អត្ថប្រយោជន៍ នៃការកត់មេរៀនដោយដៃ

ភាពទំនើបនៃការសិក្សាតាមរយៈឧបករណ៍ទំនើបៗដូចជា កុំព្យូទ័រ និងទូរស័ព្ទ បានក្លាយជាវិធីសាស្ត្រកត់ចំណាំដ៏ងាយស្រួលមួយបែប ហើយមានភាពពេញនិយមសម្រាប់មនុស្សនាពេលបច្ចុប្បន្ន​ តែយ៉ាងណាសកម្មភាពនៃការកត់ត្រាបែបបុរាណដោយប្រើប៊ិច និងក្រដាស នៅតែដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពខួរក្បាល ព្រោះការសរសេរដោយដៃ បានពង្រឹងសមត្ថភាពផ្តោត រួមទាំងការរំឮក និងការចងចាំឡើងវិញទៀតផង។

តាមរយៈ BCC បានលម្អិតអំពីអត្ថប្រយោជន៍នៃការកត់មេរៀនដោយដៃ និងមានរៀបរាប់នៅខាងក្រោម ៖

អត្ថប្រយោជន៍ជារួមពីដំណើរការទូទៅនៃការកត់ត្រា ៖ ជាក់ស្តែងមួយ គឺកុំព្យូទ័រយួរដៃផ្តល់នូវភាពលឿនរហ័ស និងមានប្រសិទ្ធភាពក្នុងការសន្សំពេលវេលា តែដើម្បីរក្សាជំហរ និងពង្រឹងទម្លាប់ក្នុងការកត់ដោយដៃដើម្បីអភិវឌ្ឍន៍ការចងចាំ នោះការយកប៊ិច និងក្រដាសដាក់នៅក្បែរខ្លួន បានរួមចំណែកក្នុងការជំរុញឱ្យទម្លាប់កត់ដៃចាប់ផ្តើមផុសផុលជាងមុន។ ជាងនេះទៅទៀត ការកត់ដោយដៃ ក៏បានរួមចំណែកក្នុងការធ្វើសេចក្ដីសង្ខេប ការអធិប្បាយ ក៏ដូចជាការបង្កើតពាក្យថ្មីៗផងដែរ​ ដែលទាំងនេះសុទ្ធសឹងតែជាសកម្មភាពជំរុញឱ្យចំណេះដឹង និងការចងចាំរាល់មុខវិជ្ជានីមួយៗកាន់តែមានប្រសិទ្ធភាព។

បង្កើនការយល់ដឹងឱ្យកាន់តែមានភាពស៊ីជម្រៅ ៖ ការសរសេរដែលល្អ អាស្រ័យលើការមានទម្លាប់ល្អនៃការកត់ត្រា និងភាពលឿនរហ័ស, កាលដែលមានសកម្មភាពកត់ត្រាបានទៀងទាត់ គឺជាគន្លឹះនាំឱ្យការរៀបចំអត្ថន័យបានល្អ និងជួយឱ្យអត្ថន័យ មានភាពប្រទាក់ក្រឡាគ្នា ក៏ដូចជាបញ្ចៀសពីការគាំងគំនិតជាដើម។

ភាពច្នៃប្រតិដ្ឋ ៖ ការគូសជាសញ្ញា ឬការគូសជារូបភាព ក៏បានរួមចំណែកសំខាន់ ក្នុងការកត់ត្រាដូចគ្នាដែរ ព្រោះនៅពេលពាក្យនីមួយៗ ត្រូវបានបង្កើតទៅជារូបភាព វាត្រូវការគំនិតផ្ទាល់ខ្លួនក្នុងការបញ្ចេញគំនិត និងការផ្តោតព្រមជាមួយគ្នាដែរ។ ជាពិសេសនៅពេលកត់ត្រាចេញពីសៀវភៅដែលខ្លួនបានអាន ដែលជាឱកាសក្នុងការពិពណ៌នាគំនិត និងការបង្ហាញពីអារម្មណ៍ ឬក៏ទស្សនៈព្រមជាមួយគ្នាដែរ។ ការកត់ រឹងរឹតតែមានផ្តល់អត្ថប្រយោជន៍ទៅកាន់ក្រុមមនុស្សដែលធ្វើការដូចជា អ្នកសារព័ត៌មាន គ្រូបង្រៀន ស្ថាបត្យកម្ម វិស្វកម្ម អ្នកច្នៃម៉ូដ និងការងារជាច្រើនទៀតដែលត្រូវការ ភាពច្នៃប្រតិដ្ឋ និងការផ្តោត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *