មេរៀន STEM សាមញ្ញចំនួន៥ ដែលឪពុកម្ដាយអាចបង្រៀនកូនតូចៗនៅផ្ទះបាន

កូនៗរបស់អ្នក គឺជាអ្នកវិទ្យាសាស្ត្រជំនាន់ថ្មី ដែលធម្មជាតិបានផ្ដល់ឱ្យផែនដី ។ នៅក្នុងវ័យមុនចូលរៀនថ្នាក់មត្តេយ្យសិក្សា ពួកគេមានលក្ខណៈពិសេសមួយគឺ ចង់ដឹងចង់យល់ពីធម្មជាតិ ។ ពួកគេចូលចិត្តសាកល្បងអ្វីដែលថ្មី ចូលចិត្តពិសោធន៍ និងរៀនតាមរយៈការអនុវត្តជាក់ស្ដែង។ លក្ខណៈពិសេសនេះ គឺជាដើមទន់ធ្វើឱ្យពួកគេអាចមានសមត្ថភាពសង្កេតដោយខ្លួន​ឯងបាន នៅពេល​ពួកគេចូលរៀនថ្នាក់មត្តេយ្យ។

បើទោះជាកម្មវិធីសិក្សារបស់សាលានីមួយៗអាចមានភាពខុសគ្នាក៏ដោយ អ្នកនៅតែអាចបង្រៀនកូនរបស់អ្នកឱ្យយល់ពីមូលដ្ឋានគ្រឹះនៃការពិសោធន៍វិទ្យាសាស្តសំខាន់ៗមួយចំនួនដូចជា៖

  • វិទ្យាសាស្ត្ររូបវន្ត (គីមីវិទ្យា, រូបវិទ្យា, និងតារាសាស្ត្រ)
  • វិទ្យាសាស្ត្រផែនដី (អាកាសធាតុ, រដូវ, ភព, និងប្រព័ន្ធព្រះអាទិត្យ)
  • វិទ្យាសាស្ត្រជីវិត (សិក្សាពីមនុស្ស, រុក្ខជាតិ, និងសត្វ)

ខាងក្រោមនេះ ជាមេរៀនសំខាន់ៗចំនួន៥ ដែលអ្នកអាចបង្រៀនអ្នកវិទ្យាសាស្ត្រជំនាន់ថ្មីរបស់អ្នកនៅផ្ទះបាន៖

១. អាកាសធាតុ និងរដូវ ៖ កុមារថ្នាក់មត្តេយ្យផ្ដើមស្វែងយល់ពីផែនដី ដោយសង្កេតមើលបាតុភូតធម្មជាតិ ដែលពួកគេជួបប្រទះរាល់ថ្ងៃ។ អ្នកអាចប្រាប់ ឬពន្យល់ពួកគេអំពីការផ្លាស់ប្ដូររដូវ អានរឿងអំពីអាកាសធាតុ និងពេលវេលាខុសៗគ្នានៃថ្ងៃជាដើម។ នេះប្រហែលជាពេលមួយ ដែលពួកគេអាចយល់អំពីអាកាសធាតុ និងលក្ខណៈផែនដី ដូចជា បញ្ហាខ្យល់ព្យុះ គ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាដើម។

២. បង្ហាញពីលក្ខណៈរាងកាយ ៖ កុមារតូចៗចង់ដឹងចង់ឮបន្ថែមអំពីរាងកាយរបស់គេ ។ ដូច្នេះ ការសិក្សា «អំពីខ្លួនឯង» គឺជាប្រធានបទដ៏ល្អមួយ ដែលអ្នកអាចបង្រៀនកូនៗ ។ តាមរយៈការពន្យល់អំពីវិទ្យាសាស្ត្រជីវិតនេះ ពួកគេនឹងចាប់ផ្ដើមចេះសង្កេតមើលភាវៈរស់លូតលាស់ និងការអភិវឌ្ឍផងដែរ។

៣. ពន្យល់អំពីសត្វ និងរុក្ខជាតិ ៖ នៅក្នុងថ្នាក់មត្តេយ្យសិក្សា កុមារនឹងសិក្សាអំពីសត្វ និងរុក្ខជាតិនៅលើផែនដី។ ដូច្នេះ អ្នកអាចបង្រៀនពួកគេអំពីការប្រៀបធៀប និងតម្រៀបសត្វប្រភេទសត្វ ដោយផ្អែកលើការចាត់ថ្នាក់ដូចជា ថនិកសត្វ សត្វថ្នាក់ល្មូន និងបក្សី។

៤. បង្ហាញលក្ខណៈសម្ភារៈ ៖ ជាផ្នែកមួយនៃការសិក្សាអំពីពិភពរូបវន្ត កុមារត្រូវចេះពន្យល់អំពីអ្វីៗដែលនៅជុំវិញខ្លួនគេ ។ ពួកគេនឹងប្រើញាណរបស់គេ ដើម្បីកំណត់អត្តសញ្ញាណវត្ថុ និងពិពណ៌នារបស់ទាំងនោះដោយប្រើពាក្យដូចជា ភ្លឺ រលោង រដិបរដុប ទន់ និងរឹងជាដើម។

៥. បង្ហាត់ជំនាញពិសោធន៍ ៖ ថ្នាក់វិទ្យាសាស្ត្រកម្រិតមត្តេយ្យ ជាដំណាក់កាលមួយដែលត្រូវណែនាំកុមារឱ្យស្គាល់ជំនាញវិទ្យាសាស្ត្រមូលដ្ឋាន ដែលពួកគេអាចប្រើពេញមួយជីវិត។ ជំនាញទាំងនោះរួមមាន៖

  • ការសង្កេត
  • ការព្យាករណ៍
  • ការតេស្តសាកល្បង
  • ការវាយតម្លៃ

តាមរយៈការជំរុញ និងបង្ហាញអំពីវិធីអនុវត្តជំនាញទាំងនេះនៅផ្ទះ នឹងធ្វើឱ្យកុមារមានសមត្ថភាព ព្យាករណ៍អំពីអ្វីដែលអាចកើតឡើង ហ៊ានសាកល្បង និងពិសោធន៍ ព្រមទាំងចេះគិតប្រកបដោយភាពប្រុងប្រយ័ត្ន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។