Face painting ៖ គូសគំនូរលើមុខជាល្បែងអភិវឌ្ឍន៍ការលូតលាស់របស់កុមារ

សកម្មភាពគូសនៅលើផ្ទៃមុខកុមារ ច្រើនមាននៅតាមសាលារៀន ទីតាំងកម្សាន្តកុមារ ឬប្រារព្ធធ្វើឡើងតាមទីធ្លាសាធារណៈ និងនៅតាមព្រឹត្តិការណ៍ទូទៅ​! សកម្មភាពមួយនេះ តែងរៀបចំដោយមនុស្សធំ និងតាមរយៈកម្មវិធីសាលារៀន ឬពីសំណាក់អាណាព្យាបាល ក្នុង​គោលដៅជំរុញកុមារឱ្យផ្សារភ្ជាប់ទំនាក់ទំនងជាមួយកុមារដទៃផង និងការកម្សាន្តផង។

តាមរយៈ Coram Pacey គំនូរនៅលើផ្ទៃ​មុខ​កុមារ គឺលើសពីការ​កម្សាន្ត ដោយសកម្មភាពទាំងនេះ បានជំរុញឱ្យកុមារ មានឱកាសបញ្ចេញគំនិត បំផុសក្បាច់រចនា បង្កើនភាពច្នៃប្រតិដ្ឋដែលកើតមានឡើងដោយការគូរ ការស្វែងរកចំណាប់អារម្មណ៍នាពេលបច្ចុប្បន្ន និងបង្រៀនឱ្យកុមារបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ( self-expression) អំពីអ្វីដែលពួកគេបានរៀន និងរបៀបនៃការជ្រើសរើសគំនូរ និងការសម្រេចចិត្តជ្រើសរើសទាំងព័ណ៌និងសម្ភារៈនានា។

អត្ថប្រយោជន៍ជារួមនៃការគូសគំនូរលើផ្ទៃមុខ ៖ សម្រាប់កុមារដែលចាប់ផ្តើមសកម្មភាពតាំងពីពួកគេនៅវ័យកុមារភាព អ្វីដែលពួកគេទទួលបានគឺការគាំទ្រដល់ទំនាក់ទំនងសង្គម និងសុខភាពផ្លូវចិត្តកុមារ។ ការប្រាស្រ័យទាក់ទងតាមរយៈកុមារម្នាក់ ទៅកុមារម្នាក់ទៀត។ ការបង្កើនទំនុកចិត្ត និងពង្រឹងជំនាញនៃការស្គាល់គុណតម្លៃនៃខ្លួនឯង។ បង្កើនភាពច្នៃប្រតិដ្ឋ និងជំនាញនៃការស្រមើស្រមៃ រួមទាំងការគាំទ្រកុមារឱ្យស្វែងរកសក្តានុពលខ្លួនឯងដោយវិធីសាស្រ្តវិជ្ជមាន។

ត្រួសៗអំពីសម្ភារៈដែលគួរមានមុនពេលចាប់ផ្តើមគូសគំនូរ ៖ មិនសាមញ្ញដូចល្បែងដទៃពេកទេ! គំនូរនៅលើមុខកុមារ ត្រូវការសម្ភារៈដែលមានគុណភាព និងអនាម័យផងដែរ ដើម្បីធានាអំពីការកាត់បន្ថយមេរោគ បាក់តេរីមិនល្អ និងប៉ះពាល់ទៅកាន់ផ្នែកសំខាន់ៗនៃអវយវៈ ជាពិសេសគឺភ្នែក។ ចំពោះសម្ភារៈមានដូចជា ជក់, អេប៉ុងដែលមិនចាស់ពេក និងភាពចម្រុះបែបនៃជក់សម្រាប់ប្រើប្រាស់ពណ៌ដែលមានភាពខុសគ្នា។ ក្រៅពីនោះក៏ត្រូវការទឹកស្អាតដើម្បីលាយពណ៌ និងជ្រើសរើសទឹកថ្នាំដែលមានដាក់សម្គាល់ថា អាចប្រើលើផ្ទៃមុខកុមារបាន។

វិភាគអំពីហានិភ័យ និងការពារទុកមុន ៖ ចំពោះទីតាំងសាធារណៈ ឬក៏នៅកន្លែងអបរំ គួរតែមានក្រដាសអំពីភាគរយនៃការទទួលខុសត្រូវលើកុមារពេលមានបញ្ហា និងការប្រាប់ពីហានិភ័យឱ្យច្បាស់ៗ ហើយអាណាព្យាបាលក៏ត្រូវដឹងអំពីអ្វី ដែលកុមារ ឬកូនៗរបស់ខ្លួនថា អាចអាលែកហ្ស៊ីនឹងទឹកថ្នាំ ឬក៏អាលែកហ្ស៊ីនឹងសម្ភារៈណាខ្លះ។ អ្នកតំណាង ឬអ្នកមើលការខុសត្រូវនៅទីតាំងផ្ទាល់ ក៏គួរបញ្ជាក់ និងរំលឹកឱ្យបានជារឿយៗ (ឧទាហរណ៍ កុំលាបថ្នាំ ឬគូសនៅរង្វង់ភ្នែក និងកុំលេបឬទំពាសម្ភារៈគំនូរជាដើម។ ជារួមអាណាព្យាបាល និងអ្នកមើលការខុសត្រូវនូវកន្លែងគូសគំនូរ ចាំបាច់ត្រូវយកចិត្តទុកដាក់លើកុមារទៅតាមដែនសមត្ថភាព និងតួនាទីរបស់ខ្លួន ដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងជំរុញផលិតភាពនៃការលូតលាស់របស់កុមារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។