នាយករដ្ឋមន្រ្តីកម្ពុជា បង្ហាញឆន្ទៈក្នុងការការពារ និង​ចូលរួម​កសាងសន្តិភាព ស្ថេរភាព ក្នុងប្រទេស តំបន់ និង​សកលលោក

ជារៀងរាល់ឆ្នាំ អង្គការ​សហប្រជាជាតិ​បាន​កំណត់យកថ្ងៃទី២១ ខែកញ្ញា ជាថ្ងៃដ៏ពិសេស​សម្រាប់​បណ្តា​ប្រទេស​នៅទូទាំង​សកលលោកប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ» ដើម្បីបង្ហាញនូវការប្តេជ្ញាចិត្តរួមគ្នា​លើក​គុណតម្លៃសន្តិភាព ក៏​ដូចជាការរំលឹក​ដល់វីរភាពនានា​ក្នុងការរួមចំណែក​ធ្វើ​ឱ្យ​សម្រេចបាននូវសន្តិភាព។ នៅ​ក្នុងឆ្នាំ​២០២៣នេះ ការ​ប្រារព្ធទិវាសន្តិភាព​ក្រោមមូលបទ «សកម្មភាពដើម្បីសន្តិភាព ៖ ការប្តេជ្ញាចិត្តរួមគ្នាសម្រាប់​គោលដៅ​សាកល»។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​អំណរសាទរ និង​ចូលរួមជាមួយសហគមន៍អន្តរជាតិ​ក្នុងការ​ប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ» ដ៏​មហាឡារិកនេះ ដើម្បីលើក​កម្ពស់​ការ​យល់ដឹងពីតម្លៃ នៃសន្តិភាព​ដែលមិន​អាចកាត់ថ្លៃបាន និង​បញ្ជាក់​ឡើងវិញ​នូវ​ឆន្ទៈដ៏​មោះមុត​របស់ប្រជាជន​កម្ពុជា ក្នុងការការពារ និង​ចូលរួម​កសាងសន្តិភាព ស្ថេរភាព នៅ​ក្នុង​ប្រទេស តំបន់ និង​សាកលលោក​ឱ្យ​បាន​គង់វង្សស្ថិតស្ថេរ។

សន្តិភាព និងស្ថិរភាព នាំឱ្យពលរដ្ឋរស់នៅដោយភាពក្សេមក្សាន្ត និង​ការរីកចម្រើន

សម្តេចធិបតី មានប្រសាសន៍ថា សន្តិភាព​មិន​មែន​ជាអ្វី​ដែល​កើត​ឡើង​ដោយ​​ចៃដន្យ​នោះទេ, ដើម្បីកសាងសន្តិភាព យើងទាំងអស់គ្នា​ត្រូវ​ពុះពារ​គ្រប់ឧបសគ្គ ប្រកាន់យ៉ាងខ្ជាប់ខ្ជួន​នូវ​ស្មារតី​សាមគ្គីភាព រួបរួមគ្នា​ជាធ្លុងមួយ និង​ភាតរភាព​ជាអន្តរជាតិ។ ភ្លក់ភ្លើងសង្រ្គាម សោកនាដកម្ម ការបែកបាក់រងទុក្ខវេទនាខ្លោចផ្សារកទីបំផុតគ្មាន ដែលប្រជាជាតិយើងបានឆ្លងកាត់​អស់រយៈពេល​ជាងពីរទសវត្សរ៍កន្លងមក គឺជាមេរៀន និង​បទពិសោធន៍​ដ៏ជូរចត់ ដែលមិន​អាចបំភ្លេចបាន ហើយ​ដែលនាំ​ឱ្យ​យើង​ទាំងអស់គ្នា​បានយល់យ៉ាងច្បាស់ពីគុណតម្លៃ នៃសន្តិភាព។

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ប្រជាជាតិយើងទាំងមូលបានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោម​ព្រះរាជបូជនីយកិច្ច​ដឹកនាំដ៏​ក្លៀវខ្លា​របស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។ ប៉ុន្តែព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ បានផ្តល់ពេលវេលា​ត្រឹមតែជាង ១០ឆ្នាំប៉ុណ្ណោះ ឱ្យ​ប្រជាជន​កម្ពុជា​បានស្គាល់ និង​រស់​ក្នុង​សុខសន្តិភាព និង​ការ​អភិវឌ្ឍ​នៅមុនពេល​ដែល​កម្ពុជា​ត្រូវ​ធ្លាក់ចូល​ក្នុងវិនាសកម្ម និង​សង្រ្គាមស៊ីវិលជាច្រើន​ឆ្នាំម្តងទៀត។ ចាប់ពីឆ្នាំ​១៩៧០ ដល់​១៩៧៥ យើង​បានឆ្លង​កាត់រដ្ឋប្រហារ​សង្រ្គាមស៊ីវិល អស់រយៈពេល​៥ឆ្នាំ បន្ទាប់មករបបប្រល័យពូជសាសន៍​អស់ជាង​៣ឆ្នាំ ហើយ​បានហែលឆ្លងស្ថានភាពសន្តិភាពខ្លះ និង​សង្រ្គាមខ្លះ រយៈពេល​ ១៨ឆ្នាំបន្ថែមទៀត។

អតីតកាល​ដ៏​លំបាកវេទនារបស់ប្រជាជាតិយើងនេះ ត្រូវ​បានបិទ​បញ្ចប់​ទាំងស្រុង​នៅ​ឆ្នាំ​១៩៩៨ បន្ទាប់ពី​បាន​អនុវត្ត​យ៉ាងជោគជ័យ​នូវ «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាន​នាំ​មក​វិញ​នូវប្រជាជាតិនេះ នូវ​សន្តិភាពពេញលេញ ឯកភាពជាតិ និង​ឯកភាពទឹកដីទាំងស្រុង។ ក្នុងរយៈពេល​២៥ឆ្នាំចុងក្រោយនេះ សន្តិភាពបានផ្តល់​ឱកាសឱ្យ​កម្ពុជាផ្លាស់ប្តូរមុខមាត់ថ្មីគួរ​ជាទីមោទនៈបំផុត ក្រោម​ម្លប់ដ៏​ត្រជាក់ នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សន្តិភាព នាំមកនូវការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និង​គ្រប់វិស័យ

សម្តេចនាយករដ្ឋមន្រ្តីបន្តថា ប្រទេស​កម្ពុជា​បានក្លាយ​ទៅជា​ប្រទេស​មានសេដ្ឋកិច្ចរីកចម្រើន​ជាង​៧ភាគរយក្នុង​មួយ​ឆ្នាំៗ ក្នុង​រយៈពេលជាង​ពីរទសវត្សកន្លងមកនេះ ដែលនាំ​ឱ្យ​កម្ពុជា​សម្រេច​បាន​ឋានៈជាប្រទេស​មានចំណូលមធ្យមកម្រិតទាប ហើយ​អាចនឹង​ឈានទៅសម្រេច​បានឋានៈជាប្រទេស​មាន​ចំណូលមធ្យមកម្រិតខ្ពស់​ត្រឹមឆ្នាំ​២០៣០ និង​ជាប្រទេសមានចំណូលខ្ពស់នៅត្រឹម​ឆ្នាំ​២០៥០។ កម្ពុជាដែលពីមុន​ធ្លាប់តែខ្វះខាត និង​ត្រូវពឹងផ្អែក​ស្ទើរទាំងស្រុងទៅលើជំនួយ​បរទេសដើម្បីអាចរស់រានបាន បច្ចុប្បន្នកម្ពុជាមានមហិច្ឆតា​លើក​ស្ទួយ​មោទនភាពជាតិ​ឱ្យ​ឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរឡើងវិញ តាមរយៈការកសាងជាតិមួយ​ដ៏រឹងមាំ រស់រវើក រុងរឿង និង​មានវិបុលភាព។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាល​កម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នឹង​បន្ត​តម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត និង​ប្រកាន់ខ្ជាប់​ចំពោះ​ពាក្យស្លោក «អរគុណសន្តិភាព» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ក្នុងនោះ សម្តេចនាយករដ្ឋមន្រ្តី បានបង្ហាញការជឿជាក់ថា ការប្រារព្ធទិវាសន្តិភាពអន្តរជាតិឆ្នាំនេះ នឹងបន្ត​បញ្ជាក់ពី​ការ​ប្តេជ្ញាចិត្តសារជាថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា និង​ប្រជាជន​កម្ពុជា ក្នុង​ការ​លើក​កម្ពស់តម្លៃសន្តិភាព កិច្ចសហប្រតិបត្តិការ និង​ការ​គោរពគ្នា​ទៅវិញទៅមក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...