បំណិនសតវត្សទី២១ កំពុងក្លាយជាយន្តការពង្រឹងសមត្ថភាពយុវជនកម្ពុជា

ភ្នំពេញ – នៅក្នុង​សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២១-២០២២ និងទិសដៅបន្តក្រោមប្រធានបទ “បរិវត្តកម្មនៃវិស័យអប់រំ” មន្ត្រីអប់រំនៃអគ្គនាយកដ្ឋានយុវជន បានលើកឡើងថា បំណិនសតវត្សទី២១ កំពុងក្លាយជាយន្តការពង្រឹងសមត្ថភាពយុវជនកម្ពុជា ។

លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន មានប្រសាសន៍ថា ការលើកកម្ពស់និងការបណ្ដុះបំណិនសតវត្សរ៍ទី២១ជូនដល់យុវជនកម្ពុជា បានក្លាយជាអាទិភាពមួយដ៏សំខាន់សម្រាប់អនុវិស័យអភិវឌ្ឍយុវជនក្នុងបរិបទគន្លងប្រក្រតីថ្មី និងបដិវត្តន៍ឧស្សាហកម្ម៤.០ ។ ការមកដល់នៃបដិវត្តន៍ឧស្សាហកម្ម៤.០ បានធ្វើឱ្យសេដ្ឋកិច្ចសង្គមប្រែប្រួលឆ្ពោះទៅយុគសម័យឌីជីថល ហើយដើម្បីឱ្យមានសេដ្ឋកិច្ចបែបឌីជីថល លុះត្រាតែមានការអប់រំបែបឌីជីថល ។

បន្ថែមលើនេះ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា

“ការអប់រំបែបឌីជីថល ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសមួយជាពិសេសប្រទេសកម្ពុជា ក្នុងការបោះជំហានឱ្យក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចបែបឌីជីថល និងរដ្ឋាភិបាលឌីជីថល ព្រោះផ្នែកទាំងអស់នេះ ត្រូវការអ្នកជំនាញជាច្រើន ដើម្បីបំពេញការងារ និងគ្រប់គ្រងបច្ចេកវិទ្យា ព្រមទាំងប្រព័ន្ធវៃឆ្លាតថ្មីៗ។”

ជាមួយគ្នានេះដែរ ប្រធាននាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងទៀតថា ដើម្បីឆ្លើយតបទៅនឹងបរិបទបដិវត្តន៍ឧស្សាកម្ម៤.០ និងការប្រែប្រួលឥតឈប់ឈររបស់សង្គម យុវជនត្រូវមានបំណិនសតវត្សរ៍ទី២១ ពោលគឺបំណិនទន់ បំណិនត្រិះរិះពិចារណា ការងារជាក្រុម នវានុវត្តន៍ តស៊ូអត់ធ្មត់ ការដោះស្រាយបញ្ហា ភាពជាអ្នកដឹកនាំ បំណិនប្រាស្រ័យទាក់ទង ចំណេះដឹងភាសា ចំណេះដឹងឌីជីថល បំណិនសារព័ត៌មាន និងសហគ្រិនភាពជាដើម ។

លោក ម៉ិល ផនសីហា បានសង្កត់ធ្ងន់ថា បំណិនសតវត្សរ៍ទី២១ ជួយអភិវឌ្ឍយុវជនកម្ពុជាឱ្យក្លាយជាពលរដ្ឋល្អ និងមូលធនមនុស្ស ដែលមានស្មារតីស្នេហាជាតិ មានការទទួលខុសត្រូវខ្ពស់ ចេះថ្លឹងថ្លែង និងផ្តល់តម្លៃចំពោះគុណបំណាច់ឥតគណនានៃសន្តិភាព និងការអភិវឌ្ឍន៍សង្គមជាតិកម្ពុជា ។

សូមជម្រាបថា បំណិនសតវត្សរ៍ទី២១ សំដៅលើចំណេះដឹង បំណិនជីវិត បំណិនវិជ្ជាជីវៈ ទម្លាប់ និងឥរិយាបទ ដែលមានភាពចាំបាច់សម្រាប់ភាពជោគជ័យរបស់យុវជននៅក្នុងសង្គមបច្ចុប្បន្ន ជាពិសេសគឺការត្រៀមខ្លួនសម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ការបំពេញការងារ និងការឈានជើងចូលជីវិតជាមនុស្សពេញវ័យ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

ក្រសួងអប់រំ ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៦០កន្លែង លើជំនាញឌីជីថល នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2026

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ «គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)»