សកម្មភាពដែលអាណាព្យាបាលអាចរួមចំណែកជំរុញការសិក្សាដល់កូនៗ

អាណាព្យាបាល មានលទ្ធភាពក្នុងការជួយជ្រោមជ្រែងការសិក្សារបស់កូន ឬមនុស្សវ័យជំទង់ចាប់ពី១៨ឆ្នាំចុះក្រោម តាមរយៈរូបភាពច្រើនទម្រង់ មិនថានៅផ្ទះ ឬនៅសាលា។ U.S Depaterment of deducation បានឱ្យដឹងថា​ នៅពេលដែលខាងសាលាទទួលបានព័ត៌មានអំពីកូនៗ និងការគាំទ្របន្ថែមពីសំណាក់ឪពុកម្តាយ អាណាព្យាបាល ឬពីតំណាងតួអង្គក្រុមគ្រួសារណាម្នាក់ គឺជាកត្តានាំឱ្យសាលា ឬគ្រូ កាន់តែមានភាពងាយស្រួលក្នុងការជំរុញសក្ដានុពលរបស់សិស្ស តាំងពីបឋមរហូតដល់វិទ្យាល័យ។

ខាងក្រោមនេះ គឺជាសកម្មភាពខ្លះៗ​ដែលអាណាព្យាបាល​អាច​រួមចំណែក​ជំរុញការ​សិក្សា​របស់កូនៗ ៖

ការជ្រោមជ្រែងនៅផ្ទះ ៖ ក្រៅពីការតាមដានកិច្ចការសាលាកូន អានជាមួយកូន ជជែកពិភាក្សា ឬការជួយតម្រង់ទិសដល់ពួកគាត់ហើយ អ្វីដែលត្រូវការបន្ថែមគឺការគាំទ្រ ឬជំរុញការសិក្សារបស់កូនដោយការបង្កើនបរិកាសដែលផ្តល់ភាពងាយស្រួលក្នុងការផ្ចង់ស្មារតី មានកន្លែងអង្គុយធ្វើលំហាត់និងអានដោយស្ងប់ស្ងាត់ ឬតម្រូវការសិក្សាដទៃទៀតដែលជំរុញឱ្យក្មេងៗកាន់តែមានចំណង់ក្នុងការសិក្សាបន្ថែម។

ការរួមរស់ក្នុងសង្គម និងការថែទាំសុខភាពកុមារ ៖ ការយកចិត្តទុកដាក់អំពីសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់កុមារ អ្វីដែលអាណាព្យាបាលធ្វើបានគឺផ្តល់អាហារូបត្ថម្ភ និងការសួរនាំកូនដោយការយល់ចិត្តទុកដាក់ រួមទាំងជួយបង្រៀនពួកគេឱ្យចេះប្រាស្រ័យទាក់ទងក្នុងចំណោមនុស្សដទៃ និងចំណាយធនធានក្នុងការទិញសៀវភៅរឿងព្រេង ជំនួសឱ្យការពឹងផ្អែកលើកម្មវិធីសិក្សាទាំងស្រុង។

សហការជាមួយកម្មវិធីសាលា ៖ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្រូបន្ទុកថ្នាក់ និងឧស្សាហ៍សួរនាំអំពីសុខទុក្ខ ឬក៏ការលូតលាស់របស់កូនៗ ចូលរួមកម្មវិធីដែលមានការអញ្ជើញអាណាព្យាបាល ឬការស្ម័គ្រចិត្តធ្វើសកម្មភាពទូទៅចំពោះសាលា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *