សញ្ញាទាំង ៩បង្ហាញថា អ្នកជាមនុស្សឆ្លាតខ្លាំង

មនុស្សវៃឆ្លាតជាបុគ្គលដែលមានលក្ខណៈពិសេសជាងមនុស្សទូទៅ ត្រង់ខួរក្បាលមានភាពឈ្លាសវៃ និងពូកែដោះស្រាយបញ្ហា។ ជាទូទៅ កម្រិតនៃភាពវៃឆ្លាត គឺត្រូវបានវាស់ដោយវិធីជាច្រើន យ៉ាងណាមិញបើយោងតាម IDEAPOD ខាងក្រោមនេះ គឺជាសញ្ញាទាំង ៩ដែលបង្ហាញថាអ្នកជាមនុស្សឆ្លាត។

. ចង់ដឹងចង់ឮ ៖ មនុស្សដែលមានភាពវៃឆ្លាត និងទេពកោសល្យខ្ពស់ ច្រើនមានអត្តចរិតចង់ដឹងចង់ឮ។ គេចូលចិត្តសួរសំណួរប្រៀបដូចជាកូនក្មេងដែរ ប៉ុន្តែសំណួរដែលពួកគេសួរកាន់តែមានភាពស៊ីជម្រៅ។ លើសពីនេះ នៅពេលដែលនរណាម្នាក់ប្រាប់ចម្លើយដល់គេ គេមិនងាយជឿទាំងស្រុងនោះទេ គេមានទម្លាប់សិក្សា និងស្រាវជ្រាវបន្ថែម ហើយភាពចង់ដឹងចង់ឮនេះ គ្មានដែនកំណត់នោះឡើយ។

. ចូលចិត្តគិតបែបត្រេះរិះ (Critical thinking)ការគិតបែបត្រេះរិះ គឺជាឆន្ទៈ និងសមត្ថភាពក្នុងការគិត វិភាគ ក្នុងកិច្ចការ ឬរឿងរ៉ាវអ្វីមួយប្រកបដោយភាពសមហេតុផល។ ការវាយតម្លៃ និងការសម្រេចចិត្តលើការងារ ឬភារកិច្ចរបស់បុគ្គលវៃឆ្លាត គឺពឹងផ្អែកទៅលើហេតុផលជាចម្បង និងប្រើអារម្មណ៍ដើម្បីដោះស្រាយបញ្ហាជាដាច់ខាត។

. ដឹងចំណុចខ្សោយខ្លួនឯង ៖ ការដឹងពីចំណុចខ្សោយខ្លួនឯង ជាសញ្ញាពិសេសមួយដែលបង្ហាញថា​ បុគ្គលម្នាក់នោះជាមនុស្សឆ្លាត។ គេចេះទទួលស្គាល់កំហុស និងចំណុចខ្វះខាតរ​បស់ខ្លួនឯងនៅពេលបំពេញការងារ ហើយតែងតែកែលម្អកំហុស និងភាពខ្វះខាតទាំងនោះជានិច្ច។ ជាទូទៅ មនុស្សឆ្លាត មិនដែលតាំងខ្លួនថា ពួកគេជាមនុស្សចេះគ្រប់រឿងនោះទេ ផ្ទុយវិញ គេតែងត្រៀមខ្លួនរៀនសូត្រចំណេះដឹងថ្មីៗគ្រប់ពេល។

. ដឹងពីបរិស្ថានជុំវិញខ្លួនយ៉ាងលម្អិត ៖ លក្ខណៈលេចធ្លោមួយរបស់មនុស្សឆ្លាត គឺអាចដឹងអំពីអ្វីៗដែលកើតឡើងជុំវិញខ្លួនគេដោយងាយ ទោះមិនព្យាយាមសង្កេតក៏ដោយ។ ជារឿយៗមនុស្សប្រភេទនេះ ភាគច្រើនជា កវីនិពន្ធ សិល្បករ ឬជាមនុស្សចូលចិត្តការបង្កើតថ្មី ដែលពួកគេចូលចិត្តបង្ហាញចេញនូវទិន្នន័យ និងរឿងរ៉ាវដែលគេបានសង្កេតជារៀងរាល់ថ្ងៃ។

