គម ឬប្រព័ន្ធ​ផ្សព្វផ្សាយ រួមទាំង​បច្ចេកវិទ្យា​ថ្មី អាច​ជា​អន្ទាក់​ដ៏ទាក់ទាញ ក្នុងការ​លេប​ត្របាក់​ពេល​វេលា​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ ហេតុនេះ​ហើយ​បាន​ជា​ការកំណត់​ពេលឱ្យ​ហើយ​មុននឹង​បើក​ទូរទស្សន៍ ឬ​អាន​ព័ត៌មាន​តាម​ទូរស័ព្ទ គឺជា​ចំណុច​ចម្បង​ដែល​ត្រូវ​អនុវត្តន៍ ដើម្បី​កុំឱ្យ​លង់​លក់​នឹង​ការ​ប្រើ​បណ្តាញ​សង្គម​ជ្រុល ឬបាត់បង់​ខ្លួនឯង​អំឡុង​ពេល​តាមដាន។ ក្នុង​មួយ​ថ្ងៃៗ មាន​ព្រឹត្តិការណ៍​ចម្រុះ​បែប​កើត​មាន ប៉ុន្តែ​មិនមែន​មាន​ន័យថា យើង​ត្រូវតែ​ដឹង​គ្រប់រឿង​នោះទេ ព្រោះ​ហេតុការណ៍​ខ្លះ មិន​បាន​ផ្តល់​ជាប្រយោជន៍​សម្រាប់​ខ្លួន​ឯង ហើយ​បង្កើន​បាននូវ​ភាព​តានតឹង​បន្ថែម​ទៀត។

២. ការ​ចងក្រង​ប្រភពព័ត៌មាន​ដែល​ត្រូវ​តាមដាន ៖ បច្ចុប្បន្ន​នេះ មាន​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ ចែក​រំលែក​អំពី​ព្រឹត្តិការណ៍​ជាតិ​ និង​អន្តរជាតិ ហើយ​ក្នុង​នាម​ជា​អ្នកសិក្សា អ្នក​ធ្វើការ ឬអ្នក​មាន​តួនាទី​ដឹកនាំ​សំខាន់ៗ​ត្រូវ​ការ​តាមដាន​រាល់ថ្ងៃ ដើម្បី​ជា​ដើមទុន​ក្នុង​ការ​សម្រេចចិត្ត។ ស្ថិត​ក្នុង​ស្ថានភាព​នេះ ដើម្បី​បញ្ចៀស​ពី​ភាព​លើសលប់​នៃ​ការតាមដាន​ គួរ​ចងក្រង​ប្រភព ព័ត៌មាន ដែល​ត្រូវ​តាម​ដាន​ទុក​នៅ​ទីតាំង​ណាមួយ ដែល​ផ្តល់​ភាពងាយស្រួល​ក្នុង​ការ​បើកអាន ឬ​បើក​មើល៍​ដោយ​គ្មាន​ការ​រំខាន​ពី​ប្រភព​ខាងក្រៅ ឬការ​ចាកចេញ​ពី​គេហទំព័រ ដែល​ពុំឆ្លើយ​តប​នឹង​តម្រូវ​ការ​បច្ចុប្បន្ន។ ឧទាហរណ៍ អំឡុង​ពេល​ជំងឺ​រាតត្បាត ការតាម​ដាន​ប្រភព​ព័ត៌មាន​ពីក្រសួង​សុខាភិបាល​ជាកិច្ច ដែល​ចាំបាច់ ជំនួស​ឱ្យការ​តាម​ដាន​បណ្តាញ​សង្គម​ចម្រុះ​ដែល​បង្កើត​បាន​នូវ ប្រភព​ចចាមអារ៉ាម ដែល​ពុំអាច​ប្រើការ​បាន ហើយ​នាំឱ្យ​ខាត​ពេលវេលា​ជាដើម។

៣.​ ការ​ទាញខ្លួនឯង​ចេញ​ពី​កន្លែង​ផាសុកភាព ៖ កាលដែល​ស្ថិតនៅ​មួយ​កន្លែង​ដែល​មាន​ផាសុកភាព​អំឡុង​ពេលដៃ ​និង​ខួរក្បាល​កំពុង​តាម​ព្រឹត្តិការណ៍​ណា​មួយ​ វាបាន​រុញច្រាញ​ឱ្យកាន់​តែជក់ចិត្ត​នឹង​សកម្មភាព​ទាំង​នោះ​ទ្វេដង ហើយ​នៅ​ពេល​ដែល​ប្រើប្រាស់​លើសលប់​ វា​នឹង​បង្កើត​​ទៅ​ជា​អាការ​តានតឹង ពិបាក​ក្នុងការ​ចាប់​យក​ជ្រុង​ដែល​សំខាន់ៗ។ ដូច្នេះ​ត្រូវ​ឈាន​ជើង​ដើរ​ពីកន្លែង​ដែល​អង្គុយ​អានព័ត៌មាន ឬពី​កន្លែង​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម ហើយ​បន្លាប់​ខ្លួន​ឯង​ដោយ​សកម្មផ្សេងៗ​ដូចជា ពិសា​ទឹក ដើរ​ចលនា ពត់​ដៃជើង ការ​ធ្វើ​លំហាត់​ប្រាណ​ទូទៅ​ងាយៗ ដើម្បី​ជៀស​ពីការ​ប្រើ​បណ្តាញ​សង្គម​ជ្រុល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *