កម្ពុជាត្រូវការរួមគ្នាជំរុញការកសាងអគារបៃតង និងទប់ទល់បម្រែបម្រួលអាកាសធាតុ

កម្ពុជាត្រូវការកិច្ចសហការពីស្ថាប័នរដ្ឋ ស្ថាប័នអប់រំ អ្នកជំនាញ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីជំរុញការកសាងអគារបៃតង និងអភិវឌ្ឍវិស័យសំណង់ប្រកបដោយចីរភាព។ នេះជាការលើកឡើងរបស់វាគ្មិនក្នុងវេទិកាស្តីពី «ការជំរុញអគារបៃតង និងហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា» ដែលរៀបចំឡើងនៅសាកលវិទ្យាល័យ CamTech កាលពីសប្តាហ៍កន្លងទៅនេះ។

លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ CamTech បានលើកឡើងថា បម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាដែលមនុស្សអាចមើលឃើញ និងទទួលរងផលប៉ះពាល់ក្នុងជីវិតប្រចាំថ្ងៃ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ដូចជាកម្ពុជា។

លោកបណ្ឌិតបានថ្លែងថា ពិភពលោកកំពុងប្រឈមនឹងវិបត្តិជាច្រើនក្នុងពេលតែមួយ រួមមានបម្រែបម្រួលអាកាសធាតុ ហានិភ័យពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជម្លោះប្រដាប់អាវុធ វិបត្តិថាមពល និងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ ក្នុងចំណោមបញ្ហាទាំងនេះ លោកបានផ្តោតលើបម្រែបម្រួលអាកាសធាតុ ដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយការអភិវឌ្ឍអគារបៃតង។

លោកបណ្ឌិត ឃៀង សុធី បានបញ្ជាក់ថា សាកលវិទ្យាល័យ និងស្ថាប័នអប់រំ មានតួនាទីសំខាន់ក្នុងការបង្កើតចក្ខុវិស័យថ្មីសម្រាប់ការអភិវឌ្ឍទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានសាងសង់នៅកម្ពុជា ដោយគិតគូរពីធម្មជាតិ វប្បធម៌ ភូមិសាស្ត្រ និងតម្រូវការរបស់ប្រជាជន។

លោកបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍអគារបៃតង មិនអាចពឹងផ្អែកតែលើជំនាញស្ថាបត្យកម្មនោះទេ ប៉ុន្តែត្រូវការកិច្ចសហការពីអ្នកជំនាញក្នុងវិស័យផ្សេងៗ រួមទាំងបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ ដើម្បីជួយកាត់បន្ថយការប្រើប្រាស់ធនធាន និងផលប៉ះពាល់របស់អគារទៅលើបរិស្ថាន។

ជាមួយគ្នានេះ លោកបណ្ឌិត យ៉ាន វ៉ាន់ដឺលុច អគ្គនាយករងនៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ក្រោយសង្គ្រាម កម្ពុជាបានផ្តោតសំខាន់លើការកសាងប្រទេសឡើងវិញ ខណៈតម្រូវការបន្ទាន់របស់ប្រជាជននៅពេលនោះ គឺទីជម្រក និងអគារសម្រាប់រស់នៅ។ ដោយហេតុនេះ បញ្ហាបរិស្ថាន និងចីរភាពមិនទាន់ក្លាយជាអាទិភាពសំខាន់នៅឡើយ។

លោកបន្តថា ចាប់ពីឆ្នាំ១៩៩៣ វិស័យសំណង់ត្រូវបានចាត់ទុកជាសសរស្តម្ភមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ចំណែកការអនុម័តច្បាប់ស្តីពីសំណង់នៅឆ្នាំ២០១៩ បានបង្ហាញពីការផ្លាស់ប្តូរមួយ ដោយបានដាក់ចីរភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋជាផ្នែកសំខាន់ក្នុងការអភិវឌ្ឍវិស័យសំណង់។

លោកបណ្ឌិត យ៉ាន វ៉ាន់ដឺលុច បានបញ្ជាក់ថា អគារបៃតងមិនមែនសំដៅតែលើការដាំដើមឈើ ឬបង្កើនតំបន់បៃតងប៉ុណ្ណោះទេ ប៉ុន្តែរួមមានការប្រើប្រាស់ពន្លឺធម្មជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល ការជ្រើសរើសសម្ភារៈសំណង់សមស្រប និងការរចនាអគារឱ្យមានប្រសិទ្ធភាព និងប្រកបដោយចីរភាព។

លោកបានឱ្យដឹងថា ក្រសួងកំពុងរៀបចំគោលការណ៍សម្រាប់ការអនុលោមតាមស្តង់ដារ និងការផ្តល់វិញ្ញាបនបត្រអគារបៃតង ដែលសមស្របនឹងបរិបទកម្ពុជា។ គោលការណ៍នេះនឹងធ្វើជាឯកសារណែនាំ និងជាក្របខណ្ឌសម្រាប់កំណត់គោលការណ៍សំខាន់ៗពាក់ព័ន្ធនឹងអគារបៃតង និងការផ្តល់វិញ្ញាបនបត្រនៅកម្ពុជា។

លោកបណ្ឌិតបានលើកឡើងថា ការជំរុញវិស័យអគារបៃតងនៅកម្ពុជា ត្រូវការកិច្ចសហការរវាងរដ្ឋ ស្ថាប័នអប់រំ អ្នកជំនាញ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីបង្កើតសំណង់ដែលមានសុវត្ថិភាព ប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សូមជម្រាបថា វេទិកានេះបានប្រមូលផ្តុំអ្នកជំនាញ អ្នកសិក្សា ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជន ដើម្បីពិភាក្សាអំពីការអភិវឌ្ឍវិស័យសំណង់ឱ្យកាន់តែបៃតង ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍហិរញ្ញវត្ថុដែលអាចគាំទ្រដល់ការសាងសង់ប្រកបដោយចីរភាពនៅកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

SEAR​CA ​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​ថ្នាក់​អនុ​បណ្ឌិត​-​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០២៨​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2026

SE​AR​CA ​(​Southeast ​Asian Regional ​Center for ​Graduate Study and ​Research in ​Agriculture​)​ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​សម្រាប់​ថ្នាក់​អនុ​បណ្ឌិត ​និង​ថ្នាក់​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០​២៨ ​នេះ