. ពូកែច្នៃប្រឌិត និងមានគំនិតបង្កើតថ្មី៖ អ្វីគ្រប់ដែលកើតឡើងនៅក្នុងពិភពលោកនេះ គឺកើតឡើងពីគំនិត និងការអនុវត្តគំនិតប្រកបដោយភាពវៃឆ្លាត។ ខណៈ មនុស្សឆ្លាតភាគច្រើន គឺមានសមត្ថភាពបង្កើតគំនិតថ្មីៗ អនុវត្តគំនិតរបស់គេបានយ៉ាងល្អ ហើយគំនិតទាំងនោះអាចមានឥទ្ធិពល​ទាំងនោះ ក៏អាចនាំឱ្យពិភពលោកមានការផ្លាស់ប្ដូរ និងរីកចម្រើនទៅមុខផងដែរ។ ជាក់ស្ដែង គំនិត និងទ្រឹស្តីរបស់អ្នកប្រាជ្ញដែលពោរពេញដោយភាពច្នៃប្រឌិតជាច្រើនរូបដូចជា Nicola Tesla, Thomas Edison, Isac Newton និង Albert Einstein ​បានជះឥទ្ធិពល និងបង្កើតឱ្យមានអ្វីៗជាច្រើនក្នុងពិភពលោកបច្ចុប្បន្ន។

. រៀនចំណេះដឹងថ្មីៗឆាប់ចេះ៖ សញ្ញាពិសេសមួយទៀតរបស់មនុស្សឆ្លាត គឺសមត្ថភាពរៀនចំណេះដឹង ជំនាញ និងបញ្ញាតិ្តនៃគំនិតថ្មីៗឆាប់ចេះ។ គេអាចស្វែងយល់ និងវិភាគមេរៀន ចំណេះដឹង ឬរបៀបប្រើប្រាស់ឧបករណ៍ថ្មីៗដែលទើបបង្កើតឡើងបានយ៉ាងរហ័ស ខណៈពេលមនុស្សទូទៅត្រូវការពេលយ៉ាងយូរ ដើម្បីសិក្សាស្វែងយល់។

. ពិបាកជ្រើសរើសអាជីពតែមួយ៖ ទន្ទឹមនឹងភាពពិសេសជាច្រើន មនុស្សឆ្លាតក៏មានបញ្ហាប្រឈមដែរ គឺពិបាកជ្រើសរើសអាជីព ព្រោះពួកគេមានគំនិត និងទេពកោសល្យច្រើនខ្លាំងពេក ដែលនាំឱ្យពិបាកប្ដេជ្ញាចិត្តក្នុងការបំពេញការងារក្នុងវិស័យតែមួយ។ ជាទូទៅ ពួកគេអាចមានអាជីព ឬទេពកោសល្យច្រើនលើសមនុស្សធម្មតា។

. ចូលចិត្តវិភាគ និងគិតបែបស៊ីជម្រៅ៖ មនុស្សឆ្លាតជាទូទៅគឺមានទម្លាប់គិត និងវិភាគទៅលើបញ្ហា និងប្រធានបទអ្វីមួយយ៉ាងស៊ីជម្រៅ បើទោះជាមិនចង់គិតក៏ដោយ។ មនុស្សប្រភេទនេះ ជាទូទៅជាបុគ្គលដែលមានភាពជោគជ័យក្នុងអាជីវកម្ម ការបង្កើតថ្មី និងការច្នៃប្រឌិត ប៉ុន្តែពួកគេក៏ងាយប្រឈមនឹងបញ្ហាថប់បារម្ភ ជំងឺបាក់ទឹកចិត្ត និងភាពមិននឹងនៃអារម្មណ៍ផងដែរ។ ការគិតស៊ីជម្រៅគឺជារឿងល្អ ប៉ុន្តែវាទាមទារឱ្យមានមូលដ្ឋានក្នុងការគិត ពុំនោះទេ វានឹងក្លាយជាការគិតបែបរវើរវាយទៅវិញ។

. ចាប់អារម្មណ៍អ្វីដែលអ្នកដទៃមិនចាប់អារម្មណ៍ ៖ លក្ខណៈពិសេសរបស់មនុស្សឆ្លាត គឺសមត្ថភាពក្នុងការចោទសួរ ស្រាវជា្រវ និងចាប់អារម្មណ៍អ្វីដែលអ្នកដទៃគិតថា ជារឿងសាមញ្ញ ឬអត់ប្រយោជន៍។ វាអាចជាអ្វីៗគ្រប់យ៉ាងជាប់ទាក់ទងនឹងការរស់នៅប្រចាំថ្ងៃរបស់យើង ដូចជាការព្យាយាមផ្លាស់ប្ដូររបៀបរស់នៅឱ្យងាយស្រួលជាងមុន ឬការបង្កើតវិធីទំនាក់ទំនងថ្មីៗជាដើម។ ជើងមេឃនៃរបកគំហើញថ្មីៗនឹងបើក នៅពេលដែលយើងចេះចោទសួរ និងចាប់អារម្មណ៍អ្វីដែលអ្នកដទៃមិនចាប់អារម្មណ៍៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។