អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាមឆ្នាំសិក្សា២០២៤-២០២៥។ ការប្រឡងជ្រើសរើសបេក្ខជនទៅសិក្សាចំនួន១០០នាក់សម្រាប់ថ្នាក់បរិញ្ញាបត្រ និង២០នាក់សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

លក្ខខណ្ឌជ្រើសរើសបេក្ខជនសម្រាប់ថ្នាក់បរិញ្ញាបត្រ ចំនួន១០០កន្លែង ដែលក្នុងនោះក្របខណ្ឌ CLMV ចំនួន២០កន្លែង ដោយបេក្ខជនទាំង២ភេទ មានអាយុមិនលើសពី៣៥ឆ្នាំ (គិតត្រឹមខែកញ្ញា២០២៤) មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ និងមានសុខភាពល្អទាំងកាយសម្បទា និងសតិបញ្ញា។ ជាមួយគ្នានេះ ត្រូវភ្ជាប់សំណុំឯកសារដែលត្រូវបំពេញរួមមាន បង្កាន់ដៃដាក់ពាក្យ១ច្បាប់ ពាក្យសុំអាហារូបករណ៍១ច្បាប់ ជីវប្រវត្តិសង្ខេប១ច្បាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិច្បាប់ថតចម្លង១ច្បាប់ (មានបញ្ជាក់ពីសាលារាជធានី ខេត្ត ក្រុង ស្រុក ឬខណ្ឌ) និងភ្ជាប់ជាមួយច្បាប់ដើមដើម្បីពីនិត្យ និងផ្ទៀងផ្ទាត់ រូបថត៤x៦ចំនួន៤សន្លឹក(ថតថ្មី ចំពីមុខ មិនពាក់វែនតា និងមានផ្ទៃពណ៌ស)។

សម្រាប់បេក្ខជនជានិស្សិតត្រូវភ្ជាប់សេចក្ដីបញ្ជាក់ពីគ្រឹះស្ថានសិក្សា/អត្តសញ្ញាណបណ្ណនិស្សិតច្បាប់ថតចម្លង១ច្បាប់ និងសេចក្ដីបញ្ជាក់ពីអង្គភាព ចំពោះបេក្ខជនជាមន្ត្រីរាជការ និងវិញ្ញាបនបត្រពិនិត្យកាយសម្បទា២សន្លឹកបំពេញក្រោយពេលប្រឡងជាប់។

បេក្ខជនដែលស្នើពាក្យនឹងទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង៤:០០នាទីល្ងាច។ ការប្រឡងជ្រើសរើសនឹងប្រព្រឹត្តិនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ លើវិញ្ញាសារ វប្បធម៌ទូទៅ ៩០នាទី និងគណិតវិទ្យា៩០នាទី។

សម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ជាបេក្ខជនទាំង២ភេទមានសញ្ជាតិខ្មែរ ជានិស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្រមកពីសាធារណរដ្ឋសង្គមនិយមវៀតណាម មានអាយុមិនលើស៤០ឆ្នាំ (គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤) សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងមិនកំណត់អាយុសម្រាប់ថ្នាក់បណ្ឌិត និងមានសុខភាពល្អទាំងផ្លូវកាយសម្បទា និងសតិបញ្ញា។

ចំពោះសំណុំឯកសារដែលត្រូវបំពេញរួមមានពាក្យសុំអាហារូបករណ៍១ច្បាប់ ជីវប្រវត្តិសង្ខេប១ច្បាប់ កិច្ចសន្យា១ច្បាប់ សញ្ញាបត្រទទួលបាន(ជាភាសាអង់គ្លេស ឬភាសាវៀតណាម) និងព្រឹត្តិបត្រពិន្ទុ ថតចម្លង០១ច្បាប់ មានការបញ្ជាក់ពីសាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងភ្ជាប់ច្បាប់ដើមជាមួយដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ រូបថត៤x៦ចំនួន៤សន្លឹក(ថតថ្មី ចំពីមុខ មិនពាក់វែនតា និងមានផ្ទៃពណ៌ស)។ សម្រាប់បេក្ខជនជានិស្សិតត្រូវភ្ជាប់សេចក្ដីបញ្ជាក់ពីគ្រឹះស្ថានសិក្សា/អត្តសញ្ញាណបណ្ណនិស្សិតច្បាប់ថតចម្លង១ច្បាប់ និងសេចក្ដីបញ្ជាក់ពីអង្គភាព ចំពោះបេក្ខជនជាមន្ត្រីរាជការ និងវិញ្ញាបនបត្រពិនិត្យកាយសម្បទា២សន្លឹកបំពេញក្រោយពេលសាម៉ីជនត្រូវបានជ្រើសរើស។

បេក្ខជនស្នើពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនឹងត្រូវឆ្លងកាត់ការជ្រើសរើសដោយគណៈកម្មារបស់ក្រសួងអប់រំ យុវជន និងកីឡា និងទទួលពាក្យត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង៤:០០នាទីល្ងាច នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំងវប្បធម៌ និងអាហារូបករណ៍ដែលមានអាសយដ្ឋាន អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ(ខាងកើតស្ថានីយអប្សារាប្រហែល៥០ម៉ែត្រ)។

គួរបញ្ជាក់ដែរថា និស្សិតថ្នាក់បរិញ្ញាបត្រត្រូវជ្រើសរើសមុខជំនាញសិក្សារបស់ខ្លួននៅក្រោយពេលប្រឡងជាប់ ដោយឡែកក្របខណ្ឌCLMVមានមុខជំនាញសិក្សាតែផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះ។

សម្រាប់ព័ត៌មានលម្អិតអាចទ៉នាក់ទំនងទៅកាន់ ០៦០ ៩៨ ៤៤៤៤/ ០៩៨ ៩៨៩ ៧៨៩ និង ០២៣ ២១០ ៥៥៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%