អ្នកនាង រស់ វិច្ឆិកា រៀនជំនាញកែច្នៃបន្លែផ្លែឈើ ព្រោះចង់កែច្នៃផលិតផលក្នុងស្រុកទៅជាផលិតផលសម្រេច

ដោយ​មើលឃើញថា បន្លែ និងផ្លែឈើក្នុងស្រុក​ជាច្រើនត្រូវបានគេទុកចោល ព្រោះតែការធ្លាក់ថ្លៃនៃកសិផលដែលជោរជន់នោះ បានជំរុញ​ឱ្យ​អ្នកនាង រស់ វិច្ឆិកា សម្រេចចិត្តរៀនជំនាញកែច្នៃបន្លែ និងផ្លែឈើ តាមរយៈគម្រោង​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១.៥លាននាក់ ក្រោយឃើញ​ឱកាស​ក្នុងការ​កែច្នៃផលិតផលក្នុងស្រុកទាំងនោះ​ទៅជា​ផលិតផលសម្រេចក្នុងស្រុក។

អ្នកនាង រស់ វិច្ឆិកា ដែល​បច្ចុប្បន្ន​កំពុង​រៀនជំនាញ​កែច្នៃបន្លែ និងផ្លែឈើ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន បានប្រាប់ AMS ថា ជំនាញមួយ​នេះមានសារៈប្រយោជន៍​ណាស់​ក្នុងការជួយ​ទៅ​ដល់ប្រជាកសិករ តាមរយៈ​ការ​កែច្នៃផលិតផលរបស់ពួកគាត់​ដែលជាវត្ថុធាតុដើមក្នុងស្រុក ទៅជា​ផលិតផលសម្រេចមួយ​​ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​លើអនាម័យ និង​ស្តង់ដា។

បើតាមអ្នកនាង វិច្ឆិកា ប្រសិន​បើ​ប្រជាកសិករ​ចេះ​ជំនាញនេះច្រើន​គ្នា គឺពិត​ជាជួយ​ដល់ពួកគាត់បានច្រើន ដូចជានៅពេលផ្លែស្វាយ ផ្លែល្ពៅ សណ្ដែក និងបន្លែផ្សេងៗកើន​លើស​តម្រូវការ​ទីផ្សារ គឺអាចកែច្នៃឱ្យចេញជាភេសជ្ជៈ ឬដំណាប់ស្ងួត និងនំផ្សេងៗដែលអាចដាក់លក់ជាផលិតផលសម្រេចទាំងនោះក្នុង​តម្លៃសមរម្យ ឬតម្លៃខ្ពស់ទៅតាមផលិតផល និងអាចមានឱកាសនាំចេញទៅក្រៅប្រទេស។

តើជំនាញកែច្នៃបន្លែផ្លែឈើ​ គេរៀនពីអ្វីខ្លះ?

អ្នកនាង រស់ វិច្ឆិកា បាន​ឱ្យដឹងថា ការរៀនជំនាញ​កែច្នៃបន្លែផ្លែឈើ​នេះ គឺគេសិក្សាអំពីការកែច្នៃបន្លែ និងផ្លែឈើ ដោយធ្វើ​ឱ្យឡើងមេ និងកំហាប់ស្ករ វត្ថុធាតុដើមល្អ និងមិនល្អ ដើម្បីឱ្យកើតជាផលិតផលសម្រេចមួយដែលមានគុណភាព ប្រកបដោយអនាម័យ និងធានាសុវត្ថិភាពដល់អ្នកបរិភោគ។ ការ​រៀនជំនាញនេះ សម្រាប់អ្នកនាង គឺត្រូវរៀនរយៈពេល១០ខែសម្រាប់វេនថ្ងៃសៅរ៍-អាទិត្យ។

ដោយ​ឡែក​បើនិយាយពីការងារវិញ អ្នកចេះជំនាញ​កែច្នៃបន្លែផ្លែឈើ គឺអាច​បើកជាអាជីវកម្មផ្ទាល់ខ្លួន ឬធ្វើ​ការ​នៅ​តាម​សិប្បកម្ម ឧស្សាហកម្ម សហគ្រាស​ផលិតចំណីអាហារនានា។ សម្រាប់អ្នកនាង វិច្ឆិកា ផ្ទាល់ បច្ចុប្បន្ន​នេះនាង​បាន​បើក​ជាអាជីវកម្មតូចមួយ​ដោយ​ទទួលធ្វើជាដំណាប់ ឬសម្ងួត​ផ្លែឈើជាដើម ហើយ​អ្នកនាង​បានតាំងចិត្ត​ថា នឹង​បន្ត​សិក្សា​ជំនាញ​នេះឱ្យ​ជ្រៅជ្រះទៀត​រហូត​ដល់ថ្នាក់ជំនាញបច្ចេកទេស ដើម្បីសម្រេច​ក្តីស្រមៃ​ក្នុងការ​ជួយ​កែច្នៃបន្លែផ្លែឈើ​របស់​ប្រជាកសិករ ឱ្យ​ក្លាយជាផលិតផលសម្រេច​​ក្នុងស្រុក។

ជាមួយគ្នានេះ សម្រាប់អ្នកដែលចង់រៀនជំនាញវិជ្ជាជីវៈ គឺអាចស្វែងរកព័ត៌មានសិក្សានៅតាមសាលាបណ្ដុះបណ្ដាលជំនាញ​វិជ្ជាជីវៈផ្សេងៗដែល​មានទីតាំង​នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានាទូទាំងប្រទេស ដើម្បីមានឱកាសទទួល​បាន​ជំនាញ​មួយ​ប្រចាំជីវិត។

សូមជំរាបថា ជំនាញកែច្នៃបន្លែ និងផ្លែឈើ គឺជាជំនាញ​មួយ​ក្នុង​ចំណោមជំនាញជាង៤០ ដែល​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ដាក់​ឱ្យ​មានការ​បណ្តុះបណ្តាល​​នៅ​ក្នុង​កម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់យុវជន ១.៥លាននាក់ ដើម្បីធានាដល់ការងារ និងការលើកស្ទួយជីវភាព ឱ្យមានភាពម្ចាស់លើជោគវាសនាខ្លួនឯងផង និងព្រមទាំងជួយជ្រោមជ្រែងដល់ក្រុមគ្រួសារផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..