អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ស្ថានទូតតួកគីប្រចាំប្រទេសកម្ពុជា បានប្រកាសពីការផ្តល់អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសខ្លួន​សម្រាប់ឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍នេះ គឺជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីសម្រាប់សិស្សនិស្សិតអន្តរជាតិគ្រប់សញ្ជាតិ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន វិស្វកម្មថាមពលនុយក្លេអ៊ែរ, ថាមពលកកើតឡើងវិញ, វិស្វកម្មថាមពល និងជំនាញជាច្រើនទៀត។

ដើម្បីដាក់ពាក្យ បេក្ខជនត្រូវធ្វើតាមដំណាក់កាលចំនួន៥ ដោយ ទី១បង្កើតគណនីផ្ទាល់ខ្លួននៅលើប្រព័ន្ធអាហារូបករណ៍ (Scholarship Application System) ទី២ ជ្រើសរើសសាកលវិទ្យាល័យដែ​លចូលចិត្ត និងចង់សិក្សា។ ទី៣ បន្ទាប់ពីពិនិត្យមើលដំណាក់កាល និងឯកសារសូមចុចយល់ព្រមលើពាក្យស្នើសុំ។ ទី៤ ក្រោយបំពេញពាក្យ និងឯកសារទាំងអស់នឹងផ្ដល់ជាទុនសំខាន់របស់អ្នកដែលអាចបន្ថែមសកម្មភាពក្រៅកម្មវិធីសិក្សា និងសមិទ្ធិផលរបស់អ្នកនៅក្នុងវិស័យផ្សេងៗ និងទី៥ សរសេរតែងសេចក្ដីអំពីចេតនា ចំណូលចិត្ត ការរំពឹងទុក និងគោលដៅរបស់អ្នកសម្រាប់ពេលអនាគត។

អត្ថប្រយោជន៍ដែលបេក្ខជនជ័យលាភីអាហារូបករណ៍ទទួលបានរួមមាន ថ្លៃសិក្សា, ការសិក្សាថ្នាក់ភាសាទួកគីមួយឆ្នាំ, ថ្លៃស្នាក់នៅ, ថ្លៃធ្វើដំណើរតែម្តងគត់ (ពេលត្រឡប់ទៅស្រុកកំណើតក្រោយបញ្ចប់ការសិក្សា), សេវាធានារ៉ាប់រងសុខភាព, និងប្រាក់ចំណាយប្រចាំខែ។

ឯកសារចាំបាច់ដែលបេក្ខជនត្រូវភ្ជាប់មានដូចជា អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព រូបថតថតថ្មី (ថតមួយឆ្នាំចុងក្រោយ) សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សញ្ញាបត្រប្រឡងថ្នាក់ជាតិ (បើមាន) ប្រតិចារិក លិខិតបញ្ជាក់ភាសា TOEFL ឬ DELF។ ជាមួយគ្នានេះ សម្រាប់បេក្ខជនស្នើថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវភ្ជាប់មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ សម្រាប់ថ្នាក់បណ្ឌិតត្រូវភ្ជាប់សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និង សំណើរសម្រាប់ស្រាវជ្រាវ និងឧទាហរណ៍ជាលាយលក្ខណ៍អក្សរដែលធ្លាប់បានសិក្សា។

សម្រាប់ព័ត៌មានលម្អិត និងការដាក់អាចចូលទៅកាន់ https://www.turkiyeburslari.gov.tr/ ឬអាចទំនាក់ទំនងទៅកាន់ Email: iroffice.camatom@gmail.com ។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...