អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន១០០កន្លែង សិក្សា​ថ្នាក់បរិញ្ញាបត្រ។

លក្ខខណ្ឌសម្រាប់សិស្ស-និស្សិតដាក់ពាក្យស្នើសុំ ៖ ផ្តល់ជូនសិស្ស-និស្សិតទូទាំងប្រទេស, សិស្ស-និស្សិតធ្លាប់បានចូលរួមសកម្មភាពការងារសង្គម ឬមានជីវភាពខ្វះខាត (ទទួលបានអាទិភាព), សិស្ស-និស្សិតត្រូវបំពេញ​ពាក្យស្នើសុំ ប្រវត្តិរូបសង្ខេប សលាកបត្រឯកត្តជន, សិស្ស-និស្សិតត្រូវបំពេញ​កិច្ចសន្យាខិតខំរៀនសូត្រ និង​គោរព​តាមវិធានបទបញ្ជាផ្ទៃក្នុងរបស់ក្រុមការងារ។

ជំនាញដែលត្រូវជ្រើសរើសរួមមាន ៖ ប្រវត្តិសាស្រ្ត, អក្សសាស្រ្តខ្មែរ, ភាសាអង់គ្លេស, ភាសាចិន, ភាសាបារាំង,បរិស្ថានវិទ្យា, វិទ្យាសាស្រ្តកុំព្យូទ័រ, ភូមិវិទ្យា និង​រៀបចំដែនដី, វិទ្យាសាស្រ្តនយោបាយ, នីតិឯកជន, ទស្សនវិជ្ជាពុទ្ធសាសនា, សង្គមវិទ្យា, វិស្វកម្មសំណង់អគារ, វិស្វកម្មអគ្គិសនី, ស្ថាបត្យកម្ម, វិស្វកម្មអភិវឌ្ឍជនបទ, កសិកម្ម, អភិវឌ្ឍន៍សហគមន៍, គ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច។

សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍​អាចដាក់ពាក្យស្នើ​សុំ​អាហារូបករណ៍​បាន ៣របៀប ដោយ ទី១ ដាក់ពាក្យ​ផ្ទាល់នៅទីស្នាក់ការអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដែលមានអាសយដ្ឋានផ្ទះលេខ៤៤ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ (បណ្ណាគារកម្ពុជា), ទី២ តាមរយៈ Google Form អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដោយបំពេញ​ពាក្យ​ស្នើ​សុំ និង​ភ្ជាប់ជាមួយ​នឹងឯកសារតម្រូវ Scan ឬថត , ទី៣ តាមរយៈ Telegram របស់​ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដោយបំពេញ​ពាក្យស្នើសុំ និង​ភ្ជាប់ជាមួយនឹងឯកសារតម្រូវ Scan ឬថត ផ្ញើមក Telegram របស់ក្រុមការងារតាមរយៈ 017 684 881, 096 591 6942។

កាលបរិច្ឆេទទទួលពាក្យស្នើសុំអាហារូបករណ៍ គិតចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះ រហូត​ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...