កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។
លក្ខខណ្ឌនៃការជ្រើសរើស ៖ ជាបេក្ខជនមកពីគ្រប់សញ្ជាតិសាសន៍, ត្រូវមានអាយុមិនលើស២៥ឆ្នាំ, បានបញ្ចប់ថ្នាក់វិទ្យាល័យ ឬមានតម្លៃស្មើ, មានសញ្ញាបត្របញ្ជាក់ភាសាអង់គ្លេស TOEFL ឬ IELTS, មានស្មារតីក្នុងភាពជាអ្នកដឹកនាំ និងមានចំណាប់អារម្មណ៍ក្នុងវិស័យអាកាសចរណ៍ បដិសណ្ឋារកិច្ច ឬផ្នែកដែលពាក់ព័ន្ធ។
អាហារូបករណ៍ផ្ដល់ជូនមូលនិធិពេញលេញដោយក្រុមហ៊ុន Qatar Airways និងគាំទ្រលើថ្លៃសិក្សា ប្រាក់ឧបត្ថម្ភប្រចាំខែ ថ្លៃរស់នៅ ធានារ៉ាងរងសុខភាព និងថ្លៃសំបុត្រយន្តហោះ។ ជាមួយគ្នានេះ បេក្ខជន បេក្ខនារី នឹងធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ក្រោមកម្មវិធី Graduate Development Programme។

ដើម្បីដាក់ពាក្យ បេក្ខជនអាចចុះឈ្មោះតាមរយៈ Qatar Airways Apply ។
អាហារូបករណ៍នេះត្រូវបានផ្តល់មូលនិធិយ៉ាងពេញលេញដោយក្រុមហ៊ុន Qatar Airways និងគ្របដណ្តប់លើថ្លៃសិក្សា ប្រាក់ឧបត្ថម្ភប្រចាំខែ ថ្លៃរស់នៅ ធានារ៉ាប់រងសុខភាព និងថ្លៃធ្វើដំណើរទៅកាន់ប្រទេសសិក្សា។ បេក្ខជនមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ ត្រូវភ្ជាប់ជាមួយឯកសារចាំបាច់ដូចជា លិខិតឆ្លងដែនដែលមានសុពលភាព, សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ, ប្រតិចារិកសិក្សា, ពិន្ទុតេស្តភាសាអង់គ្លេស (IELTS, TOEFL ឬសមមូល), លិខិតលើកទឹកចិត្ត ឬសេចក្ដីថ្លែងការណ៍ផ្ទាល់ខ្លួន( និយាយពីមូលហេតុដែលបេក្ខជនចង់ទៅបន្តការសិក្សានៅប្រទេសកាតា និងអាជីពការងារក្រោយពេលសិក្សា), លិខិតណែនាំ (បើមាន) និង រូបថតទំហំលិខិតឆ្លងដែន(ថតថ្មី)។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://www.qatarairways.com/en/nationalisation/university-scholarship-high-school.html?clickref=1101lAwYCIR5&CID=AFALL698370 ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះតទៅ៕































