ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ​សាកលវិទ្យាល័យលឹមកុកវីង ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់​ឆ្នាំសិក្សា​២០២៥-២០២៦ ចំនួន១០កន្លែង ដោយ​ឆ្លង​កាត់ការ​ប្រឡង។

ជំនាញដែលផ្តល់ជូន ៖ ថ្នាក់បរិញ្ញាបត្រ មានជំនាញ ស្ថាបត្យកម្ម ស្ថាបត្យកម្ម​ផ្ទៃ​ក្នុង សំណង់ស៊ីវិល ច្នៃម៉ូតសម្លៀកបំពាក់ ការ​រចនា ពាណិជ្ជកម្ម​អន្តរជាតិ រដ្ឋបាល​ធុរកិច្ច សហគ្រិនភាព វិស្វកម្ម​សុសវែរ និង​ព័ត៌មានវិទ្យាធុរកិច្ច, ជំនាញសម្រាប់ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ រួមមាន គ្រប់គ្រងធនធាន​មនុស្ស និង​ស្ថាបត្យកម្ម។

អាហារូបករណ៍ផ្តល់ជូនលើ ថ្លៃ​ចុះឈ្មោះចូលរៀន (Application Fee), ថ្លៃសិក្សា (Tuition Fee), ថ្លៃ​រដ្ឋបាល (Administration Fee)។

លក្ខខណ្ឌនៃការ​ជ្រើសរើស ៖ សម្រាប់ថ្នាក់​បរិញ្ញាបត្រ បេក្ខជន​ត្រូវ​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំសិក្សា​២០២៤-២០២៥, ពុំមែន​ជា​សិស្ស ឬនិស្សិត ដែល​បាន​ចុះឈ្មោះ​ចូលសិក្សា ឬកំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​លីមកុកវីង។ សម្រាប់ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ បេក្ខជន​ត្រូវ​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ, មាន​សញ្ញាបត្រ​បរិញ្ញាបត្រ ឬសមមូល, មាន​សមត្ថភាព​ភាសាអង់គ្លេស​កម្រិត Upper Intermediate, ពុំ​មែនជា​និស្សិត ដែល​បាន​ចុះឈ្មោះ​ចូលសិក្សា ឬ​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង។

ការដាក់ពាក្យ ៖ បេក្ខជន​ត្រូវ​ដាក់ពាក្យ​ស្នើ​សុំ​ប្រឡង​ជាមួយ​គណៈកម្មាធិការ​អាហារូបករណ៍ តាមរយៈ​ប្រព័ន្ធអនឡាញ​ដោយ​ចូលទៅកាន់គេហទំព័រ https://reg.amt.live/web/signup ដើម្បីបំពេញ​ព័ត៌មាន​សុំសិទ្ធិ​ប្រឡង និង​ស្គេន​បញ្ចូល​ឯកសារ​តម្រូវ​ការ​ដាក់ពាក្យ។

ឯកសារចាំបាច់ក្នុងការដាក់ពាក្យ ៖ សម្រាប់ថ្នាក់បរិញ្ញាបត្រ ត្រូវមាន រូបថតទំហំ ៤x៦ ផ្ទៃ​ខាងក្រោយ​ពណ៌ស ឬផ្ទៃមេឃ, អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្រ​កំណើត, សៀវភៅ​គ្រួសារ ឬសៀវភៅ​ស្នាក់នៅ, វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យម​សិក្សា​ទុតិយភូមិ មានការ​បញ្ជាក់ទទួល​ស្គាល់ជាផ្លូវការ, (ករណីមាន) ឯកសារ​មានសុពលភាព​បញ្ជាក់​សមត្ថភាព​ភាសាអង់គ្លេស ACADEMIC IELTS ចាប់ពី ៦.០ ឡើង ឬ iBT TOEFL ចាប់​ពី ៧៩ ឡើង ឬ Duolingo ១១០។ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមាន សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សញ្ញាបត្រ​បរិញ្ញាបត្រ ឬសមមូល ព្រឹត្តិបត្រ​ពិន្ទុថ្នាក់បរិញ្ញាបត្រ ឯកសារបញ្ជាក់​កម្រិតភាសាអង់គ្លេស Upper Intermediate, Research Proposal សម្រាប់ជំនាញគ្រប់គ្រង​ធនធាន​មនុស្ស, ស្នាដៃ​ស្ថាបត្យកម្ម Portfolio សម្រាប់ជំនាញ​ស្ថាបត្យកម្ម។

កាលបរិច្ឆេទ​ដាក់ពាក្យ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូត​ដល់​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ ជាកំហិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

អាហារូបករណ៍​សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​១០០ ​កន្លែង​ ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​(​AUPP​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​ ​សម្តេច​មហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​