បណ្ឌិត យង់ ពៅ ៖ ពិធីបុណ្យចូលឆ្នាំខ្មែរជាឱកាសបង្ហាញការដឹងគុណទៅកាន់ឪពុកម្ដាយ ឬអ្នកមានគុណ

ពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាពិធីបុណ្យធំមួយ​របស់ជនជាតិខ្មែរ ដែលតែងប្រព្រឹត្ត​ធ្វើរយៈពេលបី​ថ្ងៃ នៅខែចេត្រ ឬពាក់កណ្តាលខែមេសា។ អ្នកជំនាញមើលឃើញថា រដូវបុណ្យចូលឆ្នាំខ្មែរ គឺ​ជាពេលវេលាដ៏ល្អ សម្រាប់យុវជន​ក្នុង​ការ​បង្ហាញការដឹងគុណទៅកាន់ឪពុកម្តាយ បងប្អូនសាច់ញាតិ ព្រមទាំងបង្កើតបរិយាកាសរីករាយតាមទំនៀមទម្លាប់ខ្មែរ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា តាមទំនៀមទម្លាប់ខ្មែរ នៅក្នុងពិធីបុណ្យចូលឆ្នាំ កូនៗតែងគោរពជូនទេយ្យវត្ថុទៅកាន់ឪពុកម្ដាយ អ្នកមានគុណ ដើម្បីបង្ហាញពីការដឹងគុណ។ លោកថា នេះជាប្រពៃណីទំនៀមទម្លាប់ល្អមួយក្នុងការជូនឪពុកម្ដាយ អ្នកមានគុណ ឬចាស់ទុំនៅក្នុងក្រុមគ្រួសារ គេហៅថា ជូនវត្ថុសក្ការៈ ជាការតបស្នងសងគុណ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា

អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា បន្ថែមថា ការជូនតេយ្យវត្ថុ បច្ច័យ ឬក៏សម្ភារៈផ្សេងៗ រួមទាំងសម្លៀកបំពាក់ ទៅកាន់ឪពុកម្ដាយ អ្នកមានគុណ អ្នកចិញ្ចឹមបីបាច់ ចាស់ព្រឹទ្ធាចារ្យ គ្រូបង្រៀន ក្នុង​ឱកាសបុណ្យចូលឆ្នាំខ្មែរនេះ គឺជាទស្សនៈក្នុងសង្គមខ្មែរដែលមានយូរមកហើយ។ ហើយនេះជាសីលធម៌ល្អក្នុងសង្គមខ្មែរ ពោលគឺធ្វើឱ្យកូនចៅចេះគោរពដឹងគុណឪពុកម្ដាយ ចាស់ទុំ អ៊ំ ពូមីង ពីមួយជំនាន់ទៅមួយជំនាន់។

“រូបភាពជូនទេយ្យវត្ថុទៅកាន់ឪពុកម្ដាយ ឬអ្នកមានគុណនេះ គឺមានតាំងពីយូរមក ហើយនេះជាទំនៀមទម្លាប់ល្អរបស់ខ្មែរ”

លោក សៅ សាមម៉ាឌី ជាគ្រូបង្រៀននៅសាលាអន្តរជាតិមួយកន្លែង

លោក សៅ សាមម៉ាឌី ជាគ្រូបង្រៀននៅសាលាអន្តរជាតិមួយកន្លែង ឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពេលវេលាបានទៅលេងស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ និងបងប្អូន។ ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ លោកនឹងជូនថវិកាទៅឪពុកម្ដាយ ព្រមទាំងធ្វីម្ហូបឆ្ងាញ់ៗជូនលោកទាំងពីរពិសារ។ លោកគិតថា ការបង្ហាញក្ដីស្រឡាញ់នេះ ពិតជាអាចធ្វើឱ្យឪពុកម្ដាយសប្បាយចិត្ដ។

គ្រូបង្រៀនរូបនេះ បន្ថែមថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ ទោះបីយើងស្ថិតនៅទីណា កន្លែងណា ឬឆ្ងាយយ៉ាងណាក៏ដោយ សូមកុំភ្លេចនឹករលឹកដល់ឪពុកម្ដាយដែលកំពុងទន្ទឹងរង់ចាំផ្លូវកូនៗ ដើម្បីបានមកជួបជុំគ្នា។ ទោះយើងជាកូនគ្មានអ្វីធំដុំជូនពួកគាត់ ប៉ុន្តែឱ្យតែបានឃើញមុខកូនៗក៏ឪពុកម្ដាយសប្បាយចិត្ដណាស់ទៅហើយ។

កញ្ញា ឌឹម វណ្ណណេត និស្សិតឆ្នាំទី៤ ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ

កញ្ញា ឌឹម វណ្ណណេត និស្សិតឆ្នាំទី៤ ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ លើកឡើងថា ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យជាតិមួយដែលគ្រប់ស្ថាប័ននឹងត្រូវឈប់សម្រាក ហើយក៏ជាឱកាសមួយសម្រាប់បងប្អូនដែលនៅឆ្ងាយពីគ្រួសារ អាចជួបជុំសួរសុខទុក្ខគ្នា ធ្វើដំណើរកម្សាន្ត ប្រារព្ធពិធីអបអរសម្រាប់បុណ្យចូលឆ្នាំថ្មីតាមប្រពៃណីជាតិដោយសប្បាយរីករាយ។

សម្រាប់ កញ្ញា វណ្ណណេត ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ កញ្ញាក៏មានកាដូបន្តិចបន្តួចតាមលទ្ធភាពជូនទៅកាន់ឪពុកម្ដាយ ទោះបីមិនមានតម្លៃថ្លៃ ប៉ុន្តែកញ្ញាជឿជាក់ថា ឪពុកម្ដាយនឹងសប្បាយចិត្ត។ កញ្ញា ឌឹម វណ្ណណេត គិតថា ឪពុកម្ដាយគ្រប់រូបមិនចង់បានអ្វីពីកូនក្រៅពីចង់ឃើញមុខកូន ទង្វើយកចិត្តទុកដាក់របស់កូនចំពោះឪពុកម្ដាយ និងចង់ឱ្យកូនបានមកជួបជុំគ្រួសារក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរ។

និស្សិតឆ្នាំទី៤ រូបនេះ ក៏បានលើកទឹកចិត្តដល់យុវជនខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ ប្រសិនបើមានពេលវេលាឈប់សម្រាក សូមចំណាយពេលជាមួយក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ឱ្យបានច្រើន ដោយបង្ហាញការយកចិត្តទុកដាក់សូម្បីរឿងតូចតួចក៏ដោយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *